Posts in ‘វិទ្យាសាស្ត្រ បច្ចេកវិទ្យា’ Category

ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់ ដោយ​ប្រើ​បច្ចេក​វិទ្យា 4D (vdo)

ការបង្ហាញម៉ូដជាទូទៅ ត្រូវបានម្ចាស់យីហោ ឬអ្នកឆ្នៃម៉ូដប្រារព្ធធ្វើ ដើម្បីសង្កតធ្ងន់ទៅលើតែសោភ័ណភាព និងគំនិតឆ្នៃប្រឌិត របស់សម្លៀកបំពាក់ ឬបង្ហាញពីអ្វីដែលម្ចាស់យីហោ ឬអ្នកឆ្នៃម៉ូដចង់បានប៉ុណ្ណោះ។ ប៉ុន្តែ​កាលពីយប់ថ្ងៃចន្ទទី៨ ខែកញ្ញានេះ យីហោសម្លៀកបំពាក់ រ៉ាល់ ឡូរ៉ង់ (Ralph Lauren) ដ៏ល្បីឈ្មោះ​របស់​អាមេរិក បានបង្ហាញនូវកម្មវិធីដ៏ប្លែកចម្លែក«អស្ចារ្យ» នូវការបង្ហាញម៉ូដសម្លៀកបំពាក់របស់ខ្លួន នៅកណ្ដាល​ឧទ្យានធំ នៃទីក្រុងញ៉ូយក។ នោះគឺបញ្ចូលបច្ចេកវិទ្យា 4D មកធ្វើជាក្រឡាដើរ និងតុបតែងឆាកឲ្យនារីៗ​បង្ហាញម៉ូដ បង្កើតជាទស្សនីយភាពដ៏គួរឲ្យស្ងប់ស្ងែង។

នារីបង្ហាញម៉ូដដ៏ស្អាតសង្ហា បានស្លៀកសម្លៀកបំពាក់ដែលទើបនឹងត្រូវបានឆ្នៃម៉ូដថ្មី ហើយបានចេញ​មក​ដើរ​ក្នុងឆាក ចេញចូលជាមួយនឹងរូបភាព ដែលត្រូវបានគេបញ្ចាំងឡើងទៅលើផ្ទាំងសំពត់ស។ រូបភាព​ទាំង​នោះ សុទ្ធតែជាទីកន្លែងដ៏សំខាន់ៗ នៅទីក្រុងញ៉ូយក និងតំបន់មួយចំនួនទៀត [...]

តើ​នាឡិកា វ័ធ្ច របស់​អ័បផល មាន​រូប​រាង​បែប​ណា? មាន​វីដេអូ​បង្ហាញ​ជូន!

សូមកុំហៅនាឡិកាចេញថ្មីនេះ ថាជាអាយវ័ធ្ច (iWatch) តែត្រូវហៅឈ្មោះផ្លូវការរបស់វា ថា«អ័បផលវ័ធ្ច (Apple Watch)»។ បំពាក់ដោយអេក្រង់នៃបច្ចេកវិទ្យា រ៉ឺទីណា (Retina) និងរុំស្រោបដោយកែវសាហ្វៀ (Sapphire) ដែលធន់នឹងភាពប៉ះទង្គិចនោះ ផលិតផលចេញថ្មី អ័បផលវ័ធ្ច មានពីរប្រភេទ ដែលយើង​មើល​ឃើញ​​ពីខាង​ក្រៅ ថាវាខុសគ្នាត្រឹមតែកម្រាស់ប៉ុណ្ណោះ៖ ប្រភេទទីមួយ ៣៨ មីលីម៉ែត្រ និងប្រភេទទីពីរ ៤២​មីលីម៉ែត្រ។

នាឡិកាទំនើប ដែលទើបនឹងប្រកាសចេញ ដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីនេះ មានបំពាក់ដោយ​ឧបករណ៍ និងសម្ភារៈពិសេសថ្មីៗជាច្រើន ក្នុងនោះរួមមាន ប្រព័ន្ធវាស់ចង្វាក់ដើររបស់បេះដូង ប្រព័ន្ធទូទាត់ទំនិញ​ជំនួស​​ឲ្យប័ណ្ណឥណទាន នឹងអាចប្រើទាក់ទងជាមួយទូរស័ព្ទអាយហ្វូន ៦ ដែលទើបនឹងចេញថ្មីដូចគ្នា។ ជា​មួយនឹងខ្សែនាឡិកា ដែលអាចធ្វើការផ្លាស់ប្ដូរបាន ដល់ទៅជាង៥០ប្រភេទនោះ នាឡិកានេះ​មានថ្មបង្កប់​ជាប់នៅក្នុងតួរបស់វា អាចប្រើបានរយៈពេលពេញមួយថ្ងៃ (?) [...]

៦​ ចំណុច ដែល​ត្រូវ​ដឹង​ពី​ទូរស័ព្ទ «អាយហ្វូន ៦» (pic)

៦​ ចំណុច ដែល​ត្រូវ​ដឹង​ពី​ទូរស័ព្ទ «អាយហ្វូន ៦» (pic)

ដូចបានគ្រោងទុក ទូរស័ព្ទទំនើបថ្មីដ៏ល្បីឈ្មោះ របស់ក្រុមហ៊ុនអ័បផល (Apple) អាមេរិក ដែលមានឈ្មោះថា អាយហ្វូន ជំនាន់ទី៦ (iPhone 6) ត្រូវបានក្រុមហ៊ុននេះប្រកាសចេញមកលក់ជាផ្លូវការ នៅថ្ងៃទី០៩ ខែកញ្ញា​នេះហើយ នាមជ្ឈមណ្ឌលខាប់ផើរទីណូ (Cupertino) រដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។ ប៉ុន្តែដើម្បីឲ្យគេអាច​ដឹង​ពីរូបរាង និងគុណភាពពិតប្រាកដរបស់ទូរស័ព្ទទំនើបថ្មីនេះ គេត្រូវរងចាំដល់វាត្រូវបានដាក់ចេញ​មក​លក់ នៅលើទីផ្សារពិភពលោក ដែលគ្រោងយ៉ាងហោចណាស់ នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខ។ តែខាងក្រោមនេះ ជាចំណុចសំខាន់ៗ ចំនួន៦ ដែលយើងបានដឹង ពីទូរស័ព្ទចេញថ្មីនេះ៖

១- អាយហ្វូន ៦ មានទំហំធំជាងបងៗរបស់វាមុន

អាយហ្វូន៥អេស (iPhone 5s) ដែលជាសមាជិកចុងក្រោយរបស់អាយហ្វូន ដែលមាន​អេក្រង់​ធំជាងគេ ទំហំ ៤អ៊ិញ ឬ១០សង់ទីម៉ែត្រ (ជាប្រវែងអង្កត់ផ្ចិត)។ ប៉ុន្តែអាយហ្វូន ៦ មានចេញជាពីរប្រភេទ៖ ប្រភេទទីមួយ មាន​អេក្រង់ទំហំ ៤,៧អ៊ិញ [...]

ដុត​កូន​ឆ្មារ​ទាំង​រស់៖ ផ្អើល​ពិភព​អ៊ិនធើណែត តែ​ហ្វេសប៊ុក​ធ្វើ​មិន​ដឹង! (vdo)

នៅក្នុងវីដេអូខាងក្រោម (ហាមក្មេងក្រោមអាយុ១២ឆ្នាំ ឬមនុស្សដែលមានអារម្មណ៍ខ្សោយទស្សនា) គេនឹង​ឃើញ​កូនឆ្មារមួយក្បាលត្រូវបានក្រុមមនុស្ស ចាក់ស្រោចប្រេងសាំងពីលើ រួចបន្ទាប់មកដុតទាំងរស់។ អ្នក​ទស្សនា​វីដេអូនេះ រាប់សិបម៉ឺននាក់ជាពិសេស នៅក្នុងប្រទេសអង់គ្លេស បានសម្ដែងការក្ដៅក្រហាយ ដោយ​បានចាត់​ទុកថា នេះជាអំពើព្រៃផ្សៃបំផុតមួយ។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ថែមទាំងបាន​រាយការណ៍​ពី​វីដេអូនេះ ទៅហ្វេសប៊ុក ដើម្បីសុំឲ្យដកវីដេអូនេះចេញទៀតផង។

វីដេអូនេះ ដែលពិបាកនឹងទ្រាំទស្សនា បានជំរុញឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់ ធ្វើប្រតិកម្ម។ បុរសម្នាក់បានបញ្ចេញវាចាថា៖ «ខ្ញុំបានសម្រេចចិត្ត ចុចមើលវីដេអូនេះ។ តែគួរឲ្យស្អប់ខ្ពើមណាស់។ ខ្ញុំបាន​រាយការណ៍វាទៅហ្វេសប៊ុក។» តែសម្រាប់បណ្ដាញសង្គម បានឆ្លើយមកវិញថា៖ «វីដេអូនេះ មិនបានខុស​នឹងលក្ខន្តិក របស់ហ្វេសប៊ុកឡើយ»។

តំណាងមួយរូបរបស់ហ្វេសប៊ុក [...]

ផ្ទាំង​ថ្ម​អាវកាស​មួយ​ដុំ​ធំ នឹង​ហោះ​មក​ជិត​ផែនដី នៅ​ថ្ងៃ​នេះ

នៅវេលាយប់ម៉ោង៧ល្ងាច ម៉ោងនៅបារាំង ត្រូវជាម៉ោង១២ រំលងអាធ្រាតនៅកម្ពុជា ផ្ទាំងថ្មអាវកាសនោះ នឹង​ហោះនៅចម្ងាយប្រមាណជា ៤០ ពាន់គីឡូម៉ែត្រប៉ុណ្ណោះពីផែនដី ឬបើប្រៀបទៅនឹងចម្ងាយរវាងផែនដី និងភពព្រះចន្ទ មានចម្ងាយលើសគ្នាប្រមាណជា១០ដង។ បើគិតពីទីតាំងនៅពេលវាហោះ មកកៀក​នឹង​ផែនដីជាងគេ ផ្ទាំងដុំថ្មនេះ នឹងហោះមកដល់ពេលយប់ នៅពីលើប្រទេស ញ៉ូហ្សេឡេន នៅយប់ថ្ងៃ​អាទិត្យ​នេះ​ ដែលត្រូវនឹងវេលាថ្ងៃត្រង់ នៅប្រទេសកម្ពុជា។

អ្នកវិទ្យាសាស្ត្របានហៅដុំថ្មអាវកាសនោះថា 2014 RC តែគេបានហៅឈ្មោះវាជាទូទៅ ថាជា «ភិតប៊ូល (Pitbull)»។ នៅអំឡុងពេលវាមកជិតផែនដីនេះ យើងនឹងមិនអាចមើលវាឃើញ ដោយប្រើភ្នែក​ផ្ទាល់​នោះ​ឡើយ។ ផ្ទុយទៅវិញ ដោយសារតែផ្ទាំងដុំថ្ម មានទំហំធំគួរសម (11,5គីឡូម៉ែត្រ ជាអង្កត់ផ្ចិត) អ្នកដែលមាន​កែវយិតវិទ្យាសាស្ត្រធុនមធ្យម នឹងអាចមើលដុំថ្មនេះបាន មិនពិបាកអ្វីទេ។

ដូចជាផ្ទាំងដុំថ្មអាវកាសផ្សេងទៀតដែរ ដុំថ្មអាវកាស 2014 RC [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...