ប្រើកែងជើង ឈូសបាល់បញ្ចូលទី (vdo)
ពីពេលនេះតទៅ កីឡាករ ផ្លាវីយូ ការណីរ៉ូ (Flavio Carneiro) នឹងក្លាយជាតារាបាល់ទាត់ ដ៏ល្បីមួយ នៅលើបណ្ដាញអ៊ិនធើណែត និងបណ្ដាញសង្គម។ នៅក្នុងវគ្គចុងក្រោយ នៃការប្រកួតដណ្ដើមជើងឯង ក្នុងរដ្ឋ ស៊ែជីប៉ាណូ (Sergipano) របស់ប្រទេសប្រេស៊ីល រវាងក្រុមបាល់ទាត់ចំនួនបួនក្រុម កីឡាការខ្សែប្រយុទ្ធ ការណីរ៉ូ បានទាត់បញ្ចូលទី យកជ័យជំនះឲ្យក្រុម កុងហ្វីយ៉ងស្សា (Confiança) របស់ខ្លួន ជាមួយនឹងថ្វីជើងដ៏ពិសេស និងគ្មាននរណានឹកស្មានដល់។
បើទោះជាមកដល់ពេលនេះ ក៏គេនៅតែឆ្ងល់ដែរថា តើកីឡាករជាតិប្រេស៊ីលម្នាក់នេះ កំពុងលេងកីឡាទាត់សី ឬទាត់បាល់សីដក់?
នៅពេលបានបណ្ដើរបាល់ មកដល់មុខទី របស់ក្រុម សូក័ររ៉េនសេ (Socorrense) កីឡាករយើង បានបញ្ឆោតអ្នកចាំទី ដោយបានទាត់បាល់ទៅមុខបន្តិច តែកីឡាករបានរត់លឿនជាងបាល់ ហើយបាល់នៅពេលនោះ បានរត់មកនៅខាងក្រោយ ជើងរបស់កីឡាករ។ បើសិនជាកីឡាករធម្មតា និងទូទៅ គេច្បាស់ជាត្រឡប់ក្រោយ ដើម្បីទាត់បាល់ពីមុខ [...]