Posts in ‘កីឡាគ្រប់ប្រភេទ’ Category

អ៊ឺរ៉ូ២០១២៖​ រូបភាពពិសេសៗ ដែលថតបានល្អជាងគេ ភាគ១

អ៊ឺរ៉ូ២០១២៖​ រូបភាពពិសេសៗ ដែលថតបានល្អជាងគេ ភាគ១

តាំងពីមុនចាប់ផ្ដើម ការប្រកួតដណ្ដើម ពានរង្វាន់អ៊ឺរ៉ុប ឆ្នាំ២០១២ មកទល់នឹងថ្ងៃនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បាន លើកយកមកជូន ប្រិយមិត្តអ្នកអានរបស់ខ្លួន ជាទៀតទាត់ នូវបច្ចុប្បន្នភាព បទសំភាស វិភាគ រូបភាព ឬក៏វីដេអូ ផ្សេងៗ ពីព្រឹត្តិការណដ៏អស្ចារ្យប្រចាំទ្វីបមួយនេះ។​

នៅមុខការចាប់ផ្ដើមប្រកួត មនោរម្យព័ងអាំងហ្វូ បានលើកឡើង ពីការប្រៀបធៀបកំលាំង របស់ក្រុមបាល់ទាត់ជំរើសជាតិ មួយចំនួន​ ដើម្បីជូនប្រិយមិត្តអ្នកអានយល់ និងដឹងថា តើក្រុមទាំងនោះ មានការប្រុងប្រៀបរបៀបណា ក្នុងការចូលមក អ៊ឺរ៉ូ២០១២ ហើយបរិយាកាសជុំវិញទាំងអ្នកគាំទ្រ ទាំងអ្នករៀបចំ ... ថាតើពួកគេមានអារម្មណ៍ និងបានធ្វើអ្វីខ្លះ។ល។ ចាប់ពីថ្ងៃចាប់ផ្ដើមដំបូង រហូតមកទល់នឹងថ្ងៃនេះ ការប្រកួតដែលបានធ្វើកន្លងមក រវាងក្រុមបាល់ទាត់ជំរើសជាតិធំៗ នៅអ៊ឺរ៉ុប មានចំនួន៣០ប្រកួតរួចមកហើយ។ ហើយនៅរាល់ការប្រកួតនីមួយៗ មនោរម្យព័ងអាំងហ្វូ តែងបានលើកយក មកជូន [...]

អ៊ឺរ៉ូ២០១២៖​ ម៉ារីយូបំបាក់អាឡឺម៉ង់ នាំអ៊ីតាលី ឡើងផ្ដាច់ព្រ័ត្រ

អ៊ឺរ៉ូ២០១២៖​ ម៉ារីយូបំបាក់អាឡឺម៉ង់ នាំអ៊ីតាលី ឡើងផ្ដាច់ព្រ័ត្រ

ជាអ្នកស៊ុតបញ្ចូលទី បានដល់ទីពីរគ្រាប់តែម្នាក់ឯង ម៉ារីយ៉ូ បាឡូតើលី បាននាំក្រុមបាល់ទាត់ ជំរើសជាតិអ៊ីតាលីទាំងមូល អោយឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យខាងមុខ ជាមួយនឹងអេស្ប៉ាញ។


ម៉ារីយ៉ូ បាឡូតើលី រិគរាយនឹងគ្រាប់បាល់ស៊ុតបញ្ចូលដំបូង។ Photo: uefa.com

ជាលើកដំបូងរបស់កីឡាករ ម៉ារីយ៉ូ បាឡូតើលី (Mario Balotelli) ហើយ ដែលមិនបានលោតសើចសប្បាយខ្លួនឯង ហើយ បែរជា ទុកអោយមិត្តកីឡាកររួមក្រុមរបស់ខ្លួន ជាអ្នកសើចសប្បាយជំនួសទៅវិញ។ ហេតុការណ៍នេះវា​សក្ដិសមទៅនឹងអ្វី ដែល កីឡាករខ្លួនឯងធ្លាប់បាននិយាយ ពីពេលថ្មីៗនេះថា នឹងមិនរីករាយជាមួយបាល់ដែលខ្លួនបានទាត់ចូលនោះទេ ព្រោះជា «ភារកិច្ចរបស់កីឡាករ»។ [...]

អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញអតីតម្ចាស់ពានរង្វាន់ ឈ្នះព័រទុយហ្គាល់ ឡើងទៅផ្ដាច់ព្រ័ត្រ

អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញអតីតម្ចាស់ពានរង្វាន់ ឈ្នះព័រទុយហ្គាល់ ឡើងទៅផ្ដាច់ព្រ័ត្រ

ភាពដង្ហក់របស់ក្រុមជំរើសជាតិអេស្ប៉ាញ ទល់នឹងព័រទុយហ្គាល់ បានហុចជាផ្លែផ្កា រហូតដល់បញ្ចប់ការប្រកួត និងការស៊ុត បញ្ចូលទី៩មែត្រដោយផ្ទាល់ ក្នុងពិន្ទុ ៤ទល់នឹង២។ ក្រុមជំរើសជាតិនេះ នឹងក្លាយជាក្រុមដែលធំជាគេ ក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ ប្រសិនបើដណ្ដើមបានពានរង្វាន់ ក្នុងឆ្នាំនេះម្ដងទៀត។


កីឡាករអេស្ប៉ាញ ចាំទីនិង អ្នកស៊ុតបាល់៩មែត្រក្រោយគេ បានលោតឡើង ពេលដឹងថាបានឈ្នះ។ Photo: uefa.com

អេស្ប៉ាញនឹងចាំទៅជួប អាឡឺម៉ង់ឬអ៊ីតាលី នៅថ្ងៃអាទិត្យទី​១កក្កដា ខាងមុខនេះ ដើម្បីដណ្ដើមជាក្រុមកីឡាបាល់ទាត់ ដែល ខ្លាំងជាងគេក្នុងពិភពលោក ដែលបានដណ្ដើមបានពានរង្វាន់ធំៗ​ បីដងជាប់ៗគ្នា។ ជាក្រុមដែលមិនមានក្រុមណា អាចផ្ដួល បំបាក់បាន [...]

អ៊ឺរ៉ូ២០១២៖​  វីដេអូ ៦០គ្រាប់ នៃការស៊ុតបញ្ចូលទី ក្នុងការប្រកួតជុំដំបូង

អ៊ឺរ៉ូ២០១២៖​ វីដេអូ ៦០គ្រាប់ នៃការស៊ុតបញ្ចូលទី ក្នុងការប្រកួតជុំដំបូង

ក្នុងរយះពេលតែ២នាទីប៉ុណ្ណោះ លោកអ្នកនឹងបានឃើញឡើងវិញ ពីការស៊ុតបញ្ចូលទី ដល់ទៅ៦០គ្រាប់ ដែល Business Insider បានរៀបរៀងឡើង ពីរាល់ការប្រកួតនៅ​អ៊ឺរ៉ូ ២០១២ នៅជុំជំរុះដំបូង។ គួរអោយស្ដាយ ដែលរាល់ការស៊ុតទាំងនេះ ត្រូវបានបង្ហាញឡើងវិញ ដោយមានរយះពេលខ្លីៗពេក។

សូមអញ្ជើញទស្សនាដូចតទៅ៖

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី [...]

អ៊ឺរ៉ូ២០១២៖​ អង់គ្លេសចាញ់អ៊ីតាលី នៅ១ភាគ៤ ពេលស៊ុតបាល់ បន្ថែមម៉ោង

អ៊ឺរ៉ូ២០១២៖​ អង់គ្លេសចាញ់អ៊ីតាលី នៅ១ភាគ៤ ពេលស៊ុតបាល់ បន្ថែមម៉ោង

នៅក្នុងការប្រកួត អ៊ីតាលី គ្រប់គ្រងបាល់បានច្រើនជាងអង់គ្លេស តែនៅតែមិនអាចធ្វើអី អង់គ្លេសបាន សូម្បីតែនៅពេល បន្ថែមម៉ោងក៏ដោយ។ តែក្រុមបាល់ទាត់របស់ប្រទេសអ៊ីតាលី មានឱកាសឈ្នះ ប្រទេសអង់គ្លេស នៅពេលស៊ុតបញ្ចូលទី ៩ម៉ែត្រផ្ទាល់ ក្រោយការបន្ថែមម៉ោង ហើយដែលនឹងធ្វើអោយក្រុមជំរើសជាតិអ៊ីតាលី នឹងឡើងទៅជួបជាមួយនឹង ក្រុម បាល់ទាត់អាឡឺម៉ង់ ក្នុងវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៨មិថុនាខាងមុខ។


គ្រាប់បាល់ដំបូង ដែលអ៊ីតាលីហៀបនឹងនាំមុខអង់គ្លេស។ Photo: uefa.com

ជាការប្រកួតមួយ ដែលសំរាប់អ្នកតាមដាន និងអ្នកគាំទ្រទាំងសងខាង បាននិយាយសសើរថា មានភាពប្រទាក់ក្រឡាគ្នា យ៉ាងសម្បើម និងយ៉ាងជក់ចិត្ត បើទោះជាសំរាប់កីឡាករ នៃក្រុមទាំងសងខាង​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...