តើធ្វើដូចម្តេច ដើម្បីក្លាយជា បណ្ណារក្ខ ដ៏ល្អម្នាក់បាន?
ការចាប់យកការងារមួយនេះ គឺអាចប្រឈមនឹងការលំបាក សម្រាប់លោកអ្នក ព្រោះថា កិច្ចការងារនេះទាមទារឲ្យ លោកអ្នក ចេះល្បិចកលមួយចំនួន ដើម្បីធ្វើវាឲ្យបានល្អផងដែរ។ ប្រសិនបើលោកអ្នកបានចាប់យក អាជីពជាបណ្ណារក្ខ ហើយលោក អ្នក បែរជាភ័យខ្លាច មិនមានទំនុកចិត្តលើកិច្ចការនេះ ដូច្នេះសូមលោកអ្នកសាកល្បងអនុវត្ត តាមសេចក្តីណែនាំមួយចំនួន ដូចខាងក្រោម ៖
ក. គុណសម្បត្តិដើម្បីក្លាយជាបណ្ណារក្ខដ៏ល្អម្នាក់ មានដូចជា៖
១. លោកអ្នកត្រូវព្យាយាម ត្រងយកចំណេះ ឲ្យបានច្រើនជាប្រចាំ
ព្រោះថា អ្នកអាន និងអ្នកស្រាវជ្រាវម្នាក់ៗ សុទ្ធតែចង់ដឹង ទីតាំងសៀវភៅ នៅកន្លែងណា នៅគ្រប់ពេលផ្សេងៗគ្នាទាំងអស់។ ដូច្នេះដើម្បីអាចឆ្លើយតប នឹងតម្រូវការនេះបាន លោកអ្នក ត្រូវតែរៀនសន្សំចំណេះទូទៅ ឲ្យបានច្រើនថែមទៀតជាប្រចាំ ទើប ជាការល្អ មិនតែប៉ុណ្ណោះលោកអ្នក ក៏ត្រូវសិក្សាឲ្យបាន ច្បាស់ពីទីតាំង និងផ្នែកសៀវភៅទាំងអស់ ចាប់តាំងពីសៀវភៅ ដែល និយាយ [...]