ស្ពតផ្សាយភាយន្ដ ស្ដីពីយន្ដហោះបាត់ខ្លួន បង្កឲ្យមានសង្គ្រាមសម្ដី
ភាពយន្ដឥណ្ឌាមួយ ដែលនឹងនិយាយពីការបាត់ខ្លួន យ៉ាងអាថ៌កំបាំងកាលពីដើមខែមីនាកន្លងទៅ របស់យន្ដហោះប៊ូអីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បានផ្សាយជាលើកដំបូង នូវស្ពតផ្សាយពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងឱកាសមហោស្រពភាពយន្ដ នៅទីក្រុងកានប្រទេសបារាំង។ ការចេញផ្សាយត្រឹមតែជាស្ពតពាណិជ្ជកម្ម មិនទាន់គ្រោងនឹងចេញបញ្ចាំងនៅរោងផង តែសង្គ្រាមពាក្យសម្ដីបានផ្ទុះឡើងជាហូរហែររួចជាស្រេច។
ឈុតមួយនៅក្នុងភាពយន្ដ ដែលផ្តិតចេញពីស្ពតពាណិជ្ជកម្ម។
បាត់យន្ដហោះ - ៦សប្ដាហ៍កន្លងទៅ បន្ទាប់ពីការធ្លាក់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ MH 370 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅរដ្ឋធានីប៉េកាំង ប៉ុន្តែសោកនាដកម្មដ៏ជូរចត់នេះ នៅតែត្រូវបានគេយកចិត្តទុកដាក់ [...]