Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

បរាជ័យ​នៃ​កិច្ចចរចារ​ទី​បី ស្រមោល​​មហា​បាតុកម្ម​ ត្រៀម​ពន្លេច​ខ្លួន​?

បរាជ័យ​នៃ​កិច្ចចរចារ​ទី​បី ស្រមោល​​មហា​បាតុកម្ម​ ត្រៀម​ពន្លេច​ខ្លួន​?

យោងលើសេចក្តីប្រកាសរួមរបស់គណបក្សទាំងពីរចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ គេអាចយល់បានថា គណបក្សទាំងពីរ នៅតែមិនទាន់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយ ដើម្បីឈានទៅបង្កើត គណៈកម្មការ​ចម្រុះ ខណៈដែលគណបក្ស​សង្រ្គោះជាតិ បានព្រមានថាជម្រើសចុងក្រោយ នឹងធ្វើមហាបាតុកម្មប្រឆាំង​លទ្ធផលបោះឆ្នោត ប្រសិនបើ​គណៈកម្មការ​នេះ​មិនអាចបង្កើតបាន ស្របពេលដែលរដ្ឋាភិបាលចាំផ្ទះ របស់​គណបក្សប្រជាជនកម្ពុជា បានពង្រាយកម្លាំង​ប្រដាប់​អាវុធ​រួចជាស្រេច ក្នុងបំណងទប់ទល់ស្ថានការណ៍​ណា​មួយ ដែលជ្រុលទៅដល់ការបង្កអស្ថិរភាពសង្គម។

តាមរយៈការសន្ទនាតាមទូរស័ព្ទ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣នេះ លោក យឹម សុវណ្ណ មន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថា ការជួបប្រជុំរវាង​គណបក្ស​ទាំងពីរ​ជាលើកទី៣នៅថ្ងៃ​ទី២០ ខែសីហា ឆ្នាំ២០១៣ មិនទាន់មានការឯកភាពគ្នា ឈានទៅបង្កើត​គណៈកម្មការ​ចម្រុះនៅឡើយទេ។

[...]
កម្ពុជា៖ ដោះ​លែង​យុវជន​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​នៅ​ជាប់​បទ​ចោទ​ប្រកាន់

កម្ពុជា៖ ដោះ​លែង​យុវជន​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​នៅ​ជាប់​បទ​ចោទ​ប្រកាន់

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងយុវជន៤នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីធ្វើ​ការពិចារណាអស់រយៈពេលពីរថ្ងៃ ទៅលើសំណើរសុំនៅក្រៅឃុំរបស់គ្រួសារយុវជនបួននាក់ ដែលតុលាការបាន​ធ្វើការ​ចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា មានចេតនា​ញុះញង់​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។


យុវជន ទុត ច័ន្ទបញ្ញា ដែលត្រូវបានដោះលែង ហើយផ្ដល់កិច្ចសម្ភាសខ្លីទៅអ្នកការសែត។ (រូបថត ហ្វេសប៊ុក)

នៅខាងមុខរបងពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ និងទី២ ក្រុមយុវជនរបស់គណបក្សប្រឆាំង ប្រមាណជិត១០០នាក់ បានឈរចាំគាំទ្រការដើរចេញ ពីពន្ធនាគាររបស់យុវជនទាំង៤នាក់ និងរងចាំបំពាក់កម្រងផ្កា ប៉ុន្តែត្រូវបានបង្វៀងដោយ​ក្រុមមន្ត្រីពន្ធនាគារ។ [...]

ការ​ឃាត់​ខ្លួន​មួយ របស់​នគរបាល​បារាំង ផ្អើល​រឿង​អាស្រូវ (វីដេអូ)

ការ​ឃាត់​ខ្លួន​មួយ របស់​នគរបាល​បារាំង ផ្អើល​រឿង​អាស្រូវ (វីដេអូ)

ខ្សែវីដេអូមួយនៃ«ការឃាត់ខ្លួនដ៏ឃោឃៅ» លើជនសង្ស័យមួយរូប របស់នគរបាលបារាំង ដែលត្រូវគេលួចថតបាន ហើយ​ដាក់​បង្ហោះនៅលើគេហទំព័រចែកផ្សាយវីដេអូ បានក្លាយជាបច្ចុប្បន្នភាពនៅពេលនេះ ហើយបង្កឲ្យផ្ទុះជារឿងអាស្រូវឡើង បង្ខំឲ្យមជ្ឈដ្ឋាននយោបាយនានារបស់ប្រទេសបារាំង ចេញមុខធ្វើប្រតិកម្ម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានថ្លែងថា នគរបាល​ដែលគ្រប់គ្រងនគរបាល នឹងចាត់វិធានការទៅលើបញ្ហានេះ ហើយសំនុំរឿងមួយនៅតុលាការ ក៏ត្រូវបានបើក​ស៊ើបអង្កេតផងដែរ។


នគរបាលបារាំង នៅពេលបំពេញការងារ។ (រូបថត GUMEZ/SIPA)

«នគរបាលបារាំង គួរឲ្យខ្មាសអៀនណាស់» ជាចំណងជើងវីដេអូ ដែលត្រូវបានម្ចាស់វាថតសកម្មភាព «ឃាត់ខ្លួន»​របស់​នគរបាល ហើយបានដាក់ផ្សាយនៅលើគេហទំព័រ«យូធូប (YouTube)»។ នៅក្នុងវីដេអូ គេឃើញ នគរបាលពីរនាក់ [...]

ជាម យៀប៖ ការ​​បង្កើត​​គណៈកម្មការ​ចម្រុះ​ ហួស​​ពេល​​ហើយ

ជាម យៀប៖ ការ​​បង្កើត​​គណៈកម្មការ​ចម្រុះ​ ហួស​​ពេល​​ហើយ

គណៈកម្មការចម្រុះដែលស្មើរឲ្យបង្កើត ដោយគណបក្សសង្រ្គោះជាតិ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការ​បោះឆ្នោត នឹងមិនអាចសម្រេចទៅបានឡើយ ដោយសារតែការមិនឯកភាពគ្នា នូវលក្ខខណ្ឌមូយចំនួន ក្នុងពេលជួបចរចារ​គ្នាកន្លងមក ខណៈដែលលោក ជាម យៀប អះអាងជាថ្មីនៅថ្ងៃទី២០ខែសីហានេះ ថាវាហួសពេលទៅហើយក្នុងការបង្កើត។


លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។

លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ តាម​ទូរស័ព្ទនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣នេះថា៖ «ការបង្កើតគណៈកម្មការចម្រុះ គឺហួសពេលហើយ ដោយសារតែ គ.ជ.ប បានប្រកាសថា ខ្លួនបានដោះស្រាយបណ្តឹងរួចរាល់ហើយ»។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បន្ថែមថា [...]

ជុំ​វិញ​ការ​បើក​កញ្ចប់​សុវត្តិភាព​«ក»​ដើម្បី​ផ្ទៀង​ផ្ទាត់៖ គ.ជ.ប បង្ក​ភាព​មន្ទិល?

ជុំ​វិញ​ការ​បើក​កញ្ចប់​សុវត្តិភាព​«ក»​ដើម្បី​ផ្ទៀង​ផ្ទាត់៖ គ.ជ.ប បង្ក​ភាព​មន្ទិល?

ភ្នំពេញ៖ ក្រោយពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដែលរៀបចំដោយគ.ជ.ប បានបញ្ចប់ ស្របពេលជាមួយគ្នានេះ គ.ជ.ប ក៏បានទទួលរងនូវការរិះគន់ជាច្រើន នូវភាពមិនប្រក្រតីមួយចំនួន ដែលបានកើតឡើងនាពេលនោះ។ ជាមួយគ្នា​នេះដែរ អង្គការសង្គមស៊ីវិលមួយចំនួន ភាគីម្ចាស់ឆ្នោត ក៏ដូចជាពីគណបក្សប្រឆាំង ក៏បានទទូចស្នើរសុំឲ្យ គ.ជ.ប បើកនូវ​កញ្ចាប់សុវត្តិភាព«ក» ដើម្បីធ្វើការផ្ទៀងផ្ទាត់ ជាមួយនិងលិខិតផ្សេងៗទៀត ដែលអ្នកសង្កេតការជាតិ និងអន្តរជាតិ ក៏ដូច​ជាតំណាងគណបក្សនយោបាយ ទទួលបានអំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត។


ពីឆ្វេងមកស្តាំ លោក កឹម សុខា និងលោក សម រង្ស៊ី នៅក្នុងសិក្ខាសាលារបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ខែសីហា​ឆ្នាំ២០១៣ ដើម្បីបកអាក្រាតពីភាពមិនប្រក្រតី នៃការបោះឆ្នោត។ (រូបថត MONOROOM.info/ O. Vary)

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...