Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ក្រសួង​មហាផ្ទៃ​ស្នើ​ព្រះរាជា លើក​លែង​និង​បន្ធូ​ទោស ដល់​ទណ្ឌិត

ក្រសួង​មហាផ្ទៃ​ស្នើ​ព្រះរាជា លើក​លែង​និង​បន្ធូ​ទោស ដល់​ទណ្ឌិត

អគ្គនាយកដ្ឋានពន្ធនាគារ បានស្នើរសុំព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោស ដល់​ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៦២៥ នាក់នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងប្រតិទិនបានកំណត់​ប្រារព្ធធ្វើ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ១៦ ខែមេសា។


អ្នកទោស នៅពន្ធនាគារត្រពាំងថ្លុង។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមានិត នាយកខន្ទកាល័យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានស្នើរសុំព្រះមហាក្សត្រ ព្រះរាជទានលើក​លែងទោស និងបន្ទូរបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៦២៥ [...]

ជីវិត​មនុស្ស​សត្វ រង​គ្រោះ​នឹង​«ទំនប់»​វារី​អគ្គីសនី​ដនសាហុង របស់​ឡាវ

ជីវិត​មនុស្ស​សត្វ រង​គ្រោះ​នឹង​«ទំនប់»​វារី​អគ្គីសនី​ដនសាហុង របស់​ឡាវ

តំណាងប្រជាសហគមន៍នៃតំបន់ទាំងបួន តាមដងទន្លេមេគង្គ បានសម្ដែងក្ដីព្រួយបារម្ភរបស់ពួកគេ ចំពោះគម្រោង​ទំនប់វារីអគ្គីសនី «ដនសាហុង» នៅក្នុងប្រទេសឡាវ ហើយបានសំណូមពរទៅកាន់រាជរដ្ឋាភិបាលថា បើអាចជៀស​បាន កុំឲ្យមានការសាងសង់នូវទំនប់វារីអគ្គីសនីដងសាហុងនេះ ឬអាចធ្វើអគ្គីសនី ដោយថាមពលព្រះអាទិត្យវិញ។ ពិសេសស្នើឲ្យមានការរក្សានូវវប្បធម៌ធម្មជាតិដ៏កម្រ ដែលសឹងតែគ្មានពីលើលោក នោះគឺជីវិត«សត្វផ្សោត» និងត្រី​«កម្រ»ជាច្រើនប្រភេទទៀត ដែលជិតនឹងផុតពូជទៅហើយនោះ។


ទិដ្ឋភាពនៃតំបន់ដនសាហុង ដែលស្ថិតនៅត្រើយមួយចំហៀងពីព្រំដែនកម្ពុជា។ (រូបថត niimuray)

វិបត្តិសង្គម - ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការព្រួយបារម្មណ៍ចំពោះគម្រោងទំនប់វារីអគ្គីសនី «ដនសាហុង» [...]

អង្គការ​លីកាដូ៖ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ត្រូវ​បាន​រិតត្បិត

អង្គការ​លីកាដូ៖ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ត្រូវ​បាន​រិតត្បិត

ក្នុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នេះ ប្រទេសកម្ពុជាបានគ្របដណ្តប់ដោយ ការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ​កាន់តែធ្ងន់ធ្ងរ បញ្ហាបោះឆ្នោត និងវប្បធម៌និទណ្ឌភាព (ភាពរួចទោស) ។នេះបើយោងលើរបាយការណ៍របស់​អង្គការ​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ដែលបានចេញផ្សាយ ក្នុងពេលចុងក្រោយនេះ។


កងទាហ៊ានដែលមកពីកង​ឆ័ត្រ​យោង៩១១ ត្រូវបានបញ្ជូនមកធ្វើការបង្ក្រាបបាតុករស៊ីវិល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ។ (រូបថត REUTERS/​Samrang Pring)

សិទ្ធិ - លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ [...]

កម្មករ​កាលីស្តូ-មូន៖ ចរចា​មួយ​ព្រឹក​ជា​មួយ​ក្រសួង​ការងារ គ្មាន​លទ្ធផល

កម្មករ​កាលីស្តូ-មូន៖ ចរចា​មួយ​ព្រឹក​ជា​មួយ​ក្រសួង​ការងារ គ្មាន​លទ្ធផល

ជាលទ្ធផលដែលកម្មករជាង១០០នាក់ មកពីរោងចក្រកាលីស្តូ និងរោងចក្រមូន រងចាំតំណាងរបស់ខ្លួន​ចូល​ចរចា​ជាមួយក្រសួងការងារ លើការទាមទារចំនុចមួយចំនួន តាំងពីម៉ោង៩ព្រឹក ដល់ម៉ោង១២ និង៣៥នាទីនេះ គឺមិន​ទទួល​បានលទ្ធផលអ្វីទាំងអស់។


ក្រុមកម្មការិនីដែលធ្វើកូដកម្ម។ (រូបថត MONOROOM.info/ Nita)

វិបត្តិការងារ - ការចរចាគ្នាជាមួយក្រសួងការងារ ប្រើពេលអស់មួយព្រឹក នៅថ្ងៃទី២០ ខែមិនា នេះ មិនទទួលបាន​លទ្ធផលនិងការព្រមព្រៀងណាមួយទេ ជុំវិញសំណើរទាមទារឲ្យរោងចក្រទទួលយកថ្នាក់ដឹកនាំសហជីព​បីនាក់​ចូល​ធ្វើការវិញ និង១៧ចំនុចផ្សេងទៀត របស់កម្មករនៅរោងចក្រកាលីស្តូ និងរោងចក្រមូន ដែលបានធ្វើ​កូដកម្ម​ទាម​ទារ​អស់រយៈពេលជាងកន្លះខែហើយ។ លោកថោង សឿន [...]

ពង្រាង​​ច្បាប់​​ធានា​​ឯករាជ្យភាព​​របស់​​តុលាការ នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី​នៅ​ដើម​សប្តាហ៍ក្រោយ

ពង្រាង​​ច្បាប់​​ធានា​​ឯករាជ្យភាព​​របស់​​តុលាការ នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី​នៅ​ដើម​សប្តាហ៍ក្រោយ

ឆ្លើយតបទៅនឹងការផ្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាណត្តិទី៥ ដែលអះអាងថាកែទម្រង់ស៊ីជម្រៅនោះ សេចក្តីព្រាង​ច្បាប់បីសំខាន់ៗពាក់ព័ន្ធ នឹងប្រព័ន្ធយុត្តិធម៌ នឹងត្រូវទៅដល់ដៃគណៈរដ្ឋមន្រ្តីនៅដើមសប្តាហ៍ក្រោយនេះ មុននឹង​បញ្ជូនបន្តទៅកាន់រដ្ឋសភា។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

ប្រព័ន្ធយុត្តិធម៌ - នាយក ខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ លោក សម ប្រជាមានិត បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២០ មីនា នេះថា តាមគម្រោងសេចក្តីព្រាងច្បាប់៣ គឺ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និង​ព្រះរាជអាជ្ញា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...