Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ប្រតិកម្ម ជុំ​វិញការរិះគន់លើ«​ឯករាជ្យភាព» ​របស់​សង្គម​ស៊ីវិល

ប្រតិកម្ម ជុំ​វិញការរិះគន់លើ«​ឯករាជ្យភាព» ​របស់​សង្គម​ស៊ីវិល

ជាបន្តបន្ទាប់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់សង្គមស៊ីវិល និងអង្គភាពសារព័ត៌មាន មួយចំនួន ថាបានធ្វើការដោយមិនឯករាជ្យ គឺបានលំអៀងទៅរកគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ហើយមានចេតនាវាយប្រហារ លើរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។


សន្និសិតកាសែតរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបោះឆ្នោត នៅទីស្នាក់ការខុមហ្រែល ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - ឆ្លើយតបនឹងបញ្ហានេះ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ឃ្លាំមើលការបោះឆ្នោត​នៅ​កម្ពុជា និងជាអ្នកវិភាគឯករាជ្យ បានពន្យល់ថា គេត្រូវទទួលស្គាល់ថា មានសង្គមស៊ីវិលមួយចំនួនបានដើរតួនាទី ជាឧបករណ៍របស់អ្នកនយោបាយ [...]

អ៊ី ឈាន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពលរដ្ឋ​បី​នាក់ ពី​រឿង​ទំនាស់​ដី​ធ្លី?

អ៊ី ឈាន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពលរដ្ឋ​បី​នាក់ ពី​រឿង​ទំនាស់​ដី​ធ្លី?

ប្រជាពលរដ្ឋប្រមាណប្រាំនាក់ ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ ត្រូវបានចាប់ខ្លួន (ប្រភពមួយទៀត និយាយថា​មានតែបី​នាក់ទេ) និងបួននាក់ផ្សេងទៀត បានរត់ចូលព្រៃ គេចចេញពីការតាមចាប់របស់អាជ្ញាធរក្រុងប៉ៃលិន ក្រោមបញ្ជា​ផ្ទាល់ពីលោកអភិបាលក្រុង អ៊ី ឈាន ក្នុងបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរលក់ទៅឲ្យ​ក្រុមហ៊ុន។


ខេត្តប៉ៃលិន។ (រូបថត ឯកសារ)

ដីធ្លី - ព្រះតេជគុណ ឃឹម សំអឿន ព្រះចៅអធិការវត្តមួយក្នុងក្រុងប៉ៃលិន និងជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យ ប្រចាំក្រុងប៉ៃលិន បានមានសង្ឃដីការឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ដឹងថា ការចាប់ខ្លួនប្រជាពលរដ្ឋទាំងប្រាំនាក់​ខាងលើ [...]

ក្រសួង​អប់រំ រឹត​បន្ដឹង​ការ​បង្កើត​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ថ្មី ផ្នែក​សង្គម​វិជ្ជា

ក្រសួង​អប់រំ រឹត​បន្ដឹង​ការ​បង្កើត​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ថ្មី ផ្នែក​សង្គម​វិជ្ជា

ក្រសួងអប់រំ យុវជននិងកីឡា នឹងចាប់ផ្តើមរឹតបន្តឹងការអនុញ្ញាត ឲ្យបង្កើតគ្រឹះស្ថានឧត្តមសិក្សាថ្មីលើមុខវិជ្ជាសង្គម ប៉ុន្តែជម្រុញឲ្យមានការបង្កើតថ្នាក់ មុខវិជ្ជាវិទ្យាសាស្ត្រ វិស្វកម្ម ដើម្បីពង្រឹងនូវសមត្ថភាពសិស្ស និងសាស្ត្រាចារ្យ​ឲ្យ​មានការវិវឌ្ឍន៍ស្របតាមការរីកចម្រើនរបស់សង្គម ដែលទាមទារអ្នកចេះវិទ្យាសាស្ត្រពិតពីឆ្នាំនេះតទៅ។


ស្នាមញញឹមរបស់យុវតី ជានិស្សិតបញ្ចប់ការសិក្សាមួយរូប។ (រូបថត ឯកសារ)

អប់រំ - លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានថ្លែង ក្រសួងនឹងរឹតបន្តឹងលក្ខខណ្ឌ​មួយ​ចំនួនក្នុងការបើកគ្រឺះស្ថានឧត្តមសិក្សាថ្មី ជាពិសេសសាលាឯកជនដោយសារមហាវិទ្យាល័យ សាកលវិទ្យាល័យ​មានសិស្សច្រើន [...]

នៅ​កម្ពុជា បើ​ហ៊ាន​មាន​សម្ដីឲ្យ​ទាស់​ចិត្ត នឹង​ត្រូវ​សន្ដិសុខ​វាយ​បែក​ក្បាល

នៅ​កម្ពុជា បើ​ហ៊ាន​មាន​សម្ដីឲ្យ​ទាស់​ចិត្ត នឹង​ត្រូវ​សន្ដិសុខ​វាយ​បែក​ក្បាល

«ខ្ញុំចង់ប្តឹងដែរតែមិនដឹងប្តឹងទៅខាងណា ព្រោះខ្ញុំគ្មានកំហុសអ្វីសោះ វាមកវាយពាសវាលពាសកាល អញ្ជឹងវាអត់​សម» នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋម្នាក់ ដែលត្រូវបានក្រុមសន្តិសុខវាយ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០១៤នេះ។


ពលរដ្ឋរងគ្រោះ នឹងវាយតប់របស់ក្រុមសន្ដិសុខស៊ីឈ្នួល កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

បទល្មើស - «បងឯងម៉េចទៅវាយគេ គ្រាន់តែពាក្យសម្តីប៉ុណ្ណឹងបងវាយគេដែរ» នេះជាដើមហេតុដំបូង ថ្លែងរៀប​រាប់ដោយបុរសរងគ្រោះ បន្ទាប់ពីត្រូវបានសន្តិសុខជាច្រើននាក់ព្រួតគ្នា វាយរហូតដល់បែកក្បាល។ បុរសដែល​មាន​ឈ្មោះថា ហេង ឡេង បាន​រៀបរាប់​អោយដឹងទៀតថា លោកទើបនឹងដឹកកូនទៅសាលា [...]

ប្រតិកម្ម នឹង​ការ​ប្រើ​កម្លាំង​«ខុស​ច្បាប់» មក​វាយ​ពលរដ្ឋ​«ស្រប​ច្បាប់»

ប្រតិកម្ម នឹង​ការ​ប្រើ​កម្លាំង​«ខុស​ច្បាប់» មក​វាយ​ពលរដ្ឋ​«ស្រប​ច្បាប់»

សង្គមស៊ីវិលដែលជំនាញខាងការឃ្លាំមើលសិទ្ធិមនុស្ស បានសម្ដែងប្រតិកម្ម ចំពោះសកម្មភាពរបស់រដ្ឋាភិបាល កម្ពុជា ថាកំពុងបិទសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ។ ក្រុមមន្ត្រីដែលតែងតែមានវត្តមាន នៅពេលមានការតវ៉ា​របស់​ពលរដ្ឋ បានបរិហាទៀតថា មិនគ្រាន់តែបំបិទសិទ្ធសេរីភាពពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងប្រើកងកម្លាំងខុសច្បាប់ ឲ្យមកបង្ក្រាបលើការតវ៉ារបស់ពលរដ្ឋទៅវិញ។ ការតវ៉ានិងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។


ពលរដ្ឋរងគ្រោះ នឹងវាយតប់របស់ក្រុមសន្ដិសុខស៊ីឈ្នួល កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

សិទ្ធិសេរីភាព - មន្រ្តីអង្គការសង្គមស៊ីវិល ដែលមានវត្តមានក្នុងការឃ្លាំមើលការអនុវត្តច្បាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...