GMAC ស្នើឱ្យក្រសួងការងារ ចាត់វិធានការលើសហជីព ប៉ាវ ស៊ីណា
វិបត្តិការងារ - សេចក្តីថ្លែងការណ៍មួយ របស់សមាគមថៅកែរោងចក្រកាត់ដេរ ហៅកាត់ថា ជីម៉ាក់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ បាន អំពាវនាវឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយទប់សកម្មភាពធ្វើបាតុកម្មរបស់កម្មករ នៅក្រុងបាវិត ដើម្បីធានាសន្តិសុខ និងសុវត្តិភាពដល់អ្នកវិនិយោគ និងកម្មករមួយចំនួន ដែលមានបំណងចង់ចូលធ្វើការ។
សេចក្តីថ្លែងការណ៍ដដែលនេះ បានសរសេរសង្កត់ធ្ងន់ទៀតថា៖ «ការមិនអើពើ នឹងបណ្តែតបណ្តោយឲ្យសហព័ន្ធហជីព ធ្វើអ្វីតាមតែអំពើចិត្ត គឺជាការបំផ្លាញនូវទំនុកចិត្ត របស់អ្នកវិនិយោគទៅលើរាជរដ្ឋាភិបាល នៅក្នុងការការពារសុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាការដើរផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល ដែលខិតខំកៀងគរអ្នកវិនិយោគ ឲ្យមកធ្វើធុរកិច្ចនៅកម្ពុជា»។
ការចេញសេចក្តីថ្លែងការណ៍របស់សមាគមរោចក្រកាត់ដេរនេះ [...]


