Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ពលរដ្ឋ​​មក​​ពី​ភូមិ​ចំនួន​៣ នៃ​ឃុំ​ថ្មដា គ្រោង​ចេញ​តវ៉ា​ប្រឆាំង​សន្យា​ខ្យល់

ពលរដ្ឋ​​មក​​ពី​ភូមិ​ចំនួន​៣ នៃ​ឃុំ​ថ្មដា គ្រោង​ចេញ​តវ៉ា​ប្រឆាំង​សន្យា​ខ្យល់

សិទ្ធិលំនៅដ្ឋាន - អ្នកស្រី កសិ ផល តំណាងប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី ឃុំថ្មថា ខេត្តពោធិ៍សាត់ ក្នុងកិច្ចសម្ភាស​ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋនៅទីនោះ កំពុងរស់ជាមួយការសម្រក់ទឹកភ្នែក មិនហានចេញធ្វើការតវ៉ា ដោយសារមានគម្រាមកំហែង​ ពីក្រុមនិស្សិតវាសវែងដីធ្លី (វគ្គ២) ដែលបានលើកឡើងថា ប្រជា​ពលរដ្ឋ​ទាំងនេះ សុទ្ធតែជាអតីតទាហានខ្មែរក្រហម បើហ៊ានតវ៉ា សាលាក្តីខ្មែរក្រហមកំពុងរង់ចាំ។

តំណាងប្រជាពលរដ្ឋរូបនេះបានបន្តថា ជាច្រើនលើក ច្រើនសាមកហើយ ដែលក្រុមអាជ្ញាធរចេះតែសន្យាជាមួយ ប្រជាពលរដ្ឋ ថានឹងដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់។ តាំងពីមានទំនាស់ក្នុងឆ្នាំ២០១០មក ប្រជាពលរដ្ឋបានខ្នេះ​ខ្នែង ស្វែងរកការអន្តរាគមន៍ដល់ភ្នំពេញ ចំនួន៤លើកមកហើយ [...]

ការ​ចរចា​របស់​កម្មករ និង​ថៅកែ​រោង​ចក្រ​អូសេអង់ មិន​មាន​លទ្ធផល

ការ​ចរចា​របស់​កម្មករ និង​ថៅកែ​រោង​ចក្រ​អូសេអង់ មិន​មាន​លទ្ធផល

ក្រោយពីបញ្ចប់កិច្ចចរចាពហុភាគី របស់កម្មកររោងចក្រអូសេអង់ហ្គាមិន ទាមទារប្រាក់ព្យួរការងារ១០០% នៅថ្ងៃនេះ មេដឹកនាំសហជីព លោក ប៉ាវ ស៊ីណា បានអះអាងថា នៅទាន់មិនទទួលបានលទ្ធផលអ្វីនោះទេ និងបន្តចរចា​នៅ​ព្រឹកស្អែកទៀត។


យីហោរោងចក្រ អូសេអង់ហ្គាមិន នៅនឹងរបងទ្វារោងចក្រ។ (រូបថត MONOROOM.info/ S. Tith)

វិបត្តិកាងារ - លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឱ្យទស្សនាវដ្ដី មនោរម្យ.អាំងហ្វូដឹង នៅ​ម៉ោង៣រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣នេះថា ការចរចាគ្នារវាង ភាគីរោងចក្រអូសេអង់ហ្គាមិន ភាគីសហជីព​កម្មករ និងគណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មរបស់ក្រសួងការងារនៅថ្ងៃនេះ [...]

ADB៖ វិបត្តិ​នយោបាយ​កម្ពុជា មិន​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​ជំនួយ

ADB៖ វិបត្តិ​នយោបាយ​កម្ពុជា មិន​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​ជំនួយ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ទោះជាវិបត្តិនយោបាយកម្ពុជា បន្តអូសបន្លាយក៏ដោយ ក៏វិបត្តិនេះ នឹងមិនប៉ះពាល់ដល់ការផ្តល់ជំនួយ របស់ស្ថាប័នខ្លួនដល់រដ្ឋាភិបាលកម្ពុជា នោះទេ។ តែមជ្ឈដ្ឋានសង្គមស៊ីវិល និងអ្នកសេដ្ឋកិច្ចឯករាជ្យ បានសម្តែងការព្រួយបារម្ភ ជុំវិញការលើកឡើងនេះ។


ការិយាល័យកណ្ដាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ (រូបថត Wikipedia.org)

ជំនួយ - លោកអេរីក ស៊ីកវីក (Eric Sidgwick) នាយកធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែង​សង្កត់​ធ្ងន់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះថា៖ «ជម្លោះនយោបាយ ជាសាច់រឿងរបស់អ្នកនយោបាយ មិនថា​តែ​កម្ពុជា​នោះទេដែលមិន ប៉ះពាល់ [...]

កម្មករ​រោងចក្រ​អូសេអង់ ត្រូវ​ការ​ប្រាក់​ឈ្នួល​យ៉ាង​ហោច​៥០%

កម្មករ​រោងចក្រ​អូសេអង់ ត្រូវ​ការ​ប្រាក់​ឈ្នួល​យ៉ាង​ហោច​៥០%

ប្រាក់ខែកម្មករ - តំណាងកម្មកររោងចក្រអូសេអង់លោក ឆេង ឈាន់ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូនៅ​ថ្ងៃ​នេះថា ការដែលកម្មករចេញធ្វើកូដកម្មករ និងមានគម្រោងហែរក្បួនតវ៉ាទៅក្រសួងការងារ ក្នុងបំណងឱ្យថៅកែ​រោងចក្រផ្តល់លុយ១០០ភាគរយ ជូនពួកគាត់អំឡុងពេលដែលរោងចក្រ បានព្យូរការងាររបស់គាត់​ក្នុងរយៈពេល​មួយខែ។ ការហែក្បួនទៅក្រសួងការងារធ្វើឡើង បន្ទាប់ពីការចរចាជាលើកទី២ហើយ តែថោកែរោងចក្រនៅតែ​រក្សា​គោលជំហរ ផ្តល់ប្រាក់ឈ្នួលឱ្យតែ១៥ដុល្លា ក្នុងអំឡុងពេលដែលរោងចក្រព្យួរការងារ របស់កម្មករដដែល។

ជំហររបស់កម្មករ សម្រាប់ការចរចាព្រឹកនេះ ទោះជាបានត្រឹមតែ៥០% ក្នុងអំឡុងពេល​ព្យួរការងារនេះ​ក៏​ដោយ ក៏​កម្មករ​ព្រមទទួលយកដែរ។ តែប្រសិនបើការចរចារនៅថ្ងៃនេះ មិនទទួលបានលទ្ធផលដែលកម្មករចង់បានទេ គាត់​នៅតែបន្តធ្វើកូដកម្មរហូត។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឆេង ឈាន់។

[...]
ព្រះវិហារ៖ កុយ គួង ថា​កម្ពុជា​មិន​នៅ​ស្ងៀម ចំពោះ​ការ​បង្ក​ហេតុ​របស់​ថៃ

ព្រះវិហារ៖ កុយ គួង ថា​កម្ពុជា​មិន​នៅ​ស្ងៀម ចំពោះ​ការ​បង្ក​ហេតុ​របស់​ថៃ

មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានអះអាងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នេះថា​ប្រទេសកម្ពុជា បានជូនដំណឹង និងតវ៉ាឲ្យប្រទេសថៃ គម្បីដកលួសបន្លា ដែលបានពង្រាយនៅបរិវេណមុខ​ប្រាសាទ​ព្រះវិហាររួចហើយ តែភាគីទាហានថៃឆ្លើយថា រង់ចាំបញ្ជាថ្នាក់លើ។


ប្រាសាទព្រះវិហារខ្មែរ។

អធិបតេយ្យ - ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធីផ្លូវការ នៅទីស្តីការក្រសួងការបរទេស​កម្ពុជា​ លោក កុយ គួង មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា៖ «កម្ពុជាមិននៅស្ងៀមស្ងាត់ ចំពោះ​ទង្វើរបស់ភាគីថៃនោះទេ បើទោះជាកម្ពុជានឹងរង់ចាំការឆ្លើយតបពីភាគីថៃ ដែលមិនទាន់បានកំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...