Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ក្រុម​ស​ហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា៖ ទោះ​មាន​ការ​ចាប់​ខ្លួន ក៏​មិន​រាថយ

ក្រុម​ស​ហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា៖ ទោះ​មាន​ការ​ចាប់​ខ្លួន ក៏​មិន​រាថយ

បើទោះបីជាមានការចាប់ខ្លួន បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សប្រឆាំងជាបន្តបន្ទាប់ ក្រោយព្រឹត្តិការណ៍​ប៉ះ​ទង្គិចគ្នា​ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងមកនោះក៏ដោយ តំណាងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅតែ​ប្រកាន់ជំហរ ធ្វើការដង្ហែរក្បួនដាក់ញ្ញាតិ នៅតាមបណ្តាស្ថានទូតនានា ក្នុងប្រទេសកម្ពុជាដដែល ជុំវិញករណីទឹកដី​ខ្មែរកម្ពុជាក្រោម។


សន្និសីទសារព័ត៌មាន របស់ក្រុមសម្ព័ន្ធយុវជន។ (រូបថត MONOROOM.info/ C. Nita)

សេរីភាពសម្តែងមតិ - ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងព្រះសង្ឃខ្មែរកម្ពុជាក្រោម បានបញ្ជាក់ជំហរថា នឹង​មិន​រាថយឡើយ ទោះបីជាមានការបង្ក្រាបពីក្រុមសន្រិសុខ ឬក្រុមសមត្ថកិច្ច ក្នុងដំណាក់កាលនៃការហែរញត្តិ [...]

អាមេរិក​ចោទ​រ៉ូស្សី ថា​បាន​ផ្ដល់​កាំជ្រួច​ដើម្បី​បាញ់​យន្ដហោះ​ម៉ាឡេស៊ី

អាមេរិក​ចោទ​រ៉ូស្សី ថា​បាន​ផ្ដល់​កាំជ្រួច​ដើម្បី​បាញ់​យន្ដហោះ​ម៉ាឡេស៊ី


យន្ដហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថត MONOROOM.info/ D.KEO)

ធ្លាក់យន្ដហោះ - ផ្សាយតាមបណ្ដាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន (CNN) ដ៏ល្បី លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេស នៃ​សហរដ្ឋអាមេរិក បាននិយាយខ្លាំងៗថា៖ «វាច្បាស់ណាស់ ដែលកាំជ្រួចបាញ់ទម្លាក់យន្ដហោះនោះ ជាប្រភេទកាំជ្រួច ដែលផ្ដល់ដោយប្រទេសរ៉ូស្សី ហើយបានប្រគល់ដល់ដៃរបស់ក្រុមអ្នកបំបែកទឹកដី»។

សហរដ្ឋអាមេរិកនិងប្រទេសជាច្រើន នៅបស្ចឹមលោក បានគិតថាយន្ដហោះស៊ីវិល ដែលដឹកមនុស្ស២៩៨នាក់ ត្រូវ​បាន​បាញ់ទម្លាក់ នៅកំពស់ខ្ពស់ជាង១០គីឡូម៉ែត្រពីដី ដោយកាំជ្រួចប្រដេញបាញ់ចេញពីដី នៅក្នុងតំបន់មួយ​ដែល​គ្រប់គ្រងដោយ ក្រុមអ្នកបំបែកទឹកដីអ៊ុយក្រែន។

លោក ឃែរី [...]

ក្រសួង​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប គោរព​តាម​បញ្ញតិ​នៃ​ការ​ប្រឡង

ក្រសួង​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប គោរព​តាម​បញ្ញតិ​នៃ​ការ​ប្រឡង


ស្នាមញញឹមរបស់សិស្សសាលា នៅកម្ពុជា។ (រូបថត ឯកសារ)

អប់រំ - ដើម្បីដំណើរការនៃការប្រឡងបាក់ឌុប ប្រព្រឹតទៅ ដោយមានការគោរពគោលការណ៍ច្បាប់ យុត្តិធម៍ តម្លាភាព និង​ទទួលបានលទ្ធផលល្អ ក្រសួង អប់រំ យុវជន និងកីឡា បានតម្រូវឲ្យបេក្ខជនទាំងអស់ ដែលកំពង់ត្រៀមខ្លួនចូលរួមការប្រឡងនេះ ហាមនាំយកគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឫបន្ទប់ ប្រឡង ជាដាច់ខាត។

ប្រសិនបើឃើញមានឧបករណ៍ ដែលត្រូវបានហាមឃាត់ ដូចសេចក្តីណែនាំខាងលើ ក្រសួងនឹងចាត់ទុកករណីនេះ ថាជាការប្រព្រឹត្តសកម្មភាពផ្ទុយ នឹងបទបញ្ញតិនៃការប្រឡង និងកម្រិតវិន័យចំពោះបេក្ខជន ដោយកំណត់ឲ្យធ្លាក់ ជាស្វ័យប្រវត្តិ។

ក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ទៀតថា [...]

សម រង្ស៊ី៖ ការ​បង្រួប​បង្រួម​ជាតិ និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ជូន​កម្ពុជា

សម រង្ស៊ី៖ ការ​បង្រួប​បង្រួម​ជាតិ និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ជូន​កម្ពុជា

បន្ទាប់ពីឈានជើង ជាន់ដីមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ លោក សម រង្ស៊ី បានថ្លែងទៅកាន់​ហ្វូងមហាជនដែលបានទៅទទួលលោក ដល់ព្រលានយន្ដហោះអន្តរជាតិថា លោកនឹងនាំមកឲ្យប្រជាជនកម្ពុជា នូវការបង្រួបបង្រួមជាតិ សន្តិភាព និងយុត្តិធម៌។ លោកថែមទាំងធ្វើការទាមទារឲ្យមានការដោះលែង អ្នកជាប់ឃុំ​ឃាំងដែលជាប់ពាក់ព័ន្ធ នឹងជម្លោះនយោបាយ កាលពីពេលថ្មីកន្លងមកនេះទៀតផង។


លោក សម រង្ស៊ី លើកដៃទៅកាន់អ្នកគាំទ្រូខ្លួន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

នយោបាយ - «ខ្ញុំសង្ឃឹមថា ការវិលត្រឡប់របស់ខ្ញុំវិញនេះ នឹងជួយស្រោចស្រង់ ដល់ភាពតានតឹងផ្នែកនយោបាយ​ដែលបង្កឲ្យ​មានការ​ព្រួយបារម្ភចេះតែកើតឡើង។ ខ្ញុំទាមទារ [...]

អ្នក​គាំទ្រ​បក្ស​សង្រោះ​ជាតិ ពុះ​កញ្រ្ជោល​តវ៉ា​ឲ្យ​ដោះ​លែង​ជន​ជាប់​ឃុំ

អ្នក​គាំទ្រ​បក្ស​សង្រោះ​ជាតិ ពុះ​កញ្រ្ជោល​តវ៉ា​ឲ្យ​ដោះ​លែង​ជន​ជាប់​ឃុំ

ចំនួនប្រជាពលរដ្ឋ ដែលមកទាមទារឲ្យដោះលែង បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត របស់គណៈបក្សសង្គ្រោះជាតិ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មានចំនួនកាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ តើឆន្ទះរបស់ពួកគេ ចង់បានអ្វីខ្លះ និងអាចមាននរណាស្ដាប់ឮឬទេ?


ពលរដ្ឋអ្នកតវ៉ា នៅមុខសាលាដំបូងរាជធានី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - បើគិតមកដល់ពេលនេះ មានរយៈពេល ៤ ថ្ងៃហើយ ដែលការចាប់ខ្លួន បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត​របស់ គណៈបក្សសង្រោះជាតិ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយអាជ្ញាធររដ្ឋាភិបាល និងតុលាការសាលាដំបូង​រាជធានី​ភ្នំពេញ។ យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ចំនួន៧រូប និងយុវជនមួយរូប ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...