Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

រដ្ឋាភិបាល នឹង​រឹត​បន្តឹង​លើ​ជន​បរទេស​នៅ​កម្ពុជា

រដ្ឋាភិបាល នឹង​រឹត​បន្តឹង​លើ​ជន​បរទេស​នៅ​កម្ពុជា

ពីពេលនេះទៅ សមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា នឹងរឹតបន្តឹង ឲ្យមានប្រសិទ្ធភាព«មួយកម្រិត»ថែមទៀត លើជនបរទេស​ដែលមកបង្កបទល្មើសលើទឹកដីកម្ពុជា អ្នកធ្វើការជនជាតិបរទេស និងពលករបរទេស​ដែលមកធ្វើការនៅ​ប្រទេស​កម្ពុជា។ នេះ ជាការអះអាងរបស់មន្រ្តីជាន់ខ្ពស់ នៃនគរបាលជាតិកម្ពុជា។


បណ្ដាជនវៀតណាម រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

ពលករបរទេស - អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា លោកឧត្តមសេនីយ៍ សុខ ផល បានលើកឡើងថា ជនបរទេសដែលមករស់នៅ ឬមកធ្វើការលើទឹកដីកម្ពុជា ចាំបាច់ត្រូវគោរពច្បាប់របស់​ប្រទេសកម្ពុជា។ ឧត្តមសេនីយ៍ដដែលបន្តថា តាមច្បាប់របស់ប្រទេសកម្ពុជា តម្រូវឲ្យពលករបរទេសទាំងអស់ ដែល​មករស់នៅ [...]

កឹម សុខា៖ ពុង ឈីវកេក អាច​ស្រោច​ស្រង់ គ.ជ.ប បាន

កឹម សុខា៖ ពុង ឈីវកេក អាច​ស្រោច​ស្រង់ គ.ជ.ប បាន

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបង្ហាញការជឿជាក់មុតមាំថា លោកស្រី ពុង ឈីវកេក នឹង​អាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជួយស្រោចស្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ។ ការបង្ហាញក្តីសង្ឃឹមរបស់លោក កឹម សុខា ធ្វើឡើងក្រោយពេល ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ បានឯកភាពគ្នាជ្រើសរើសលោកស្រីឲ្យឡើជាសមាជិកទី៩ នៃ គ.ជ.ប។


លោកស្រី ពុង ឈីវកេក (ទីបួនរាប់ពីឆ្វេង) ថតរូបអនុស្សាវរីយ៍ ជាមួយលោក ហ៊ីឡារី គ្លីនតុន (កណ្ដាល) និងលោក វីល្លាម ថត (ទីមួយ រាប់ពីស្ដាំ)។ (រូបថត ហ្វេសប៊ុក)

គ.ជ.ប - «លោកស្រី ពុង ឈីវកេក គឺជាអ្នកកំណត់វាសនា នៃការបោះឆ្នោតប្រទេសកម្ពុជា ឲ្យមានលក្ខណៈត្រឹមត្រូវ [...]

មន្ត្រី​បក្ស​ប្រឆាំង​ថា តំណាង​រាស្រ្ត​ទាំង​៥៥រូប នឹង​ចូល​«ស្បថ»ល្ងាច​នេះ

មន្ត្រី​បក្ស​ប្រឆាំង​ថា តំណាង​រាស្រ្ត​ទាំង​៥៥រូប នឹង​ចូល​«ស្បថ»ល្ងាច​នេះ

នយោបាយ - គណៈកម្មការជំនាញ ចម្រុះរបស់គណបក្សទាំងពីរ បាននឹងកំពុងជជែកពិភាក្សាគ្នាលំអិត នូវចំណុច​តូចៗមួយចំនួន ដែលមិនទាន់បានដោះស្រាយបញ្ចប់ នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិ មានសង្ឃឹមច្រើនក្នុងការឈានទៅរកភាពត្រូវគ្នា។ ជាមួយនឹងលទ្ធផលនេះ​បេក្ខភាព​តំណាងរាស្រ្តជាប់ឆ្នោតទាំង៥៥រូប គណបក្សសង្គ្រោះជាតិនឹងចូល«ស្បថ» នាពេលរសៀលថ្ងៃដដែលនេះ។

ក្រោយកិច្ចចចារកំពូល នៃគណបក្សទាំងពីរ ត្រូវបានបញ្ចប់កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ បានសម្រេច​បង្កើតឲ្យមាន នូវគណៈកម្មការចំនួន១០នៃរដ្ឋសភា។ បន្ទាប់ពីការស្បថនិងធ្វើសច្ចាប្រណិធាន ក្រុមអ្នកតំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិទំាង៥៥រូប នឹងចូលប្រជុំសភា ដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ទាក់ទងទៅនឹង​ការបង្កើតបន្ថែមគណៈកម្មការជំនាញថ្មីនៃរដ្ឋសភា គណៈកម្មការអង្កេត [...]

ស្ត្រី​២​នាក់​សន្លប់ និង​របួស​ច្រើន​នាក់៖ ក្រុម​សន្តិសុខ​​វិល​មក​សងសឹក?

ស្ត្រី​២​នាក់​សន្លប់ និង​របួស​ច្រើន​នាក់៖ ក្រុម​សន្តិសុខ​​វិល​មក​សងសឹក?

អ្នកតវ៉ាជាស្រ្តីពីរនាក់សន្លប់ និងមួយចំនួនត្រូវរងរបួស ក្នុងព្រឹត្តិការណ៍ទង្គិចគ្នារវាងសន្តិសុខ និងអ្នកមានជម្លោះដីធ្លី នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ។ មតិនានាបានលើកឡើងថា នេះអាចមកពីក្រុមសន្តិសុខនោះ មានបំណងសងសឹក​ទៅលើក្រុមអ្នកតវ៉ាវិញ ដែលបានធ្វើឱ្យពួកខ្លួនរងរបួសជាច្រើននាក់កាលពីថ្ងៃទី១៥ កក្កដាកន្លងទៅ។


សហគមន៍អតីតអ្នកភូមិបឹងកក់ តវ៉ានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ហិង្សា - នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤នេះ អ្នកភូមិមានបញ្ហាជម្លោះដីធ្លី បានប៉ះទង្គិចជាមួយ​ក្រុមសន្តិសុខ​ថែរក្សាសណ្តាប់ធ្នាប់ សាលារាជធានីភ្នំពេញម្តងទៀត ក្រោយពីអ្នកមានជម្លោះដីធ្លីទាំងនោះរួមមាន ប្រជាសហគមន៍​បឹងកក់ [...]

អគ្គីភ័យ​រោងចក្រ​ចិន៖ ស្លាប់​ម្នាក់ របួស​បី​នាក់ ឆេះ​អាគារ​អស់​ពីរ​ខ្នង

អគ្គីភ័យ​រោងចក្រ​ចិន៖ ស្លាប់​ម្នាក់ របួស​បី​នាក់ ឆេះ​អាគារ​អស់​ពីរ​ខ្នង

ភ្លើងឆេះរោងចក្រចិនមួយកន្លែងឈ្មោះ ឆឹង ស៊ីង បានបំផ្លាញ អាគាររោងចក្រអស់ពីរខ្នង និងផលិតផលរោងចក្រ​បង្កឲ្យមានការខាតបង់ជាច្រើន។


អគ្គិភ័យឆេះរោងចក្រចិន ស្លាប់ម្នាក់ និងរបួសបីនាក់។ (រូបថត ហ្វេសប៊ុក)

អគ្គិភ័យ - ព្រឹត្តការណ៍នេះបានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងរបួសបីនាក់ ដែលសុទ្ធសឹងជាជនជាតិចិន គេងស្នាក់​នៅ​ក្នុងរោងចក្រនេះ។ ជនជាតិចិនដែលស្លាប់ ឈ្មោះ យ៉ាង ឈីគង់ ភេទស្រី ជាបុគ្គលិក និងគេងស្នាក់នៅ​ក្នុងរោងចក្រ​ផ្ទាល់តែម្តង។ រីឯអ្នករបួសបីនាក់ទៀត ត្រូវបានគេបញ្ជូនទៅសង្រ្គោះមន្ទីពេទ្យជាបន្ទាន់ ដោយរថយន្តសង្គ្រោះរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

ព្រឹត្តការណ៍ភ្លើងឆេះរោងចក្រនេះ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...