Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ឃាតកម្ម​លើ​ជន​ទេសចរណ៍នៅ​ថៃ៖ ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ជនជាតិ​​ភូមា​ពីរ​នាក់

ឃាតកម្ម​លើ​ជន​ទេសចរណ៍នៅ​ថៃ៖ ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ជនជាតិ​​ភូមា​ពីរ​នាក់

ខ្លួនប្រាណ របស់​យុវជន ដេវីត (David Miller) អាយុ​២៤​ឆ្នាំ និង​យុវតី ហាណាស (Hannah Witheridge) អាយុ​២៣ឆ្នាំ ត្រូវ​បាន​រក​ឃើញ​គ្មាន​ជីវិត កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​កន្លង​ទៅ នៅ​លើ​កោះ​តៅ ដែល​ជា​កោះ​ទេសចរណ៍​តូច​មួយ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។ ជន​រងគ្រោះ​ទាំង​ពីរ ត្រូវ​បាន​វាយ​ដោយ​ព្រនង់ និង​ចប​កាប់  រហូត​ដល់​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម លើ​ឆ្នេរ​ខ្សាច់។

ជនជាតិ​ភូមា​ពីរ​នាក់ ដែល​ជា​ជន​អន្តោប្រវេសន៍ខុស​ច្បាប់ ចូល​មក​ធ្វើការ​នៅ​លើ​កោះ​នោះ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​សុក្រ ពី​បទ​មនុស្ស​ឃាត រំលោភ​បូក និង​ចោរកម្ម។ នេះបើតាម​ការ​ប្រកាស​ឲ្យ​ដឹង របស់មេបញ្ជាការនគរបាលក្នុងតំបន់ លោក ប្រាជុំ រួងថោង (Prachum Ruangthong)។ ជន​សង្ស័យ​ទាំងពីរនាក់ អាចមានទោសប្រហារជីវិត ប្រសិនបើនៅក្នុង​សវនាការ​កាត់​ក្ដី​នា​ពេល​ខាងមុខ តុលាការ​រក​ឃើញ​ថា [...]

រក​ឃើញ​អធិការ ហ៊ី ណារិន ប្រព្រឹត្តិ​បទ​ល្មើស​ចំនួន ៨

រក​ឃើញ​អធិការ ហ៊ី ណារិន ប្រព្រឹត្តិ​បទ​ល្មើស​ចំនួន ៨

តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​ផ្សព្វផ្សាយ ក្នុង​គេហទំព័រ​របស់​ខ្លួន កាល​​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ២០១៤ បាន​ឱ្យ​​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​ស៊ើប​អង្កេត អស់​រយៈពេល​៨ ខែ និង​បាន​ប្រមូល​ព័ត៌មាន ពី​មន្ត្រី​នគរបាល ដែល​បម្រើ​ការងារ នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ចំនួន ៤១ រូប និង​ការ​ប្រមូល​ព័ត៌មាន​ពីប្រភព​នានា​ជា​ច្រើន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​សម្រេច​ឃាត់​ខ្លួន​ឈ្មោះ ហ៊ី ណារិន អធិការ​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​មាន​ជ័យ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤។

សេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយដដែល បានអះអាងបន្តថា អធិការនៃអធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យដដែលនេះ បានប្រព្រឹត្តិល្មើសចំនួន៨ ករណីធំៗ មុននឹង​ឈាន​ទៅធ្វើការឃាត់​ខ្លួន​នេះ។ បទល្មើសទាំងនោះ រួមមាន៖

. ការបើកយកប្រាក់ខែ របស់មន្ត្រីនគរបាល ដែលអវត្តមានពី [...]

ផៃ ស៊ីផាន ត្រូវ​​គេ​​ទារ​​បំណុល​​ជុំ​​ទិស

ផៃ ស៊ីផាន ត្រូវ​​គេ​​ទារ​​បំណុល​​ជុំ​​ទិស

កាលពីពាក់កណ្ដាល ខែកញ្ញា ឆ្នាំ២០១៤​កន្លង​មក លោក ផៃ ស៊ីផាន ត្រូវ​បាន​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​​ខ្មែរ លោក មឿង សុន ដែល​កំពុង​ស្នាក់​នៅ​ឯ​បរទេស ទារ​ប្រាក់ ៦លាន​រៀល​ដែល​លោក​បាន​ជំពាក់ អស់​រយៈកាល​ជាង​១០​ឆ្នាំ​ហើយ តែ​បែរ​ជា​គេច​វេស​មិន​ព្រម​សង។ ថ្មី​នេះៗ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​រូប​នេះ ក៏​ត្រូវ​បាន​ម្ចាស់​គ្លីនិក​ព្យាបាល ម៉ាស្ទ័រឃែរ (Master Care Dental) អ្នកស្រី អេង លីគង់ ប្រកាស​ទារ​លុយ​ដែល​លោកជំពាក់​មិន​ទាន់​សង ក្នុង​ពេល​ដែល​លោក​ទៅ​ដាក់​ធ្មេញ​កាល​ពី​ឆ្នាំ២០១៣ នោះ​ទៀត។

តាមឯកសាររបាយការណ៍ព្យាបាលធ្មេញ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយ បញ្ជាក់ថា កាល​ពី​ខែមីនា ឆ្នាំ២០១៣ លោក ផៃ ស៊ីផាន បាន​ទៅ​ព្យាបាល​ធ្មេញ​នៅមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ដោយ​ប្រើ​ប្រាស់​បង្គោលធ្មេញមាស។ តម្លៃ​នៃ​ការ​ព្យាបាល​សរុប​គឺ ១.៤៦២ដុល្លារ បន្ទាប់ពីព្យាបាលរួចហើយ លោក ផៃ ស៊ីផាន [...]

អាមេរិក​ថា មិន​បាន​ដឹង​រឿង​កម្ពុជា ស្នើ​ឲ្យ​ចាប់​ខ្លួន​ជន​បី​នាក់

អាមេរិក​ថា មិន​បាន​ដឹង​រឿង​កម្ពុជា ស្នើ​ឲ្យ​ចាប់​ខ្លួន​ជន​បី​នាក់

​ឆ្លើយតបនឹងការសាកសួរ របស់វិទ្យុក្នុងស្រុកមួយ ឈ្មោះ​វិទ្យុសម្លេងប្រជាធិបតេយ្យ នៅព្រឹកថ្ងៃសុក្រទី០៣ ខែ​តុលា​នេះ លោក ចន ស៊ីមម៉ុន (John Simmons) ​អ្នក​នាំ​ពាក្យ​​ស្ថានទូត​​សហរដ្ឋអាមេរិក បានបញ្ជាក់ថា «ស្ថានទូត​​សហរដ្ឋ​អាមេរិក​ មិនទាន់​បាន​ទទួល​សំណើរ​ណាមួយ​ សំរាប់​​​ឲ្យ​ជួយ​អន្ត​រាគ​មន៍​ នៅក្នុង​ករណី​នេះ​នៅឡើយ​»។

ការឆ្លើយតបរបស់អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក បានធ្វើឡើងបន្ទាប់ពី ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ បាន​លើក​យក​សម្ដីរបស់ អ្នកនាំ​ពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មកផ្សាយ​ថា នគរបាលអន្តរជាតិ (Interpol) បាន​ចាត់​ជន​បី​នាក់ ទៅក្នុងបញ្ជីក្រហម ដើម្បីស្វែងរកចាប់ខ្លួន ដែលមានទីលំនៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​អនុលោម​ទៅ​តាម​ការស្នើររបស់កម្ពុជា ក្នុងករណីប្រមាថ​ព្រះមហាក្សត្រ​ និង​គំរាមសម្លាប់​មេ​ដឹក​នាំរដ្ឋាភិបាល​​កម្ពុជា។

សារព័ត៌មានទាំងនោះ បានលើកយកឈ្មោះជន​៣​នាក់ [...]

អាហ្សង់ទីន៖ ច្រណែន​ឃើញ​ស្រី​ជំទង់​ស្អាត​ជាង ឆូត​មុខ​រហែក​ច្រើន​ថ្នេរ

អាហ្សង់ទីន៖ ច្រណែន​ឃើញ​ស្រី​ជំទង់​ស្អាត​ជាង ឆូត​មុខ​រហែក​ច្រើន​ថ្នេរ

ក្នុង​លោក​យើង​នេះ មាន​បញ្ហា​មិន​ចេះ​ចប់ ហើយ​ក៏​កាន់​តែ​ប្លែកៗ​ណាស់​ដែរ៖ បើ​មិន​បាន​ចាក់​ទឹក​អាស៊ីត ក៏​ឆូត​ឲ្យ​មាន​ស្នាម​រហែក​ដែរ ដើម្បី​បំបាក់​គូរ​សត្រូវ​ ដែល​ស្អាត​ជាង​ខ្លួន។ ហើយ​នោះ ដោយ​សារ​អ្វី? ភ្នំភ្លើង​នៃ​ក្ដី​ច្រណែន​និន្ទា បាន​ប្រែ​ក្លាយ​បងប្អូន​ស្រី​ពីរ​នាក់ ជា​ឧក្រិដ្ឋជន​មិន​ត្រឹម​តែ​បង្ក​របួស​ស្នាម តែ​ថែម​ទាំង​បាន​បំផ្លាញ​សេចក្ដី​សុខ​របស់​អ្នក​ដទៃ រហូត​ឲ្យ​គ្នា​នៅ​អោប​ទុក្ខ អស់​មួយ​ជីវិត។

បងប្អូនស្រីពីរនាក់ ម្នាក់​អាយុ​១៨ឆ្នាំ និង​ម្នាក់​ទៀត​១៦ឆ្នាំ បាន​ធ្វើ​អំពើដ៏ឃោឃៅនេះ ទៅ​លើ​យុវតី​ហៀប​​ពេញ​ក្រមុំ​មួយរូបឈ្មោះ ជូលៀ អាល់វ៉ារ៉េស (Julia Alvarez) អាយុ ១៥ឆ្នាំ នៅពេលដែលនាង ហៀប​វិល​ត្រឡប់​មក​​ផ្ទះ​​វិញ នៅថ្ងៃទី២៦ ខែសីហាកន្លងទៅ។ បន្ទាប់ពីបានប្រើជើង និងដៃវាយសន្ធាប់ទៅលើ ជូលៀ រួចហើយ បង​ប្អូន​ស្រីទាំងពីរ បានយកកាំបិតមកឆូតមុខ និងដងខ្លួនរបស់ជូលៀ មុននឹងបានទុកឲ្យ ជូលៀ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...