«កម្ពុជានៅខ្វះ៧ពិន្ទុទៀត ទើបអាចចូលជាសមាជិក OGP បាន»
OGP ជាវេទិកាសកល សំរាប់ជួយរដ្ឋាភិបាលកាន់តែប្រសើរ មានតម្លាភាព គណនេយ្យភាព ពង្រឹងអំណាចនិងការចូលរួមរបស់ប្រជាពលរដ្ឋ ឆ្លើយតបនឹងតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ OGP មានកំណើតតាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១ ដោយប្រទេសស្ថាបនិកចំនួន៨។ បច្ចុប្បន្ននេះ OGP មានសមាជិកចំនួន ៦៤ហើយ។ តែកម្ពុជាវិញ នៅមិនទាន់ចូលជាសមាជិកភាព បាននៅឡើយ។
បើតាមលោក សឿង សារឿន នាយកប្រតិបត្តិនៃអង្គការ គណកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា បានបញ្ជាក់ថា សម្រាប់ប្រទេសដែលចង់ចូលជាសមាជិក OGP បាន លុះត្រាតែមានពិន្ទុ១៦ ដោយផ្អែកទៅលើលក្ខណៈវិនិឆ្ឆ័យចំនួន៤ តម្លាភាពថវិកា ការទទួលបានព័ត៌មាន ការប្រកាសចំណូល និងទ្រព្យសម្បត្តិ និងការចូលរួមពីប្រជាពលរដ្ឋ។
ការថ្លែងរបស់លោក សឿង សារឿន បានធ្វើឡើងនៅក្នុងសន្និសីទយុវជនមួយ [...]