ចូលឃាត់មិនឲ្យគេវាយប្រពន្ធ បែរជាត្រូវមួយ«ជ្រុញ»បែកមុខ
មនុស្សមានចិត្តខុសៗគ្នា។ ហេតុនេះហើយ ទើបមនុស្សត្រូវមានភាពអត់ធ្មត់ ដើម្បីអាចរស់នៅក្នុងនាមជាអ្នកភូមិផងរបងជាមួយ ឬជាមួយមនុស្សដែលយើងមិនទាន់ស្គាល់ចិត្ត។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥នេះ មានករណីជម្លោះមួយបានកើតឡើង រវាងស្រ្តីវ័យកណ្តាលពីរនាក់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រង់ចំនុចម្តុំផ្ទះជួល នៅវេលាម៉ោងប្រមាណជា៣រសៀល ដែលបង្កដោយស្រ្តីឈ្មោះ មាស ស្រីពៅ។ ស្ត្រីរូបនេះ បានផ្ដើមប្រើសម្លេងខ្លាំងៗ និងបានឈានដល់ជម្លោះប្រកែកគ្នា ជាមួយស្រ្តីប្រពន្ធជនរងគ្រោះ ដោយទំនងដូចជាស្រវឹង។
ជម្លោះដ៏តូច ដែលស្ទើរតែមិនគួរចាត់ទុកថា វាជាគ្រោះថ្នាក់នោះ បែជាឈានទៅដល់ថ្នាក់បង្ក ឲ្យមានអ្នករបួសទៅវិញ។ បុរសរងគ្រោះឈ្មោះ ឃុត ណា សព្វថ្ងៃជាកម្មករសំណង់ ដែលជាប្តីរបស់ភាគីមួយ ដែលមានជម្លោះជាមួយស្ដ្រីខាងលើ។ [...]