Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

យន្ដហោះ​​ទួរគី​​អ៊ែរឡាញ ចុះ​​ចត​បន្ទាន់ ព្រោះ​ដំណឹង​«គ្រាប់​បែក»

យន្ដហោះ​​ទួរគី​​អ៊ែរឡាញ ចុះ​​ចត​បន្ទាន់ ព្រោះ​ដំណឹង​«គ្រាប់​បែក»

បញ្ហាគ្រោះភ័យ នៅក្នុងអាកាស ចេះតែបន្តមាន មិនចេះអស់។ នៅថ្ងៃចន្ទ ទី៣០ ខែមីនានេះ ប្រព័ន្ធផ្សព្វផ្សាយ របស់​ប្រទេសទួរគីរ និងរបស់ប្រទេសអាមេរិក បានរាយការណ៍ថា យន្ដហោះប៊ូអីង (Boeing 777) មួយគ្រឿង ដែលហោះភ្ជាប់ ក្រុងអ៊ីស្តមប៊ួល (Istanbul ប្រទេសទួរគី) ឆ្ពោះទៅកាន់ក្រុង សាវប៉ាវឡូ (Sao Paulo ប្រទេសប្រេស៊ីល) បានបង្ខំចិត្ត ងាក​ចេញពីផ្លូវហោះហើរ របស់ខ្លួន ដើម្បីទៅចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះ ក្រុងកាសាប្លងកា ក្នុងប្រទេសម៉ារ៉ុក បន្ទាប់​ពី​ទទួលដំណឹងថា មាន«គ្រាប់បែក»។

យន្ដហោះបានបញ្ជូនសញ្ញាអាសន្ន មុននឹងងាកខ្លួន ចេញពីផ្លូវហោះហើរ ឆ្ពោះទៅរកការចុះចត។ បើតាមគេហទំព័រ emergency.airlive.net បាននិយាយថា យន្ដហោះបានបន្ទាបខ្លួន ជាងកំពស់ធម្មតាដែលខ្លួនហោះ ប្រមាណជា ១០០០​ម៉ែត្រ តែក្នុងប៉ុន្មាននាទីប៉ុណ្ណោះ។ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារ រ៉យទ័រ (Reuters) ប្រចាំនៅក្រុង អ៊ីស្តមប៊ួល លោក ហំម៉ៃយ៉ា ផាមុខ (Humeyra Pamuk) [...]

អ្នក​ភូមិ​ក្បាល​ស្ពាន​មួយ ចោទ​មេ​ភូមិ ឃុប​ឃិត​លក់​ផ្ទះ​បិទ​ផ្លូវ

អ្នក​ភូមិ​ក្បាល​ស្ពាន​មួយ ចោទ​មេ​ភូមិ ឃុប​ឃិត​លក់​ផ្ទះ​បិទ​ផ្លូវ

ពលរដ្ឋចំនួនពីរគ្រួសារ ដែលរស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុង​ជួបបញ្ហាពិបាក ក្នុងការរស់នៅ ដោយសារគ្មានផ្លូវចូល សម្រាប់លំនៅដ្ឋាន របស់ពួកគេ។ ប្រភពពីអ្នកជិតខាង រស់នៅ​ទី​នោះ បានឲ្យ​ដឹងថា អស់រយៈពេលពីរទៅបីឆ្នាំមកហើយ ដែលអ្នកភូមិនៅទីនោះ មានបញ្ហាលើដីផ្លូវនេះ។ តែគ្មាន​អាជ្ញាធរ​មូលដ្ឋានណា ដោះស្រាយជូនពួកគាត់នោះទេ តែផ្ទុយទៅវិញ បានរកលេសបដិសេធដំណោះស្រាយ មិនចេះ​ចប់​មិនចេះហើយ រហូតដល់មេភូមិនៅទីនោះ បានទទួលស្គាល់ វាស់វែងលក់ផ្ទះ ដែលសង់គ្មានច្បាប់ទម្លាប់ទាំងនោះ ឲ្យ​ទៅ​ម្ចាស់​ក្លឹប​កំសាន្ត និងថែមទាំងបដិសេធ សំណើររបស់គ្រួសារទាំងពីរនេះទៀត។

អ្នកស្រី ពេជ្យ ស្រីអូន ជាម្ចាស់ផ្ទះមួយ ដែលគ្មានផ្លូវចូលនោះ បានឲ្យដឹងថា អ្នករស់នៅក្បែរខាង ពិតជាបានលក់ដី​ផ្ទះ​របស់ខ្លូន ដែលធ្វើលើផ្លូវសាធារណៈចាស់ ទៅឲ្យក្រុមហ៊ុនខ្លឹបហាត់ប្រាណនោះ ហើយនៅសល់តែអ្នកស្រី [...]

ប៉ែន សមិទ្ធិ អ្នក​​កាសែត​​ខ្មែរ​​ជើង​ចាស់​មួយ​​រូប ទទួល​​មរណភាព

ប៉ែន សមិទ្ធិ អ្នក​​កាសែត​​ខ្មែរ​​ជើង​ចាស់​មួយ​​រូប ទទួល​​មរណភាព

និពន្ធនាយកកាសែតរស្មីកម្ពុជា និងជានិពន្ធនាយក ឲ្យស្ថាប័នសារព័ត៌មាន ក្នុងស្រុកចំនួនពីរ លោក ប៉ែន សមិទ្ធិ បាន​ទទួលមរណភាព ដោយរោគាពាធហើយ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុង​ជន្មាយុ​៥៤ឆ្នាំ។

លោក គឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបង្ហោះព័ត៌មាន នៅលើគណនីហ្វេសប៊ុកផ្ទាល់ របស់លោក​ថា៖ «សូមចូលរួមទុក្ខក្រៀមក្រំ ជាមួយគ្រួសារបង សមិទ្ធិ និងក្រុមគ្រួសារអ្នកកាសែតខ្មែរ ដែលបាត់បង់ លោក ប៉ែន សមិទ្ធិ»។

ក្នុងគណនីហ្វសប៊ុក របស់លោក លោក ឆាយ សុផល ដែលជាសមាជិក នៃក្លឹបអ្នកការសែតកម្ពុជា បានសរសេរដូចគ្នា​នេះដែរថា៖ «ខ្ញុំគ្រាន់តែចង់ជូនដំណឹង ដ៏ក្រៀមក្រំមួយថា បង ប៉ែន សមិទ្ធិ បាន ស្លាប់ហើយ កាលពីព្រឹកមិញ វេលា​ម៉ោង​ប្រមាណ ៧:១០ នៅមន្ទីរពេទ្យ ដោយសាររោគាពាធ»។

ក្នុងអាយុ ៥៤ឆ្នាំ លោក ប៉ែន សមិទ្ធិ បានលាចាកលោកនេះទៅ តែប៉ុន្មានថ្ងៃ បន្ទាប់ពីលោក [...]

វិធាន​ការ​បំបាត់​ជញ្ជីង​ថ្លឹង​អនាធិបតេយ្យ​ របស់​ក្រសួង រង​ការ​រិះ​គន់​ថា គ្មាន​ប្រសិទ្ធិភាព

វិធាន​ការ​បំបាត់​ជញ្ជីង​ថ្លឹង​អនាធិបតេយ្យ​ របស់​ក្រសួង រង​ការ​រិះ​គន់​ថា គ្មាន​ប្រសិទ្ធិភាព

លិខិតរំលឹក ឬបង្គាប់ ដែលបានចេញ ចេះតែចេញ តែការអនុវត្តន៍ គ្មានលទ្ធផល ហើយក៏គ្មានប្រសិទ្ធភាពអ្វីដែរ បើ​ក្រសួង​​សារធារណៈការ និងដឹកជញ្ជូន នៅតែមិនមានវិធានការ ច្បាស់លាស់នោះ។ នេះជាថ្លែងរបស់លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា តបទៅនឹងសារលិខិតមួយ របស់ក្រសួង សារធារណៈការ និងដឹកជញ្ជូន ដែល​បានផ្ញើរទៅ ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូន នៅតាមរាជធានី-ខេត្តនានា ទាក់ទងនឹងការលុបបំបាត់ ការដាក់​ប៉ុស្ដិ៍​​ជញ្ជីង​ថ្លឹង បែបអនាធិបតេយ្យ នៅតាមដងផ្លូវជាតិនានា ក្នុងប្រទេសកម្ពុជា។

លិខិតមួយច្បាប់ ចុះថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៥ និងមានហត្ថលេខា របស់រដ្ឋលេខាក្រសួង លោក លឹម ស៊ីដេនីន បាន​សរសេររំលឹក ទៅដល់ប្រធានមន្ទីរ ប្រចាំរាជធានី ខេត្តថា ដើម្បីធានាបាននូវ របៀបរៀបរយក្នុងសង្គមល្អ មន្ទីរ​សាធារណៈការ និងដឹកជញ្ជូនរាជធានី-ខេត្ត ត្រូវចេញដាក់ នូវវិធានការម៉ឹងម៉ាត់ ក្នុងការលុបបំបាត់ឲ្យអស់ [...]

យន្ដះហោះ អ៊ែរកាណាដា ចុះ​ចត​ខុស​ផ្លូវ បង្ក​ភាព​តក់​ស្លុត​ថ្មី​ទៀត

យន្ដះហោះ អ៊ែរកាណាដា ចុះ​ចត​ខុស​ផ្លូវ បង្ក​ភាព​តក់​ស្លុត​ថ្មី​ទៀត

យន្ដហោះនេះ បានធ្វើការភ្ជាប់ការហោះហើរ នៅក្នុងស្រុករវាងពី រដ្ឋធានី តូរ៉ុងតូ ឆ្ពោះទៅកាន់ក្រុង ហាលីហ្វាក់ (ស្ថិត​នៅ​ផ្នែកខាងកើត នៃប្រទេសកាណាដា) ជាមួយនឹងអ្នកដំណើរ ១៣៧នាក់ ប៉ុន្តែបានចុះចតខុសផ្លូវ នៅពេលមកដល់​ព្រលាន​យន្ដហោះ អន្តរជាតិ ដែលជាទិសដៅរបស់ខ្លួន។ នេះ បើតាមការប្រកាសឲ្យដឹង របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរកាណាដា ខ្លួនឯង នៅទំព័រ ទ្វីសធើរ (Twitter) ផ្លូវការរបស់ខ្លួន។

ក្រុមហ៊ុនអាកាសចរណ៍ នៅមិនទាន់ឲ្យដឹង ពីមូលហេតុថាហេតុដូចម្ដេច បានយន្ដហោះអ៊ែរប៊ូសរបស់ខ្លួន បានចេញ​ពី​ផ្លូវសម្រាប់ចុះចត នោះឡើយ។ ប៉ុន្តែការធ្លាក់ព្រិលដ៏ជោគជាំ នៅក្រុង ហាលីហ្វិក នៅក្នុងយប់ថ្ងៃសៅរ៍នេះ ត្រូវបាន​ព្រមានឲ្យដឹងជាមុនហើយ។ ផ្នែកឧត្តុនិយមរបស់ប្រទេសកាណាដា បានប្រកាសពីស្ថានភាពដ៏អាក្រក់នេះ ដើម្បីប្រាប់​សាធារណៈជន ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ ពីបញ្ហាដែលមើលផ្លូវមិនសូវឃើញ។

បើតាមអ្នកនាំពាក្យរបស់ព្រលានយន្ដហោះ ក្រុង ហាលីហ្វាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...