Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

មន្ត្រី​អាវុធ​ហត្ថ​លេង​អាវុធ ផ្ទុះ​​មួយ​គ្រាប់ ភ័យ​អស់​មួយ​ហាង​

មន្ត្រី​អាវុធ​ហត្ថ​លេង​អាវុធ ផ្ទុះ​​មួយ​គ្រាប់ ភ័យ​អស់​មួយ​ហាង​

បើគ្រាន់តែចូល ទៅ«ទទួលទានស៊ីផឹក» បែរជាមនុស្សពេញទាំងហាង បានរងការភ័យភិត តក់ស្លុត ដោយ​សារមានជនប៉ុន្មាននាក់ បានលរលេងអាវុធផ្ដេសផ្ដាស រហូតបានផ្ទះបាញ់ចេញមួយគ្រាប់ បណ្ដាលឲ្យ​មនុស្ស​ម្នាក់របួស។

ករណីផ្ទុះអាវុធខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៨ និង៤០នាទីយប់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំងភោជនីយដ្ឋាន «ស្រីណា» ផ្ទះលេខ១០២ តាមបណ្តោយផ្លូវ ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

បុរសរងគ្រោះ ដោយសារគ្រាប់កាំភ្លើង លោក រស់ សារ៉ុម អាយុ ៣២ឆ្នាំ បានប្រាប់ឲ្យដឹងថា មុនពេលកើត​ហេតុ មានតុស៊ីផឹកមួយ នៅជិតតុរបស់លោក មានគ្នាបីនាក់ ត្រូវគេស្គាល់ថា ជាមន្ត្រីកងរាជអវុធហត្ថ លើផ្ទៃ​ប្រទេស មានការទាស់សម្តីគ្នានៅតុ បន្ទាប់មកបានដកកាំភ្លើងចេញ ប្រទាញប្រទង់គ្នា។ ភ្លាមៗនោះ មានបានផ្ទុះ​ចេញ​មួយ​គ្រាប់ បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់ភ្ញៀវរត់ប្រសាច។

ជនរងគ្រោះបន្តទៀតថា លោកត្រូវរបួសខ្នងមួយកន្លែង [...]

នៅ​ពេល​ដែល​ប្រធាន​រដ្ឋសភា ធ្វើ​ការងារ​របស់​ប្រធាន​សន្តិសុខ...

នៅ​ពេល​ដែល​ប្រធាន​រដ្ឋសភា ធ្វើ​ការងារ​របស់​ប្រធាន​សន្តិសុខ...

«លាលែង (ពីប្រធានសភា) ទៅធ្វើសន្តិសុខសភាទៅ ធ្វើប្រធានអង្គរក្ស ទៅយាមសភា ដើរមើលសន្តិសុខ ហើយ​ឲ្យសន្តិសុខសភា គេមកធ្វើជាប្រធានសភាជំនួសវិញ» នេះជាការថ្លែងចំអក របស់លោក អ៊ុំ សំអាន តំណាង​រាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ទៅនឹងការរារាំងមួយ ដែលបានធ្វើឡើង ក្នុង​រយៈពេលចុងក្រោយនេះ ហាមមិនឲ្យក្រុមតំណាងរាស្ត្រ របស់គណបក្សប្រឆាំង (ឬសម្លេងភាគតិច) អាច​ធ្វើ​សន្និសីទ ឬផ្ដល់បទសម្ភាស ទៅឲ្យក្រុមអ្នកសារព័ត៌មាន នៅក្នុងវិមានរដ្ឋសភា។

ការថ្លែងរបស់លោក អ៊ុំ សំអាន បានធ្វើឡើង នៅក្នុងបទសម្ភាសមួយ ជាមួយនឹងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី២ ខែកក្កដា មួយថ្ងៃបន្ទាប់ពីរូបលោក ត្រូវបានហាមឃាត់ ដោយលោក ឈាង វុន តំណាង​រាស្ត្រ​មណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា (សម្លេងភាគច្រើន កំពុងកាន់អំណាច) មិនឲ្យលោក អ៊ុំ សំអាន ធ្វើបទសម្ភាសទៅឲ្យអ្នកសារព័ត៌មាន នៅក្នុងបរិវេណនៃរដ្ឋសភាជាតិ។

[...]
មន្ត្រី​អន្តោប្រវេសន៍​ឃាត់​ខ្លូន ស្ត្រី​ជនជាតិ​វៀតណាម ៧នាក់

មន្ត្រី​អន្តោប្រវេសន៍​ឃាត់​ខ្លូន ស្ត្រី​ជនជាតិ​វៀតណាម ៧នាក់

កងកម្លាំងអាជ្ញាធរអន្តោប្រវេសន៍កម្ពុជា បានចុះឆែក និងសម្រេចឃាត់ខ្លូន បានស្ត្រីជនជាតិវៀតណាម ៧រូប កាលពីវេលាម៉ោង ២ និង៣០នាទី រហូតដល់ម៉ោង ៣ និង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំង​សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវលេខ២០០។ ស្រ្តីទាំង០៧រូបនោះ ត្រូវ​បាន​គេ​ស្គាល់ថា បម្រើកាងារ នៅក្នុងសណ្ឋាគារខាងលើ ផ្នែកខារ៉ាអូខេ។

រឿងរ៉ាវ ដែឈានដល់ការឆែកឆេរ និងឃាត់ខ្លួន ស្រ្តីជនជាតិវៀតណាមខាងលើ ត្រូវបានមន្ត្រីនគរបាល​ ផ្នែក​អន្តោប្រវេសន៍​ម្នាក់បង្ហើបថា កងកម្លាំងបានតាមដាន និងឃ្លាំមើលជាច្រើនថ្ងៃមក ហើយរហូតមកដល់ថ្ងៃ​នេះ ទើបសម្រេចបានឃាត់ខ្លូន អ្នកមិនទាន់ស្គាល់អត្តសញ្ញាណទាំង៧រូប ទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី​សួរ​នាំបន្ត។ លោកថា បើសួរនាំទៅស្រ្តីទាំង៧រូបនោះ គ្មានឯកសារគ្រប់គ្រាន់ និងពិតប្រាកដនោះ អាជ្ញាធរ​អន្តោ​ប្រវេសន៍ នៃប្រទេសកម្ពុជា អាចនឹងចាត់វិធានការ បញ្ជូនអ្នកទាំងនោះ [...]

វ៉ា គឹមហុង ទទួល​ស្គាល់​ថា​ជា​ដី​ខ្មែរ តែ​វៀតណាម​គ្រប់​គ្រង (vdo)

វ៉ា គឹមហុង ទទួល​ស្គាល់​ថា​ជា​ដី​ខ្មែរ តែ​វៀតណាម​គ្រប់​គ្រង (vdo)

ការជជីកសួរដេញដោលមួយ រវាងតំណាងរាស្រ្តខេត្តស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ ជាមួយនឹង​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបង្កការ​ចាប់​អារម្មណ៍ ពីសំណាក់អ្នកសារព័ត៌មាន ជាពិសេសសំនួរឆ្លើយ ពីការរុករានកាន់កាប់ របស់ពលរដ្ឋ និងទាហាន​វៀតណាម មកលើដីរបស់ខ្មែរ។ ការជជីសួរនោះ បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០១៥នេះ នៅទីស្តីការគណរដ្ឋមន្រ្តី ខណៈពេលលោក វ៉ា គឹមហុង ដែលជាប្រធាន​គណៈ​កម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជាផងនោះ បានធ្វើបទបង្ហាញ និងការប្រកាសជាផ្លូវការ នូវផែនទីបង្ហាញ​ព្រំដែន កម្ពុជា-វៀតណាម ដល់ក្រុមអ្នកសារព័ត៌មាន។

សូមអាន និងទស្សនា នូវកិច្ចសួរដេញដោល រវាងលោក វ៉ា គឹមហុង និងលោក រៀល ខេមរិន្រ្ទ នូវសំនួរមួយ​ចំនួនដូចខាងក្រោម៖

រៀល ខេមរិន្រ្ទ៖ «អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានលើកឡើងថា [...]

រក​ឃើញ​អាថ៌កំបាំង នៃ​ការ​ធ្លាក់​យន្ដហោះ ត្រេនអេសៀ នៅ​តៃវ៉ាន់

រក​ឃើញ​អាថ៌កំបាំង នៃ​ការ​ធ្លាក់​យន្ដហោះ ត្រេនអេសៀ នៅ​តៃវ៉ាន់

ជើងហោះហើរ «GE235» នៃក្រុមហ៊ុនអាកាសចរណ៍ តៃវ៉ាន់ ត្រេនអេសៀ បានធ្លាក់ផ្អៀងខ្លួន កាលពីថ្ងៃទី៤ ខែ​កុម្ភៈ នៅលើផ្ទៃទឹកស្ទឺងមួយ នៅបន្ទាប់ពីបានហោះចេញ ពីព្រលានយន្ដហោះ «Songshan» របស់ក្រុង​តៃប៉ិ ជា​មួយនឹងអ្នកដំណើរ ៥៣នាក់ បូករួមនឹងបុគ្គលិកលើយន្ដហោះ ៥នាក់។ គ្រោះថ្នាក់យន្ដហោះ​នេះ បាន​បន្សល់​ទុកមនុស្ស១៥នាក់ ឲ្យមានសំណាង នៅរស់រានមានជីវិត។

តាមការធ្វើកោសលវិច្ឆ័យ ទៅលើប្រអប់ខ្មៅ នៃយន្ដហោះប្រភេទ «ATR 72-600» ដែលប្រើកង្ហាវិល នៅ​សង​ខាងស្លាបនោះ បានឲ្យដឹងថា នៅប៉ុន្មានវិនាទីមុនហេតុការណ៍នេះ អ្នកបើកបរម្នាក់ បានស្រែកឡើងថា៖ «អូ... ខ្ញុំបានច្រឡំទាញ ចង្កឹះលេខខុស»។ នេះបើតាមរបាយការណ៍អង្កេត ចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ របស់​ក្រុម​ប្រឹក្សាសន្តិសុខ នៃអាកាសចរណ៍ស៊ីវិល។

បើតាមក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងថា យន្ដហោះនោះ មានម៉ាស៊ីនតែមួយ ដែលនៅដំណើរការ តែត្រូវ​បាន​នរណា​ម្នាក់ចុចពន្លត់ ខណៈម៉ាស៊ីនមួយទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...