អគ្គិភ័យឆេះផ្ទះអភិបាលរងខេត្តកំពង់ធំ ដោយសារទូស្សេខ្សែរភ្លើង
ការឆាបឆេះ ជាព្រះអគ្គិឡើងនេះ ត្រូវបានក្រុមពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចេញមកជួយពន្លត់ទាន់ពេល ប៉ុន្តែអ្នកនៅក្នុងហេតុការណ៍ នៅមិនទាន់បញ្ជាក់បានថា គ្រោះអគ្គិភ័យនេះ ខូចខាតសរុបអស់ប៉ុន្មាននោះទេ។ ប៉ុន្តែសាក្សី ដែលបានឃើញមុនគេ បាននិយាយថា អគ្គិភ័យបានកើតឡើង នៅវេលាម៉ោង ៤ ល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៥ នៅខាងក្រោយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ស្ថិតក្នុងទីតាំង ផ្ទះលេខ ៦C1 ផ្លូវ ២០៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គេហដ្ឋាននោះ ជារបស់លោក សោម សុផាត អភិបាលរងខេត្តកំពង់ធំ ដែលសព្វថ្ងៃកូនរបស់លោក ជាអ្នកស្នាក់នៅ សម្រាប់បន្តការសិក្សានៅភ្នំពេញ។
បើតាមប្រសាន៍ របស់លោក ហ៊ាន ណារ៉ា មេភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា លោកមិនទាន់ទទួលបានទិន្នន័យ នៃការខូចខាតច្បាស់លាស់នោះទេ។ ប៉ុន្តែអ្នកនៅក្នុងហេតុការណ៍ បានថ្លែងឲ្យដឹងថា អគ្គិភ័យ [...]