នៅពេលដែលជនចុងចោទ ក្លាយជាជនរងគ្រោះ...
សូមតុលាការជួយផ្តល់នូវយុត្តិធម៌ និងជួយទទួលខុសត្រូវ លើគ្រួសារអ្នកស្រី ដែលត្រូវបានគេប៉ងយាយី ជាបន្តបន្ទាប់នោះផង។ នេះជាការស្រែកតវ៉ា ខ្លាំងៗ នៅមុខតុលាការកំពូល កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់អ្នកស្រី ប៉ោ អឿន (ហៅយាយផាន់) មកពីភូមិថ្មដូន ស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្ដរមានជ័យ បន្ទាប់ពីអ្នកស្រី ត្រូវបានមន្ត្រីសន្តិសុខយាមតុលាការកំពូល មិនអនុញ្ញាតឲ្យចូលតុលាការ ដើម្បីសួររកហេតុផលខុសត្រូវឡើយ។
ជាប់ពន្ធនាគារ ខណៈខ្លួនគ្មានទោស...
ការស្រែកតវ៉ា ដែលមិនទទួលលទ្ធផល បានធ្វើឲ្យអ្នកស្រី ក្នុងវ័យ៤៩ឆ្នាំ ងាកមកផ្ដល់កិច្ចសម្ភាស ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ជាមួយនឹងពាក្យថា «អយុត្តិធម៌ណាស់»។ អ្នកស្រី ប៉ោ អឿន ដែលបានរងការចោទប្រកាន់ ក្នុងសំនុំរឿង«ឃាតកម្ម»មួយ តាំងពីឆ្នាំ២០០៤ មកនោះ បាននិយាយរៀបរាប់ថា ស្ត្រីដើមបណ្តឹង អ្នកស្រី ហេង ឡាយហៀង [...]