Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ភេរវកម្មនៅប៉ារីស៖ ​បារាំង​ប្រកាស​«សង្គ្រាម» ប្រឆាំង ISIS

ភេរវកម្មនៅប៉ារីស៖ ​បារាំង​ប្រកាស​«សង្គ្រាម» ប្រឆាំង ISIS

«ពិតហើយ យើងកំពុងធ្វើសង្គ្រាម» នេះជាការប្រកាសឲ្យដឹង នៅតាមកញ្ចក់ទូរទស្សន៍ «TF1» របស់​លោក​នាយករដ្ឋមន្ត្រី ម៉ានុយអែល វ៉ាល (Manuel Valls)។ លោក បានថ្លែងបន្តថា៖ «យើងនឹងចាត់នូវវិធានការ យ៉ាង​ពិសេសៗ។ យើងនឹងឆ្លើយតប ហើយយើងនឹងបើក​ការវាយប្រហារ ប្រឆាំងក្រុម ជីហាដ (jihad ដែល​មាន​ន័យថា កងស្ម័គ្រប្រយុទ្ធ ដើម្បីព្រះឡាហ៍) ទាំងនេះ ដើម្បីកំទេចវាឲ្យអស់ ពីប្រទេសបារាំង ទ្វីបអ៊ឺរ៉ុប ប្រទេស​ស៊ីរី និងពីប្រទេសអៀរ៉ាក់។»

លោក វ៉ាល បានអះអាងទៀតថា ការវាយបកតបតររបស់បារាំង នឹងមានកម្រិតដូចគ្នា ទៅនឹង​ការវាយ​ប្រហារ​ភេរវកម្ម មកលើប្រទេសបារាំង ហើយបានសន្យាថា៖ «យើងនឹងឈ្នះសង្គ្រាមនេះ។ (...) យើង​បាន​ដឹង និងនិយាយគ្នា ជាមុនហើយថា នឹងមិនអាចជៀស ពីហនិភ័យបានទេ។»

កាលពីព្រឹកថ្ងៃសៅរ៍ ក្រុមរដ្ឋអ៊ីស្លាមបានចេញមុខ មកប្រកាសទទួលស្គាល់ តាមគេហទំព័រផ្លូវការរបស់ខ្លួន ថាក្រុមខ្លួនពិតជានៅពីក្រោយ [...]

«ចាំ​មើល​ទៅ តើ​នឹង​មាន​អ្វី​កើត​ឡើង ចំពោះ​យន្ដហោះ AF 1741»

«ចាំ​មើល​ទៅ តើ​នឹង​មាន​អ្វី​កើត​ឡើង ចំពោះ​យន្ដហោះ AF 1741»

អ្នកដំណើរ នៅលើយន្ដហោះអ៊ែរប៊ូស (A 321) របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរហ្វ្រង់ (Air France) របស់​បារាំង ត្រូវបានជម្លៀសចេញជាបន្ទាន់មួយ ដើម្បីធ្វើការឆែកឆេរយន្ដហោះនេះ នូវគ្រប់​កន្លៀតក្រហែង​ទាំង​អស់ ខណៈយន្ដហោះហៀបងើបខ្លួន ហោះចេញពីរាជធានី អាមស្ទែដាម (Amsterdam) ប្រទេស​ហូឡង់ ឆ្ពោះ​មកកាន់រដ្ឋធានីប៉ារីស ប្រទេសបារាំង។ ហេតុការណ៍ បានកើតឡើង នៅថ្ងៃ​សៅរ៍ទី១៤ ខែវិច្ឆិកា​ម្សិល​ម៉ិញ បន្ទាប់ពីសារគម្រាមមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) គម្រាម​ដោយ​ផ្ទាល់ ទៅ​លើ​ជើង​ហោះហើរ នៃយន្ដហោះនេះ។

ដោយបារម្ភ ខ្លាចមានការជាប់ទាក់ទង នឹងការវាយប្រហារភេរវកម្ម កាលពីយប់ថ្ងៃសុក្រ នៅកណ្ដាល​រដ្ឋធានី​ប៉ារីសនោះ អ្នកនាំពាក្យនគរបាល នៃប្រទេសហូឡង់ លោក ឌឺនីស មូល័រ (Dennis Muller) បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង (AFP) ថា៖ «យើងត្រូវយកការគម្រាមនោះ មកពិនិត្យឲ្យបានហ្មត់ចត់ ហើយ​បាន​សម្រេច​ចិត្ត [...]

ភេរវកម្ម​នៅ​ប៉ារីស៖ អ្នក​ស៊ើប​អង្កេត​រក​ឃើញ​ភេរវជន​«បី​ក្រុម»

ភេរវកម្ម​នៅ​ប៉ារីស៖ អ្នក​ស៊ើប​អង្កេត​រក​ឃើញ​ភេរវជន​«បី​ក្រុម»

ខណៈការស៊ើបអង្កេត កំពុងបន្តធ្វើទៅមុខទៀត ទាក់ទងនឹងការវាយប្រហារភេរវកម្ម ប្រដាប់ដោយអាវុធ និង​គ្រាប់បែក កាលពីយប់ថ្ងៃសុក្រ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំងនោះ រដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំនៅរដ្ឋធានីប៉ារីស លោក ហ្វ្រង់ស៊័ ម៉ូឡាំង បានចូលខ្លួន ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ពីអ្វីដែល​លោក និងក្រុមអ្នកស៊ើបអង្កេត បានរកឃើញ រួមជាមួយនឹងតួលេខផ្លូវការមួយចំនួន។

តុល្យភាពផ្លូវការ ស្លាប់១២៩នាក់... ប៉ុន្តែអាចកើនទៀត!

តុល្យភាពផ្លូវការ តែមានលក្ខណៈជាបណ្ដោះអាសន្ន និងអាចកើនឡើងទៀត ដែលចេញពីការវាយប្រហារ កាលពីយប់ថ្ងៃសុក្រនេះ បានឲ្យដឹងថា ជនរងគ្រោះដល់ជីវិត មានចំនួន១២៩នាក់ និងជនរងគ្រោះដោយ​របួស មានចំនួន៣៥២នាក់ ក្នុងនោះ ៩៩នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ នេះជាការថ្លែងប្រកាស របស់លោក​រដ្ឋអាជ្ញា។ រីឯភេរវជនវិញ មានចំនួន៧នាក់ និងបានស្លាប់ទាំងអស់ នៅក្នុងសកម្មភាពឧក្រិដ្ឋរបស់ពួកគេ។ លោក [...]

នៅ​ពេល​អតីត​ទាហាន​ខ្មែរ​ក្រហម​ហៅ សម រង្ស៊ី ថា​កូន​អា​ក្បត់​ជាតិ

នៅ​ពេល​អតីត​ទាហាន​ខ្មែរ​ក្រហម​ហៅ សម រង្ស៊ី ថា​កូន​អា​ក្បត់​ជាតិ

តើនរណាមួយ ដែលមានអតីតកាលល្អទាំងអស់? ក្រែងលោក ហ៊ុន សែន ខ្លួនលោកធ្លាប់ជាទាហាន របស់​របប​បាតដៃប្រឡាក់ឈាម នៃបនប្រល័យពូជសាសន៍ខ្មែរក្រហម ផងដែរទេឬ? នេះជាការលើកឡើង របស់​អតីត​​មន្ត្រីច្បាប់ ច្រើនជំនាន់ពីប្រទេសកម្ពុជា លោក ព្រហ្ម គិត និងជាអ្នកវិភាគឲ្យទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ នៅក្នុងការថ្លឹងថ្លែងមួយរបស់លោក ទាក់ទងនឹងការយកឪពុកលោក សម រង្ស៊ី មកភ្ជាប់ហៅមេដឹកនាំ គណបក្ស​ប្រឆាំងរូបនេះ ថាជា«កូនជនក្បត់ជាតិ» របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ហ៊ុន សែន ដែលបានសម្ដែងការខឹងក្រេវក្រោប ទាក់ទងនឹងការលើកឡើង របស់មេដឹកនាំ​គណបក្ស​ប្រឆាំង នៅប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលថា «កម្ពុជាជាប្រទេសផ្តាច់ការ»នោះ បាន​សរសេរបង្ហោះ ដោយផ្ទាល់ដៃរបស់លោក នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី១១ដដែល ដោយ​បញ្ជាក់ថា លោកមិនអាចនៅស្ងៀមបាន នៅ«ចំពោះការប្រមាថ របស់កូនជនក្បត់ជាតិបានទេ»។

[...]
ហ៊ុន សែន ស្នើ​ពលរដ្ឋ​រស់​តាម​ព្រំដែន កុំ​ឲ្យ​ជួល​ដី​ឲ្យ​បរទេស

ហ៊ុន សែន ស្នើ​ពលរដ្ឋ​រស់​តាម​ព្រំដែន កុំ​ឲ្យ​ជួល​ដី​ឲ្យ​បរទេស

រដ្ឋាភិបាលកម្ពុជានឹងចេញជា«សារាចរ» ស្នើទៅប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែន «កុំអោយជួលដី (ស្រែ ឬចំការ) ឲ្យបរទេស» ឲ្យទៅជនជនជាតិវៀតណាម រួមទាំងថៃ និងលាវជាដើម ដើម្បីជៀសវាង បញ្ហា​ដីខ្មែរ​ស្រែវៀតណាម, ដីខ្មែរស្រែថៃ ឬដីខ្មែរស្រែលាវ ជាដើម។ នេះបើតាមទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន ដែល​សរសេរឲ្យដឹង ពីដំណឹងនេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។

ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្នុងថ្ងៃទី១៣ដដែលនេះ លោកនាយករដ្ឋមន្រ្តី បានចាត់ទុកបញ្ហា នៃ​ការហាម​ឃាត់ប្រជាពលរដ្ឋតាមព្រំដែន មិនឲ្យជួលដីឲ្យបរទេសនោះ ថាជា«ដំណឹង»មួយ យ៉ាងសំខាន់។ លោក​បន្តថា ក្រៅពីការហាមឃាត់នេះ រដ្ឋាភិបាលកម្ពុជា នឹងមានវិធានការថ្មីមួយ ក្នុងការ«អភិវឌ្ឍន៍» នៅ​តាម​ព្រំដែន ជាមួយនឹងការសាងសង់ លំនៅដ្ឋានសម្រាប់កងទ័ពជាដើម។ លោក ហ៊ុន សែន បាន​សរសេរ​ឲ្យ​ដឹងថា៖ «រាជរដ្ឋាភិបាលនឹងពិនិត្យ មើលស្ថានភាពជាក់ស្តែង នៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...