Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

WWF៖ អស់​មាន​សត្វ​ខ្លា​ធំ នៅ​កម្ពុជា​ទៀត​ហើយ!

WWF៖ អស់​មាន​សត្វ​ខ្លា​ធំ នៅ​កម្ពុជា​ទៀត​ហើយ!

«ក្នុងពេលបច្ចុប្បន្ននេះ មិន​មាន​ការ​បង្កាត់​ពូជ​ថ្មី​ណា​មួយ​ នៃ​សត្វ​ខ្លា​ធំ​ទៀតឡើយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អម្បូរ​សត្វខ្លាដ៏កម្រនេះ ត្រូវបានចាត់ទុកថា ដូចជាបានផុតពូជអស់ទៅហើយ។» នេះជាការអះអាង របស់​អង្គការ​មូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា «WWF» កាលពីថ្ងៃពុធកន្លងមកនេះ។ អង្គការពិភពលោក បានអះអាងថា សត្វខ្លាធំនៅកម្ពុជានេះ ត្រូវបានឃើញជាលើកចុងក្រោយ តាំងពី​ឆ្នាំ២០០៧។

ការបរបាញ់យ៉ាងអាណាធិបតេយ្យ និងកាប់ព្រៃឈើ ជាមូលហេតុ...

បើទោះជាដំណឹងខាងលើ បានធ្លាក់ចុះមក បង្កឲ្យមានភាពសោកស្ដាយយ៉ាងណាក៏ដោយ តែគេនៅមិន​ទាន់​អស់សង្ឃឹមនៅឡើយ។ កាលពីថ្ងៃទី២៣ ខែមីនាកន្លងមកថ្មីៗនេះ រដ្ឋាភិបាលក្រុងភ្នំពេញ បានអនុម័ត​គម្រោង​ឲ្យនាំយកសត្វខ្លាធំ ឲ្យមកធ្វើការបង្កាត់ពូជ និងព្រលែងឲ្យទៅរស់នៅក្នុងព្រៃ ក្នុងប្រទេសកម្ពុជាវិញ។ គម្រោង​នេះ មានរាប់បញ្ចូលទាំងការអភិរក្សព្រៃធំៗ [...]

MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

បំណែកយន្ដហោះថ្មីមួយនេះ ត្រូវបានរកឃើញ កាលពីថ្ងៃអង្គារសប្ដាហ៍មុន នៅលើឆ្នេរសមុទ្រ នៃកោះ «Rodrigues» ដែលស្ថិតនៅភាគខាងកើត នៃប្រទេសម៉ូរីស (Maurice - ជាប្រជុំកោះ នៅភាគខាងលិច​នៃ​មហា​សមុទ្រ​ឥណ្ឌា)។ គឺអ្នកទេសចរណ៍ពីរនាក់ប្ដីប្រពន្ធ មកពីកោះ រ៉េអ៊ុយញ៉ុង (Réunion) ជាអ្នក​បាន​ឃើញ​មុន​គេ នូវបំណែកមួយនេះ។

គេបានសង្ស័យថា បំណែកនោះ ជាផ្នែកមួយនៃយន្ដហោះ ប៊ូអីង (Boeing ប្រភេទ 777-200ER) របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ លេខ «MH370» ពីរដ្ឋធានី កូឡាឡំពួរ ឆ្ពោះ​ទៅ​រដ្ឋធានី ប៉េកាំង និងដែលបានបាត់ខ្លួនយ៉ាងអាចកំបាំង កាលពីព្រឹកព្រហាមថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាមួយ​នឹង​អ្នក​ដំណើរ ២៣៩នាក់។

តាមប្រភពព័ត៌មាននៅនឹងកន្លែង បានឲ្យដឹងថា [...]

មេរៀន​​សម្រាប់​​ក្រុម​​អ្នក​​ចុះចូល?

មេរៀន​​សម្រាប់​​ក្រុម​​អ្នក​​ចុះចូល?

តាម​រយៈ​ភស្តុ​តាង​​ដែល​ប្រមូល​បាន លោក ស៊ុត ឌី​ណា មានជាប់​នឹង​ពាក់​ព័​ន្ធ​ នឹង​បទល្មើស​ចំនួន​២៖ ទី១-​ បទ​ល្មើស​​កេង​យក​ផលប្រយោជន៍​ ដោយ​ខុសច្បាប់ និងទី២- ​បទ​រំលោភ​អំណាច ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ៥៩៧ ​និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ។ ប៉ុន្តែនៅមានបទល្មើស​ផ្សេងទៀត ដែលកំពុងស្ថិត ក្នុង​ការ​អង្កេត​នៅ​ឡើយ។ នេះ​ជា​ការ​អះអាង របស់លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ហៅ​កាត់​តាម​ភាសា​អង់គ្លេស «ACU»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបញ្ជូនខ្លួនលោក ស៊ុត​ ឌីណា ឯកអគ្គរាជទូតនៅក្នុងតំណែង ប្រចាំ​នៅប្រទេសកូរ៉េខាងត្បូង នៅក្នុងរសៀលថ្ងៃទី៧ ខែមេសានេះ លោក ឱម យិនទៀង បានអះអាង​ទៀត​ថា លោក ស៊ុត ឌី​ណា ត្រូវបាន​បញ្ជូនខ្លួន ​ទៅ​ឃុំ​ជាបណ្ដោះអាសន្ន នៅ​ព​ន្ធនាគារ​ព្រៃ​ស​ហើយ បន្ទាប់​​ពី​​តំណាង​អយ្យការ​ បានធ្វើការសួរនាំ​ និង​ចោទប្រកាន់​ចប់។

[...]
អាមេរិក​ជឿ​ជាក់​ពី​ការ​តាម​ប្រមាញ់​ប្រមុខ ISIS ថា​នឹង​សម្រេច​

អាមេរិក​ជឿ​ជាក់​ពី​ការ​តាម​ប្រមាញ់​ប្រមុខ ISIS ថា​នឹង​សម្រេច​

មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិ របស់អាមេរិក) បានអះអាងជាថ្មីទៀតថា នៅថ្ងៃណាមួយ ប្រមុខ​ដឹកនាំ​របស់ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​​អង់គ្លេស​​ហៅ ISIS) ដែលមានឈ្មោះ អាប៊ូ បាក្រ អាល់បាងដាឌី (Abou Bakr al-Baghdadi) នឹងត្រូវទទួលផល​កម្ម សម​ស្រប​តាមអំពើឧក្រិដ្ឋជាច្រើន ដែលមេដឹកនាំរូបនេះ បានបង្កឡើង។ ការអះអាងនេះ បានធ្វើឡើង​បន្ទាប់ពី​កងទ័ព​អាមេរិក បានតាមប្រមាញ់ជាបន្តបន្ទាប់ នូវបណ្ដាអ្នកទទួលខុសត្រូវ របស់អង្គការភេរវនិយម​ រដ្ឋអ៊ីស្លាម ក្នុង​នោះ​មានមនុស្សខ្លាំងទីពីរ របស់ក្រុមនេះផង។

លោក ស្តេវ វ៉ារ៉េន (Steve Warren) អ្នកនាំពាក្យឲ្យមន្ទីរប៉ង់តាហ្គោន បានថ្លែងឲ្យដឹង កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា៖ «យើងកំពុងតាមប្រមាញ់ជននេះ ហើយយើងនឹងរកឃើញ ក្នុងថ្ងៃណាមួយ។ វាដូចគ្នាទៅនឹងវាសនា នៃ​ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ របស់ជននេះ ឈ្មោះ អាប៊ូ ម៉ូស្សាប [...]

ជាប់​ទោស​និង​ហាម​ធ្វើ​ជា​គ្រូពេទ្យ ព្រោះ​លួច​​ថត​រូប​«លិង្គ»​អ្នក​ជំងឺ

ជាប់​ទោស​និង​ហាម​ធ្វើ​ជា​គ្រូពេទ្យ ព្រោះ​លួច​​ថត​រូប​«លិង្គ»​អ្នក​ជំងឺ

ហេតការណ៍បានកើតឡើង តាំងពីឆ្នាំ២០១៤ នៅក្នុងរដ្ឋញ៉ូយក សហរដ្ឋអាមេរិក។ ប៉ុន្តែតុលាការ​ទើប​នឹង​កាត់​សេចក្ដី ដាក់ពន្ធនាគារស្ត្រីជាប់ចោទ ដោយការព្យួរទោស នៅចុងខែមីនាកន្លងមកនេះ នៅក្នុងសំនុំ​រឿង​មួយ ដែល​រក​ការ​ពន្យល់​សឹងតែមិនបាន។

មិនយល់ ព្រោះគេមិនដឹងថា តើស្ត្រីគិលានុបដ្ឋាករូបនោះ គិតឃើញយ៉ាងដូចម្ដេច ទើបបានជាទៅលួច​ថតរូប «លិង្គ» របស់អ្នកជំងឺម្នាក់ ដែលស្ថិតក្រោយការថែរក្សាព្យាបាល​របស់ខ្លួន មុននឹងយករូបថតនេះ ទៅ​បន្ត​ចែក​ចាយ ទៅឲ្យមិត្តភ័ក្រខ្លួនដទៃទៀត។

សារព័ត៌មានអាមេរិក «Washington Post» បានរៀបរាប់រឿងនេះឡើងវិញថា នាង «Kirsten Johnson» អាយុ​២៧ឆ្នាំ (អាយុ២៥ឆ្នាំ នៅឆ្នាំ២០១៤) បានឆ្លៀតឱកាស ពេលអ្នកជំងឺសន្លប់មិនដឹងខ្លួន ដើម្បី​ធ្វើ​សកម្មភាព​ដ៏​អាស្រូវ។ ក្រោយពីបានឃើញរូបថត ដែលត្រូវបានចែករំលែក ជាបន្តបន្ទាប់មកនោះ បុគ្គលិកនៅ​ក្នុង​មន្ទីរពេទ្យ «Upstate University Hospital» បានរាយការណ៍ប្រាប់នគរបាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...