Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

នាយក​រដ្ឋមន្ត្រី​អួត​ក្បាល​ពោះ ខណៈ​រាស្ត្រ​«ធ្លាយពោះ»

នាយក​រដ្ឋមន្ត្រី​អួត​ក្បាល​ពោះ ខណៈ​រាស្ត្រ​«ធ្លាយពោះ»

ដើម្បីអួតអាង ពីអ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជាគិតថា វាជា«ដំបូលសន្តិភាព ដែលគ្មានភេរវកម្ម» និងជា​មោទន​ភាព​នៃ​ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោកនោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជាងបី​ទសវត្សន៍​របស់​កម្ពុជា បានជ្រើសរើសការពន្យល់​ដ៏កម្រមួយ ដោយថតរូបពីក្បាលពោះរបស់លោក មក​បង្ហោះ​បង្ហាញ​​ផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម។ បើទោះជាការបង្ហោះនោះ ត្រូវបានលោកនិយាយការពារមុន ថា​លោក​«មិន​បង្ហាញ​ពី​រូបភាព»​លោក ជា​នាយករដ្ឋមន្ត្រី​ទេនោះ​ក៏ដោយ តែសម្រាប់អ្នកប្រើប្រាស់​បណ្ដាញសង្គម​​ជា​ច្រើន​​បាន​​គិត​​ថា ការ​​បង្ហាញ​​«ក្បាល​ពោះ»​នេះ​ ត្រូវបានធ្វើឡើង ដោយមិនត្រូវពេល ខណៈពលរដ្ឋជាច្រើននាក់ កំពុង​«ធ្លាយ​ពោះ» នៅ​ក្រោម​​ការ​​ដឹកនាំ​​របស់​​លោកនោះដែរ។

លោក ហ៊ុន សែន បានឆ្លៀតឱកាសថ្ងៃទីមួយ នៃខែបំបួសរបស់សាសនាអ៊ីស្លាម​ ឬហៅជាភាសាអារ៉ាប់ «Ramaḍān» ដើម្បីលើកយកមកនិយាយ ពីអំពើភេរវកម្ម ដែលកម្ពុជាមិនធ្លាប់ជួប [...]

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

បើទោះជារាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង ពីសណ្ឋានដីបាតបឹង ហើយត្រូវបានបូមដី យកមកចាក់​បំពាក់​ក៏ដោយ តែទិដ្ឋភាពនៃការបាក់ស្រុតដី ឬផ្លូវថ្នល់ មិនសូវដែលកើតមានឡើយ នាពេលកន្លងមក។ គេ​ធ្លាប់​ប្រទះឃើញជាច្រើន នូវការរំលើងឫសដើមឈើធំៗ ដែលបានធ្វើឲ្យដើមឈើទាំងនោះ ដួលទាំងជំហរ និង​សង្កត់​មក​លើរថយន្ដ ឬអាគារបង្កឲ្យមានការខូចខាត។

តែនៅរសៀលថ្ងៃពុធនេះ វេលាម៉ោងប្រមាណជា១៤ ភ្លៀងមួយមេបានបញ្ចប់ទៅ ជាមួយនឹងតុល្យភាព​គួរ​ឲ្យ​កត់​សំគាល់។ បើទោះជាការលិចលង់ នៅតាមតំបន់មួយចំនួននៃរាជធានី នៅតែកើតឡើងជាធម្មតានោះ ប៉ុន្តែ​ហេតុការណ៍ចំនួនពីរកន្លែង បានកើតឡើង៖ នោះគឺការបាក់ស្រុតដីថ្នល់ នៅជាប់របងស្តាតអូឡាំពិក នៅលើ​ផ្លូវ​លេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឲ្យរថយន្ដបីគ្រឿង ដែលបានចតលើចិញ្ចើម​ថ្នល់​សាធារណៈ រងការខូចខាត និងការរំលំដើមឈើ នៅក្នុង​បរិវេណ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កឲ្យ​រថយន្ដ​បី​គ្រឿង​ទៀត​ខូចខាតដូចគ្នា។ [...]

ឱម យ៉ិនទៀង៖ បណ្ដឹង​របស់​ស្ត្រី​ពីរ​នាក់​ម្ដាយ​កូន ខុស​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ

ឱម យ៉ិនទៀង៖ បណ្ដឹង​របស់​ស្ត្រី​ពីរ​នាក់​ម្ដាយ​កូន ខុស​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ

ការលើកឡើងរបស់ស្រ្តី២នាក់ម្ដាយកូន មិនមានពាក់ព័ន្ធ​ទៅនឹងករណីពុករលួយទេ ប៉ុន្តែជាករណី​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ដូចជាការរំលោភ​លើសេចក្តីទុកចិត្ត និងបទល្មើសឆបោកជាដើម។ នេះជាការអះអាង ទៅកាន់​អ្នក​សារព័ត៌មាន របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពី​លោកបាន​ស្ដាប់​ការ​បំភ្លឺ របស់ស្ត្រីពីរនាក់ម្ដាយកូន ដែលធ្លាប់អះអាង កាលពីអំឡុងពេលមុនការបោះឆ្នោត ឆ្នាំ២០១៣ ថាខ្លួន​ជា​ស្ត្រី​កំណាន់​លួចលាក់ (ប្រពន្ធចុង) និងជាម្ដាយក្មេកចុង របស់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជា​ប្រធាន​ស្ដីទី) គណបក្សសង្គ្រោះជាតិ។

កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ត្រីទាំងពីរនាក់ អ្នកស្រី កែវ សុផាន់​ណា​រី  (ជាកូន) និងអ្នកស្រី សម ផល្លា (ជាម្ដាយ) បានចូលខ្លួនជាដើមបណ្ដឹង ទៅធ្វើការបកស្រាយ នៅលើបណ្ដឹងរបស់ខ្លួន ប្ដឹង​ប្រឆាំង​លោក កឹម សុខា ថាបានលួងលោមពួកគាត់ ឲ្យលក់ផ្ទះលក់សម្បែង និងសន្យាផ្ដល់សំណងជាប្រាក់ [...]

ហ៊ុន សែន ប្រាប់ កឹម សុខា ឲ្យ​ដេក​ក្នុង​បន្ទប់​៤ម៉ែត្រ​៤ជ្រុង​បន្ត​ទៀត​ចុះ

ហ៊ុន សែន ប្រាប់ កឹម សុខា ឲ្យ​ដេក​ក្នុង​បន្ទប់​៤ម៉ែត្រ​៤ជ្រុង​បន្ត​ទៀត​ចុះ

«ឌឺដងចងជាជម្លោះ» តែបើតាមមើលទៅ មិនមែន​«ឈ្លោះព្រោះស្រឡាញ់» ដូចនៅក្នុង​ភាពយន្ដ​ខ្មែរ​មួយ​ចំនួន​នោះទេ។ ហើយនេះ គឺជាការឌឺដងផ្លែផ្កា​បញ្ឆិតបញ្ឆៀង​ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ដែលនៅ​អង្គុយ​ក្នុង​តំណែង តាំងពីជាង៣ទសវត្សន៍មកហើយ ទៅកាន់«អ្នកខ្លះ» ដែលគេដឹងថា អ្នកខ្លះនោះ គឺជាលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែលកំពុងបង្ខាំងខ្លួនឯង នៅក្នុង​ទីស្នាក់ការ​គណបក្ស ដើម្បីបញ្ជៀសពីការចាប់ចង ជាយថាហេតុណាមួយ ពីសំណាក់អាជ្ញាធររដ្ឋ ដែលដឹកនាំដោយ​គណបក្ស​​ប្រជាជន​​កម្ពុជា។

ប៉ុន្តែយ៉ាងហោចណាស់ ក៏ការបញ្ឆិតបញ្ឆៀងនោះ បានធានាឲ្យគេឯងដឹងថា លោកនាយករដ្ឋមន្ត្រី នឹងទុកឲ្យ​លោក កឹម សុខា នៅបន្តស្នាក់នៅ ក្នុងទីស្នាក់ការគណបក្ស ជាបន្តទៅទៀត ដោយលោកនឹង​មិនធ្វើអ្វី​ទាំង​អស់។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «អ្នកឯងចង់នៅដេកកន្លែង ៤ម៉ែត្រ ៤ជ្រុង នៅដេក​(តទៅទៀត​ទៅ) មាន​នរណា​ថាអី»។

[...]
សំនុំ​រឿង​វ៉ាលីយ៉េ៖​ ភស្តុតាង​ដែល​ឈាន​ទៅ​ចាប់​ខ្លួន​«ឧក្រិដ្ឋជន»

សំនុំ​រឿង​វ៉ាលីយ៉េ៖​ ភស្តុតាង​ដែល​ឈាន​ទៅ​ចាប់​ខ្លួន​«ឧក្រិដ្ឋជន»

តែផ្ទុយទៅវិញ សំនុំរឿងរបស់លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) នេះ ត្រូវបានអាជ្ញាធរខ្មែរប្រកាស នៅ​ក្រោយតែប៉ុន្មានថ្ងៃ ពីការរកឃើញ សពមនុស្សទាំងប្រាំនាក់ ដែលស្ថិតក្នុងរថយន្ដត្រាំត្រពាំងក្រោយផ្ទះ ថា​ជា​ករណី​ធ្វើអត្តឃាត។ សម្រាប់ចៅក្រមស៊ើបអង្កេតបារាំង ដែលបានទៅធ្វើកិច្ចការនេះ នៅក្នុងប្រទេសកម្ពុជា បាន​បង្ហាញនូរចំណុចសង្ស័យជាច្រើន ដែលធ្វើឲ្យករណីនេះ ជាឧក្រិដ្ឋកម្មមួយដ៏សាហាវ។ នេះ​បើ​តាម​ការ​ផ្សាយ របស់​សារព័ត៌មាន​បារាំង «Parisien» នៅក្នុងអត្ថបទយកការណ៍មួយដ៏វែងអន្លាយ។

ការរកឃើញ របស់ក្រុមអ្នកស៊ើបអង្កេតបារាំងនេះ ក៏ជាការជឿជាក់តាំងពីដំបូងទី របស់ក្រុមគ្រួសារលោក ឡូរ៉ង់ វ៉ាលីយ៉េ ក្នុងតំបន់ អូត-ពីរ៉េណេ (Haut-Pyrénées) ក្នុងប្រទេសបារាំងដែរ។ លោក ស៊ាវីយ៉េ វ៉ាលីយ៉េ (Xavier Vallier) ដែលជាបងប្រុសរបស់លោក ឡូរ៉ង់ បានច្រានចោលការប្រកាស របស់មន្ត្រីជាន់ខ្ពស់ របស់​នគរបាល​ជាតិខ្មែរ ដែលធ្វើសេចក្ដីសន្និដ្ឋាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...