Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ហ៊ុន សែន៖ គ្មាន​ការ​ចាំបាច់​ដាក់​វិន័យ លើ​អ្នកណា​ទាំង​អស់

ហ៊ុន សែន៖ គ្មាន​ការ​ចាំបាច់​ដាក់​វិន័យ លើ​អ្នកណា​ទាំង​អស់

ដូចនៅក្នុងអត្ថបទមុន ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះផ្សាយរួចហើយ ថាវិធានការដាក់វិន័យ របស់​លោក ហ៊ុន សែន ទៅលើមន្ត្រី«គ្រាក់» ដែលស្ថិតក្រោមបង្គាប់លោកនោះ មិនមែនជាវិធានការ​«ស្ថាពរ»​នោះ​ឡើយ សម្រាប់សំនុំរឿងជម្លោះ រវាងមន្ត្រី«គ្រាក់»រូបនោះ នឹងមន្ត្រី«ថ្នាក់ក្រោម»មួយរូបទៀត។ វិធានការ​«មិន​ស្ថាពរ»​នេះ បានអនុញ្ញាឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ផ្លាស់ប្ដូរ​វិធានការនេះជាថ្មីទៀត នៅយប់នេះ ដោយលោក​បាន​សម្រេច​ថា នឹងមិនដាក់វិន័យទៅលើនរណាទាំងអស់។

» អានអត្ថបទដែលទាក់ទងឡើងវិញ៖ ហ៊ុន សែន ប្ដូរ​តំណែង​ឧត្ដមសេនីយ៍​ម្នាក់​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ

នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មានសរសេរថា លោកឧត្តមសេនីយ៍ ម៉ម ស្រុីមវណ្ណា និង​លោក​អនុសេនីយ៍ សូត្រ កញ្ញា បានជួបគ្នា ហើយទទួលស្គាល់កំហុសរៀងៗខ្លួន [...]

ហ៊ុន សែន ប្ដូរ​តំណែង​ឧត្ដមសេនីយ៍​ម្នាក់​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ

ហ៊ុន សែន ប្ដូរ​តំណែង​ឧត្ដមសេនីយ៍​ម្នាក់​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ

យុទ្ធនាការរបស់លោក ហ៊ុន សែន ដើម្បីទទួលបាន​«ការគាំទ្រ»​ពីពលរដ្ឋ នៅលើបណ្ដាញសង្គម កំពុង​បន្ត​ធ្វើ​ទៅ​មុខ។ ប៉ុន្តែបើទោះ ជានាយករដ្ឋមន្ត្រីកម្ពុជា​ខ្លួនឯង​អះអាង​ថា ការអនុវត្តន៍«វិន័យ»នេះ បាន​ធ្វើឡើង​ព្រោះ​លោក​សង្ឃឹម ថានឹងទទួលបានការគាំទ្រ​ពីពលរដ្ឋ និងព្រោះការផ្ដល់យោបល់ ពី«បងប្អូនមួយចំនួន ដែល​ផ្តល់​មតិ​តាម Facebook»​ នោះក៏ដោយ តែយ៉ាងហោចណាស់ វាជាសារព្រមានមួយ ទៅកាន់មន្ត្រីអនុវត្តន៍​ច្បាប់​ជា​ច្រើន ដែលតែងប្រើអំណាច នៃបុណ្យស័ក្ដិ ឬតួនាទីរបស់ខ្លួន គ្របសង្កតទៅលើមន្ត្រីថ្នាក់ក្រោម ឬទៅលើពលរដ្ឋ​ស្លូត​ត្រង់​គ្មានអំណាច។

ហើយការអនុវត្តន៍ «វិន័យ» នេះទៀតសោធ ក៏មិនមែនជាចំណាត់ការជាស្ថាពរ របស់នាយករដ្ឋមន្ត្រី ទៅលើ​មន្ត្រី«គ្រាក់»រូបនោះដែរ តែវាជាការ​«កែតម្រូវ»​ចុះឡើង ពីអ្វីដែលលោកបានលើកឡើង ម្ដងជាពីរដង ក្នុង​ពេល​មុននេះ។ លោក ហ៊ុន សែន បានសរសេរនៅ​លើទំព័រ​ហ្វេសប៊ុក​របស់លោក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៦ [...]

បុក​ដុំ​កំណាត់​បំប៉ើង​ខ្លួន​ឡើង នៅ​លើ​ផ្លូវ​ល្បឿន​លឿន

មេរៀនមួយទៀត ដើម្បីបង្កាគ្រោះក្នុងការបើកបរ និងបានបង្ហាញឲ្យឃើញថា ការធ្វេសប្រហែសរបស់អ្នក ជា​គ្រោះ​ថ្នាក់​សម្រាប់អ្នកដទៃ។

ហេតុការណ៍បានកើតឡើង នៅលើថ្នល់ល្បឿនលឿនឆ្លងរដ្ឋ (Interstate 94) នៃរដ្ឋ«Minnesota,» ភាគខាង​ជើង​​សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងមក។ យុវជនអ្នកបើកម៉ូតូមួយរូប បានបើកបរលើផ្លូវនោះ នៅ​ពី​ក្រោយរថសណ្ដោងមួយគ្រឿង ដែលមានចងកំណាត់កម្រាលរមូរមួយដុំធំ ពីខាងក្រោយ។ បញ្ហា​នៅ​ត្រង់​ថា ការចង់ដុំកំណាត់នេះ មិនមានសភាពជាប់ល្អនោះទេ ហើយបានបណ្ដាលឲ្យដាច់ធ្លាក់នៅលើដងផ្លូវ ជា​ពិសេស​នៅ​ចំ​ពេល ដែលយានយន្ដជាច្រើន កំពុងធ្វើចរាចរណ៍ ដោយល្បឿនលឿននោះផង។

ជាអកុសល សម្រាប់យុវជនអ្នកបើកម៉ូតូ និងបើទោះជាគ្នាខំប្រឹងគេចយ៉ាងណា តែល្បឿនម៉ូតូ (ដែល​ត្រូវ​បើក​ឲ្យ​លឿន តាមការកំណត់ នៃផ្លូវល្បឿនលឿន) មិនអាចគេចផុតឡើយ។ ម៉ូតូបានបុកដុំកំណាត់ ហើយ​បាន​បំប៉ើង​ខ្លួន​ឡើង មុននឹងដួលទៅលើថ្នល់ ខណៈយានយន្ដដទៃទៀត [...]

បន្ទាប់​ពី​មហា​សន្និបាត​បក្ស ពេល​នេះ​ប្រជុំ​សភា​ប្រជាជន​កំពូល!

បន្ទាប់​ពី​មហា​សន្និបាត​បក្ស ពេល​នេះ​ប្រជុំ​សភា​ប្រជាជន​កំពូល!

សភាប្រជាជនកំពូល របស់ប្រទេសកូរ៉េខាងជើង បានបើកអង្គប្រជុំនៅថ្ងៃពុធនេះ ក្នុងរដ្ឋធានីព្យុងយ៉ាង ដែល​ទំនងជាឱកាសដ៏កម្រមួយ ដើម្បីសម្រេចនូវគម្រោងសេដ្ឋកិច្ចថ្មី ដែលមហាសន្និបាតបក្ស កាលពីខែ​ឧសភា​កន្លង​ទៅ បានលើកឡើង។

តាមធម្មតា សភាប្រជាជនរបស់ប្រទេសកុម្មុយនីសមួយនេះ បើកអង្គប្រជុំតែម្ដងឬពីរដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ហើយ​សភាពេញអង្គនោះ ត្រូវបានធ្វើឡើង​ដើម្បីបោះឆ្នោតសម្រេច នូវគម្រោងថវិការ និងអនុម័ត្រ​រាល់​ការ​សម្រេច​ទាំងឡាយ របស់បក្សពលករកូរ៉េ ដែលជាបក្សតែមួយ និងកាន់អំណាច តាំងពីសាធារណរដ្ឋ​សង្គម​និយម​កូរ៉េ ត្រូវ​បាន​បង្កើត​ឡើង។

យ៉ាងណា ក៏ការប្រជុំពេញអង្គ របស់សភាកូរ៉េខាងជើង នៅថ្ងៃពុធនេះ មិនត្រូវបានប្រកាសជាផ្លូវការ នូវរបៀប​វារៈ សម្រាប់កិច្ចពិភាក្សា នៃសមាជិកសភានោះឡើយ។ គេគ្រាន់តែដឹងថា អង្គប្រជុំនេះ ត្រូវបានលើកពេល តាំង​ពី​ខែ​មេសាកន្លងមក ដោយមូលហេតុ នៃការរៀបចំមហសន្និបាតបក្ស ដែលបានចាត់ទុកលោក គីម [...]

វីដេអូ​៖ ភេរវជន​ត្រូវ​បាន​សម្លាប់​មុន​បំផ្ទុះ​ខ្លួន នៅ​ព្រលាន​យន្ដហោះ​អ៊ីស្ដង់ប៊ូល

វីដេអូ​៖ ភេរវជន​ត្រូវ​បាន​សម្លាប់​មុន​បំផ្ទុះ​ខ្លួន នៅ​ព្រលាន​យន្ដហោះ​អ៊ីស្ដង់ប៊ូល

បញ្ជាក់៖ រូបភាពអាចធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍។

ជារូបភាពមួយ នៃហេតុការណ៍នៅមុនវិនាសកម្ម ដោយភេរវកម្ម​នៅព្រលានយន្ដហោះ ក្រុងអ៊ីស្តង់ប៊ូល នៃ​ប្រទេស​ទួរគី កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ម្សិលម៉ិញ។ ក្នុងព្រឹត្តិការណ៍នេះ ដែលទំនងជាបង្កឡើង ដោយ​ភេរវជន​ធ្វើអត្តឃាត ចំនួនពីរនាក់ បានសម្លាប់មនុស្សយ៉ាងហោច ៣៦នាក់ និងរបួសច្រើនសិបនាក់ទៀត។ តែ​តុល្យភាព អាចនឹងមានភាពធ្ងន់ធ្ងរខ្លាំងជាងនេះ ប្រសិនជាភ្នាក់ងារនគរបាលម្នាក់ មិនបានធ្វើ​ប្រតិកម្ម​ទាន់​ពេល។

នៅក្នុងវីដេអូខាងក្រោម គេបានឃើញភ្នាក់ងារនគរបាលរូបនោះ ដែលបានលាក់ខ្លួន នៅក្រោយជញ្ជាំង បាន​រង់ចាំ​ភេរវជនអត្តឃាតនោះ មកក្បែរខ្លួនបន្តិច ទើបបានបើកការបាញ់បង្ក្រាប ទៅលើជននោះ ដោយដេក​ដួល​ទៅ​លើ​ដី។ សកម្មភាពបាញ់បង្ក្រាបនេះ ធ្វើឡើង ដោយមិនខ្លាចពីគ្រោះថ្នាក់ដល់ជីវិត ដោយហេតុថា គ្រាប់​បែក​ដែល​នៅ​ជាប់​នឹងខ្លួនភេរវជន អាចផ្ទុះឡើងនៅគ្រប់ពេលទាំងអស់។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...