
អ្នកនាំពាក្យបក្សកាន់អំណាចថា សម រង្ស៊ី នៅតែមុខក្រាស់
សង្គ្រាមពាក្យសំដី ដែលនៅតភាគ មិនចេះចប់! បើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តែងលើកមកនិយាយ ពីការប្រកួត នៅក្នុងកីឡាប្រដាល់ ដែលត្រូវមានកីឡាករទាំងសងខាង ស្មើមាឌស្មើកម្លាំងគ្នានោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវិញ ក៏បានលើកយកការប្រកួតកីឡានេះ មកថ្លែងវាយបក ទៅប្រធានគណបក្សប្រឆាំងដូចគ្នា។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក សុខ ឥសាន បានហៅលោក សម រង្ស៊ី ថាជាកីឡាករ«មុខក្រាស់» ដែលប្រកួតចាញ់គេជាច្រើនដង់ នៅតែមានមុខ«ខ្លាញ់» សុំឡើងមកប្រកួតម្ដងហើយម្ដងទៀត។ អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកយកក្បួនប្រកួត នៅក្នុងកីឡាប្រដាល់ មកថ្លែងឡើងថា៖ «តាមធម្មតា ក្នុងកីទ្បាប្រដាល់ កីទ្បាករណាប្រកួតចាញ់មួយដង គេអាចអនុញ្ញតឲ្យវាយសងសឹកមួយប្រកួត បើនៅតែចាញ់ទៀត គេឈប់ឲ្យប្រកួតទៀតហើយ ទោះបីសាម៉ីខ្លួន ចង់ឡើងប្រកួតទៀតក៏ដោយ»។
លោកបានបន្តទៀតថា៖ [...]