
ខឹម វាសនា ព្រមានសមាជិកឲ្យឈប់ជជែកឬចែករំលែកការបង្ហោះរបស់អ្នកប្រឆាំងខ្លួន
ពាក្យ«ប្រជាធិបតេយ្យ» នៅក្នុងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាំបាច់ត្រូវអនុលោម តាម«វិន័យ» ដែលដាក់ចុះមកឲ្យអនុវត្តន៍ ដោយប្រធានគណបក្ស។ វិន័យនោះ មានដូចជា ហាមសមាជិក ឬអ្នកគាំទ្ររបស់គណបក្ស មិនឲ្យ «Share Comment ឬ Capture មក Post អ្វីទាំងអស់» នូវការបង្ហោះ មតិ យោបល់ ឬការលើកឡើង របស់នរណាក៏ដោយ ដែលមាននិន្នាការប្រឆាំង នឹងគណបក្សមួយនេះ បន្ទាប់ពីប្រធានគណបក្ស មើលឃើញ និងចាត់ទុកអ្នកទាំងនោះ ថាជា«សម្រាម»។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថែមទាំងបានព្រមាន ទៅកាន់ក្រុមសមាជិក ឬអ្នកគាំទ្ររបស់លោក ថាលោកនឹង ប្លុក (Block) អ្នកនោះចោលចេញ ពីគណនេយ្យរបស់លោកផងទៀត ប្រសិនណាជាសមាជិក ឬអ្នកគាំទ្ររូបនោះ នៅតែ«ធ្វេសប្រហេស» មិនធ្វើតាមវិន័យខាងលើ។

សារព័ត៌មាន«TOMO» ធ្វើវីដេអូថ្មី ចំអកឲ្យស្ដេចថៃ
ព្រះមហាក្សត្រថៃ កាលនៅជាព្រះអង្គម្ចាស់ បានចេញដើរកម្សាន្ដ ទៅតាមចំណង់ចំណូលចិត្ត និងសេរីភាពរបស់ទ្រង់ នៅក្នុងផ្សារទំនើបមួយ ដែលគេគិតថា ជាផ្សារទំនើប នៅក្នុងក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់។ ហើយការចេញប្រព្រាតផ្សារនេះ ត្រូវបានអ្នកស្គាល់ទ្រង់ ថតជាវីដេអូ មុននឹងយកវីដេអូនេះ មកទម្លាយតៗគ្នា ជាពិសេសយកមកបង្ហោះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក (Facebook)។ នៅទីបំផុត អាជ្ញាធរថៃបែរជាគម្រាមបិតហ្វេសប៊ុក ប្រសិនជាបណ្ដាញសង្គមដ៏ធំមួយនេះ មិនព្រមលុបចេញ នូវទំព័រហ្វេសប៊ុកច្រើនរយទំព័រ ដែលបានបង្ហោះវីដេអូខាងលើនោះទេ។
សារព័ត៌មាន «TOMO» ជំនាញខាងធ្វើអាត្ថាធិប្បាយជារូបភាព ទៅលើព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងពិភពលោក បានចោទជាសំនួរឡើងថា៖ «និយាយឲ្យពិតទៅ តើវាជាកំហុស របស់ហ្វេសប៊ុកឬ?»។
សារព័ត៌មានចម្រុះភាសា «TOMO» ផ្សាយនៅលើបណ្ដាញអ៊ិនធើណែត និងមានទីតាំង នៅក្នុងរដ្ឋធានី តៃប៉ិ ប្រទេសតៃវ៉ាន់ ក៏បានធ្វើវីដេអូមួយ [...]

២១ឆ្នាំកន្លងទៅហើយ ឯណាទៅឃាតករ?
កាលពី២១ឆ្នាំមុន ក្នុងថ្ងៃដដែលនេះ លោក ធុន ប៊ុនលី អ្នកសារព័ត៌មាន និងជាបណ្ណាធិការកាសែត ឧត្ដមគតិខ្មែរ ត្រូវបានជនមិនស្គាល់មុខ ប្រដាប់ដោយអាវុធពីរនាក់ បាញ់សម្លាប់ ខណៈលោកកំពុងជិះម៉ូតូ នៅតាមដងផ្លូវមួយ កណ្ដាលរាជធានីភ្នំពេញ។ ជនដៃដល់ ដែលប្រព្រឹត្តិអំពើមនុស្សឃាតនេះ មិនដែលត្រូវអាជ្ញាធរកម្ពុជា ចាប់យកមកផ្ដន្ទាទោសនោះទេ រហូតមកដល់ថ្ងៃនេះ ហើយគ្រួសារជនរងគ្រោះ ក៏មិនដែលត្រូវបានគេនឹកនារ ដើម្បីនិយាយពីយុត្តិធម៌នោះដែរ។
អង្គការអន្តរជាតិមួយ ឈ្មោះ គណៈកម្មការការពារអ្នកកាសែត (The Committee to Protect Journalists) ដែលមានទីស្នាក់ការធំ នៅក្នុងទីក្រុង ញ៉ូយក សហរដ្ឋអាមេរិក បានកត់ត្រាពីឃាតកម្ម ទាំងកណ្ដាលថ្ងៃ ទៅលើលោក ធុន ប៊ុនលី ថាត្រូវបានធ្វើឡើង ដោយការបាញ់ប្រហារ ចំនួន៣គ្រាប់កាំភ្លើង៖ ១គ្រាប់ចំដៃ និងពីគ្រាប់ទៀត [...]

អង្គរក្សប្រធានាធិបតីតួកគីបញ្ចេញក្បាច់គុន នៅវ៉ាស៊ីនតោន
រូបភាពនៅក្នុងវីដេអូ អាចបង្កការប៉ះពាល់ ទៅដល់អារម្មណ៍អ្នកទស្សនា។ ហេតុការណ៍ នៃអំពើហិង្សា បានកើតឡើង កាលពីថ្ងៃអង្គារទី ១៦ ខែឧសភានេះ រវាងក្រុមបាតុករ ដែលមានដើមកំណើត គួដ និងកងរក្សាសន្តិសុខ របស់ប្រធានាធិបតី តួកគី នៅខាងមុខលំនៅដ្ឋាន របស់ឯកអគ្គរដ្ឋទូត តួកគី ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោក «Recep Tayyip Erdogan» និងលោក ដូណាល់ ត្រាំ (Donald Trump) បានជួបគ្នាជាលើកដំបូង បន្ទាប់ពីលោក ត្រាំ បានចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក។ ជំនួបនេះ មានបំណងដើម្បីកាត់បន្ថយភាពតានតឹង ដែលបានកើតឡើង តាំងពីច្រើនថ្ងៃមកហើយ ជុំវិញការបំពាក់អាវុធ ពីសំណាក់ក្រុង វ៉ាស៊ីនតោន ទៅឲ្យក្រុមយុទ្ធជនជាតិ គួដ ដែលកំពុងវាយប្រយុទ្ធ ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) ក្នុងប្រទេសស៊ីរី។
ជាលទ្ធផល បាតុករ៩នាក់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ [...]

រដ្ឋអាជ្ញាពិសេសមួយរូបត្រូវបានតែងតាំង ដើម្បីអង្កេតទំនាក់ទំនងក្រោមតុ «ត្រាំ-រ៉ូស្ស៊ី»
ក្រសួងយុត្តិធម៌អាមេរិក បានសម្រេចតែងតាំង រដ្ឋអាជ្ញាពិសេសមួយរូប កាលពីថ្ងៃពុធ ដើម្បីពង្រឹងឯករាជ្យភាព និងភាពទទួលយកបាន នៃការស៊ើបអង្កេត ទៅលើសំនុំរឿង ទំនាក់ទំនងក្រោមតុ ដែលអាចកើតមានឡើង រវាងអ្នកជិតដិត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងរដ្ឋាភិបាល នៃប្រទេសរ៉ូស្ស៊ី ហើយដែលអាចមានឥទ្ធិពល ទៅលើការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីចុងឆ្នាំកន្លងមក។ ជាការវិវត្តន៍ថ្មីមួយទៀត នៅក្នុងសំនុំរឿងដ៏រសើប ដែលអាចបង្ក ឲ្យមានពពកខ្មៅងងឹតបន្ថែមទៀត គ្របដណ្ដប់ពីលើអាណត្តិប្រធានាធិបតី របស់លោក ដូណាល់ ត្រាំ។
រដ្ឋអាជ្ញា«ពិសេស»នោះ គឺលោក «Robert Mueller» ដែលជាអតីតនាយកប្រតិបត្តិភ្នាក់ងារ «FBI» ដ៏មានឥទ្ធិពលមួយរូប តាំងពីជំនាន់ប្រធានាធិបតី ហ្សក វ័លឃើ ប៊ូស (George W. Bush ) រហូតមកដល់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។ នេះ បើតាមការប្រកាស របស់លោក រ៉ូដ រ៉ូស៊ិនស្ទែង (Rod Rosenstein) [...]
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 237793
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20772
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25947
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9497
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»