
រដ្ឋបាលខេត្តថាការផ្សាយពីការចាប់ព្រះសង្ឃ ជាការញុះញង់ឲ្យជាតិបែកបាក់
រឿងរ៉ាវនៃការចាប់ដកហូតទូរស័ព្ទ និងឃាត់ព្រះកាយ ព្រះសង្ឃចំនួន៤អង្គ កាលពីម្សិលម៉ិញ ដោយអាជ្ញាធរក្រុងសំរោង ខេត្តឧត្ដរមានជ័យ មិនបានផ្ដល់រូបភាពជាវិជ្ជមាន សម្រាប់អាជ្ញាធរ ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាប៉ុន្មានទេ ជាពិសេសនៅតែប៉ុន្មានថ្ងៃ មុនការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ឈានមកដល់។
នៅចំពោះប្រតិកម្មពោរពាស ពីសំណាក់មហាជនទូទៅ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃនេះ ច្រានចោលព័ត៌មានទាំងឡាយ ដែលត្រូវបានចុះផ្សាយ នៅតាមបណ្ដាញសង្គម និងនៅលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន (មានទាំងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ) និងដែលត្រូវបានរដ្ឋបាលខេត្តមួយនេះ ចាត់ទុកថា ជាពត៌មានធ្វើឡើង ដោយ«បំភ្លៃ និងមាននិន្នាការលំអៀង»។
សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនេះ បានសរសរថា [...]