ស្រ្តីទីមួយបារាំង និងគេហទំព័រ ទ្វីធើរ របស់គាត់
ស្រ្តីទីមួយបារាំង លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ (Valérie Trierweiler) បានត្រឡប់មកសរសេរឡើងវិញ នៅក្នុងគេហទំព័រ ទ្វីធើរ របស់គាត់ ដែលគាត់បានខកខាន លែងបានសរសេរ តាំងពីខែមថុនាមក។
ស្រ្តីទីមួយបារាំង លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ នៅក្នុងវិមានប្រធានាធិបតី។
នេះជា មតិយោបល់ថ្មី របស់លោកស្រី សរសេរនៅក្នុងគេហទំព័រ ទ្វីធើរ (Tweeter) របស់លោកស្រី៖ «អ្វីៗប្រព្រឹត្តិទៅ បានល្អណាស់ ណាមិត្តទាំងអស់គ្នា។ សុន្ទរកថាដ៏ថ្លៃថ្លាមួយ របស់លោកប្រធានាធិបតី ក្នុងបុណ្យរំលឹកវិញ្ញាណខ័ន [...] គួរអោយរំភើបណាស់។»
លោកស្រីបានលប់ចោល ពីគេហទំព័រ ទ្វីធើរ (Tweeter) មានលក្ខណៈជាបណ្ដាញសង្គមដែរនេះ នូវមតិយោបល់ផ្ទាល់ខ្លួន [...]