អគ្គលេខាធិការសហប្រជាជាតិ សំដែងមរណទុក្ខ ចំពោះព្រះបុរមសពនរោត្ដម សីហនុ
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃច័ន្ទទី១៥តុលានេះ នៅទីក្រុងញ៉ូយក ដោយអ្នកនាំពាក្យរបស់ លោក បាន គីមមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ៖
អតីតព្រះមហាក្សត្រ ធ្វើសេចក្ដីថ្លែង នៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៧៩។
លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ សូមសំដែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ ទៅដល់ព្រះញាតិវង្ស ទៅដល់រដ្ឋាភិបាល និងជូនដល់ប្រជាជនកម្ពុជា បន្ទាប់ពីការសោយទីវង្គត របស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហនុ។ លោកអគ្គលេខាធិការ នៅចងចាំមិនភ្លេច ពីរាជកិច្ចយ៉ាងធំមួយ របស់អតីតព្រះមហាក្សត្រ ដើម្បីជាប្រយោជន៍ដល់ ប្រទេសជាតិរបស់ទ្រង់ និងមរតក ដែលព្រះអង្គបានបន្សល់ទុកអោយ ក្នុងនាមជាថ្នាក់ដឹកនាំតែមួយ ដែលមានការ ស្រឡាញ់ចូលចិត្ត [...]