សមាជិកមិនអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ ជាប់ឆ្នោតថ្មី
សមាជិកថ្មី មិនអចិន្ត្រៃយ៍ នៅក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ដែលជាអង្គការកំពូលរបស់ពិភពលោក ក្នុងការត្រួតពិនិត្យ ថែរក្សាសន្ដិភាព បានជាប់ឆ្នោតថ្មី និងសារជាថ្មី សំរាប់អាណត្តិពីរឆ្នាំ (២០១៣-២០១៤) ខាងមុខនេះ ដោយមហាសន្និបាតរបស់ អង្គការនេះ កាលពីថ្ងៃ១៨តុលាកន្លងទៅនេះ។ ប្រទេសដែលជាប់ឆ្នោតថ្មីនោះ ដែលរួមមាន ប្រទេសអូស្ត្រាលី (Australie) លុចហ្សំបួរ (Luxembourg) កូរ៉េខាងត្បូង (South Korea) រវ៉ាន់ដា (Rwanda) និងប្រទេសអាហ្សង់ទីន (Argentine) នឹងបានអង្គុយនៅលើកៅអី ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី០១មករា២០១២ខាងមុខនេះ ជាមួយនឹងសមាជិកសន្តិសុខអចិន្ត្រៃយ (ចិន អាមេរិក រូស្សី បារាំង អង់គ្លេស) ទាំងប្រាំផ្សេងទៀត។