«នុយដដែលៗ ត្រីវាហិតដឹងក្លិនហើយ»
នេះ ជាសាច់រឿងនិទានខ្លី របស់លោកបណ្ឌិត មាស នី ទាំងស្រុង៖
មានបុរសនេសាទម្នាក់ គាត់បានខំប្រឹងស្ទូចត្រី តាំងពីព្រលឹមទល់ព្រលប់ អស់រយះពេលជាច្រើនខែ កន្លងមកហើយ តែនៅថ្ងៃខ្លះ មិនទាំងបានត្រីមួយ យកមកឲ្យប្រពន្ធផង។
ពេលមកដល់ផ្ទះ ប្រពន្ធបានសួរគាត់ថា ហេតុអីបានជាគាត់ស្ទូចត្រី លែងបានអញ្ចឹង? បុរសជាប្តី តែងបានឆ្លើយតប ដោយកំហឹងថា វាមកពីទឹករលក និងអ្នកចែវទូក ដែលនាំអោយត្រីផ្អើល មិនសុីនុយសន្ទូចគាត់។
តែអ្វីដែលប្រពន្ធគាត់ តែងសង្កេតឃើញនោះ គឺដោយសារតែប្តីគាត់ ប្រើនុយសន្ទូច ដដែលៗយូរពេក ដែលធ្វើអោយត្រីដឹង ហើយជិនណាយ នឹងក្លិននុយដែលប្រើ រហូតពួកវាលែងមកជិតសន្ទូច របស់គាត់។
តើរឿងនិទាននេះ លោកបណ្ឌិត មាស នី ចង់សំដៅលើអ្វី?