ស្វីស៖ ការសិក្សាមួយអះអាងពីអាថ៌កំបាំង នៃ«ខ្មោចបីសាច»
មានរឿងជាច្រើន ដែលទាក់ទងនឹងការមើលឃើញ ខ្មោចព្រាយបីសាច ហាក់បីដូចជានៅនឹងភ្នែកស្រស់ៗ។ ហើយនេះជាករណីមួយ ដែលសាលាពហុវិជ្ជាសហព័ន្ធជាន់ខ្ពស់ នៅក្រុង ឡូសាន (Lausanne) ផ្នែកខាងលិចនៃប្រទេសស្វីស បានលើកមកនិយាយ៖ «នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៧០ បន្ទាប់ពីបានធ្វើដំណើរត្រឡប់ចុះមកវិញ អ្នកឡើងភ្នំ ហិម៉ាឡៃយ៉ា លោក រ៉េនហូលដ៍ ម៉េសស្ន័រ (Reinhold Messner) ដែលមានសភាពអស់កម្លាំងល្ហិតល្ហៃ ហើយដែលដកដង្ហើមមិនសូវគ្រប់នោះ បានអះអាងថា លោកបានឃើញអ្នកឡើងភ្នំម្នាក់ទៀត ម្ដងជាស្រមោលម្ដងឃើញមានរូប បានស្ថិតនៅក្បែរខ្លួនលោក»។
ចេញពីហេតុការណ៍ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានេះហើយ ទើបក្រុមស្រាវជ្រាវមួយ របស់លោកសាស្ត្រាចារ្យ អូឡាហ្វ៍ ប្លេនគេ (Olaf Blanke) នៃសាសាពហុវិជ្ជាសហព័ន្ធដែលហៅកាត់ ជាភាសាបារាំងថា EPFL នោះ [...]