Posts in ‘បទសំភាស’ Category

ចង់​ដឹង​ពី​ពលរដ្ឋ​​ធ្វើ​​ចំណាក​​ស្រុក មាន​ជីវិត​បែប​ណា​នៅ​​ប្រទេស​​ថៃ ...

ចង់​ដឹង​ពី​ពលរដ្ឋ​​ធ្វើ​​ចំណាក​​ស្រុក មាន​ជីវិត​បែប​ណា​នៅ​​ប្រទេស​​ថៃ ...

«ខ្មែរយើង ថាកម្សត់ណាស់ ទៅនៅស្រុកគេ» នេះជាការរៀបរាប់ដ៏សំខាន់មួយ ស្ដីពីជីវិតដែលរស់នៅក្នុងប្រទេសគេ ក្នុងនាមជាកម្មករ របស់ពលករកម្ពុជា ដែលបានធ្វើចំណាកស្រុកទៅកនា់ប្រទេសថៃ បន្ទាប់ត្រូវបានអាជ្ញាធររបស់​ប្រទេសនេះ ចាប់​បញ្ជូនមកប្រទេសដើមកំណើតវិញ។


ក្រុមពលករ-កម្មករខ្មែរ ដែលត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញ។ (រូបថត MONOROOM.info/ S. Tith)

ជីវិត - លោក ចន្នី មានអាយុ៣៣ឆ្នាំ មកពីស្រុកអូររាំងឪ ខេត្តកំពង់ចាម ដែលធ្វើចំណាកស្រុក ទៅរកការងាររយៈ​ពេលមួយឆ្នាំ មុនគេចាប់បញ្ជូនមកវិញ បានរៀបរាប់ថា ក្នុងពេលធ្វើការនៅប្រទេសថៃ លោកជាកម្មករធ្វើការចម្រុះ មិនប្រាកដការងារអ្វីច្បាស់លាស់នោះទេ ដោយសារតែកម្មករដែលបានធ្វើចំណាកស្រុក [...]

សម្ភាស ថេង សាវឿន៖ ខ្ញុំ​មិន​បាក់​ស្បាត មិន​ចុះ​ចាញ់​ជា​ដាច់​ខាត

សម្ភាស ថេង សាវឿន៖ ខ្ញុំ​មិន​បាក់​ស្បាត មិន​ចុះ​ចាញ់​ជា​ដាច់​ខាត

ទោះបីការជាប់ពន្ធនាគាររយៈពេល៥ខែនេះ បានជួបនូវបញ្ហាលំបាក និងការគម្រាមកំហែងយ៉ាងណាក៏ដោយ លោក ថេង សាវឿន ដែលទើបនឹងមានសេរីភាពថ្មីថ្មោង បានអះអាងថា លោកនឹងមិនបញ្ឈប់នោះទេ នូវសកម្មភាព​ដែល​លោកបានធ្វើកន្លងមក ដើម្បីទាមទារឱ្យមានការរស់នៅសមរម្យរបស់កម្មករ និងទាមទារសិទ្ធិរស់នៅជាមូលដ្ឋាន​របស់ប្រជាពលរដ្ឋខ្មែរ។


លោក ថេង សាវឿន អ្នកសម្របសម្រួល សម្ព័ន្ធសហគមន៍កសិករកម្ពុជា។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - «ក្នុងនាមខ្ញុំជាសកម្មជនការពារសិទ្ធមនុស្ស ខ្ញុំមិនរាងចាលឡើយ ហើយនឹងបន្តយុត្តិនាការ ជាមួយប្រជា​ពលរដ្ឋ កម្មករ កម្មការិនីបន្ថែមទៀត ដើម្បីទាមទារសិទ្ធិសេរីភាព និងប្រាក់ឈ្នួល» នេះជាការថ្លែងរបស់ អតីត​ជន​ជាប់ចោទ [...]

សម្ភាសពលរដ្ឋ៖ ឃើញ​តែ​ដោះស្រាយ​បណ្តឹង​ តែ​គ្មាន​លទ្ធផល (vdo)

សម្ភាសពលរដ្ឋ៖ ឃើញ​តែ​ដោះស្រាយ​បណ្តឹង​ តែ​គ្មាន​លទ្ធផល (vdo)

«ពាក្យបណ្តឹងមានជាហូរហែរ ឯការដោះស្រាយបានត្រឹមតែម៉ាដោះស្រាយ!» នេះជាកិច្ចសម្ភាសរបស់លោកតា ឡោ ឈាន ជាមួយអ្នកសារព័ត៌មាននៅមុខ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែឧសភា ២០១៤ បង្ហាញ​ពី​«ទុក្ខ» ព្រោះអំពើពុករលួយ នាំឲ្យមានការបំផ្លាញធនធានធម្មជាតិ និងសម្បត្តិរដ្ឋនាពេលកន្លងមក រហូត​បច្ចុប្បន្ន។ សូមតាមដាននូវកិច្ចសម្ភាសជាមួយលោកតា ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូដូចតទៅ។


លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិពលរដ្ឋ - ក្នុងវ័យចំណាស់ លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត [...]

សម្ភាស សៀរ ភិរម្យ៖ គ្មាន​ជំនឿ តែ​គ្មាន​ជំរើស

សម្ភាស សៀរ ភិរម្យ៖ គ្មាន​ជំនឿ តែ​គ្មាន​ជំរើស


ការប្រមូលគ្នារបស់ពលរដ្ឋ នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិដីធ្លី - «វិបត្តិដីធ្លី»នៅកម្ពុជាមានការកើនឡើង និងរីករាលដាលចាប់ពីក្រុងភ្នំពេញ រហូតដល់ទីជនបទ​ដាច់​ស្រយ៉ាល ជាពិសេសតំបន់មាន«ព្រៃនិងភ្នំ»នៅក្នុងប្រទេសកម្ពុជា។ វិបត្តិនេះ បានជំរុញឲ្យពលរដ្ឋដែលអះអាងថា ខ្លួនជាជនរងគ្រោះនោះ ស្វែងរកគ្រប់មធ្យោបាយ ទៅគ្រប់ស្ថាប័ន ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះ ដែលសឹង​តែបាន​ក្លាយជាអាយុជីវិតរបស់ពួកគាត់ទៅហើយ។ ក្នុងនោះ មានអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល មួយដែរ ដែលក្រុមពលរដ្ឋទាំងនោះ បានធ្វើដំណើរមកដើម្បីដាក់ពាក្យបណ្ដឹង ទាក់ទងនឹងអំពើពុករលួយ [...]

សម្ភាស រៀល ខេមរិន្រ្ទ៖ អាជ្ញាធរ​មិន​មែន​មក​ចរចា​ទេ តែ​មក​ចាប់​បង្ខំ

សម្ភាស រៀល ខេមរិន្រ្ទ៖ អាជ្ញាធរ​មិន​មែន​មក​ចរចា​ទេ តែ​មក​ចាប់​បង្ខំ

បញ្ហាវិវាទដីធ្លី តែងតែកើតមានជាបន្តបន្ទាប់ ក្រោមគម្រោង«អភិវឌ្ឍន៍»របស់រដ្ឋាភិបាល។ ជាទូទៅ គេសង្កេត​ឃើញ​ថាស្ទើ«គ្រប់»កន្លែង ដែលមានការអភិវឌ្ឍន៍ តែងតែមានប្រជាពលរដ្ឋ បាត់បង់នូវទឹក បាត់នូវបង់ដី បាត់បង់នូវសិទ្ធិ​លំនៅដ្ឋាន និងស្រែចំការរបស់ខ្លួនជារឿយៗ។ ករណីទាំងនោះ លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្រ្ត​ជាប់​ឆ្នោត គណបក្សសង្គ្រោះជាតិ បានបរិហាអាជ្ញាធរថា មិនបានធ្វើការដោះស្រាយតាមផ្លូវច្បាប់ ក្រៅពីការចាប់បង្ខំ និង​ការសន្យា«ខ្យល់»ជាមួយ ប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ។


លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិនិងច្បាប់ - ប្រជាពលរដ្ឋរងគ្រោះពីខេត្តក្រចេះបាននាំគ្នា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...