Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ដុត​កូន​ឆ្មារ​ទាំង​រស់៖ ផ្អើល​ពិភព​អ៊ិនធើណែត តែ​ហ្វេសប៊ុក​ធ្វើ​មិន​ដឹង! (vdo)

នៅក្នុងវីដេអូខាងក្រោម (ហាមក្មេងក្រោមអាយុ១២ឆ្នាំ ឬមនុស្សដែលមានអារម្មណ៍ខ្សោយទស្សនា) គេនឹង​ឃើញ​កូនឆ្មារមួយក្បាលត្រូវបានក្រុមមនុស្ស ចាក់ស្រោចប្រេងសាំងពីលើ រួចបន្ទាប់មកដុតទាំងរស់។ អ្នក​ទស្សនា​វីដេអូនេះ រាប់សិបម៉ឺននាក់ជាពិសេស នៅក្នុងប្រទេសអង់គ្លេស បានសម្ដែងការក្ដៅក្រហាយ ដោយ​បានចាត់​ទុកថា នេះជាអំពើព្រៃផ្សៃបំផុតមួយ។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ថែមទាំងបាន​រាយការណ៍​ពី​វីដេអូនេះ ទៅហ្វេសប៊ុក ដើម្បីសុំឲ្យដកវីដេអូនេះចេញទៀតផង។

វីដេអូនេះ ដែលពិបាកនឹងទ្រាំទស្សនា បានជំរុញឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់ ធ្វើប្រតិកម្ម។ បុរសម្នាក់បានបញ្ចេញវាចាថា៖ «ខ្ញុំបានសម្រេចចិត្ត ចុចមើលវីដេអូនេះ។ តែគួរឲ្យស្អប់ខ្ពើមណាស់។ ខ្ញុំបាន​រាយការណ៍វាទៅហ្វេសប៊ុក។» តែសម្រាប់បណ្ដាញសង្គម បានឆ្លើយមកវិញថា៖ «វីដេអូនេះ មិនបានខុស​នឹងលក្ខន្តិក របស់ហ្វេសប៊ុកឡើយ»។

តំណាងមួយរូបរបស់ហ្វេសប៊ុក [...]

ទុក​ទារក​អាយុ​ប្រាំ​ខែ​ចោល រហូត​អត់​ឃ្លាន​ស្លាប់​ ឯ​ខ្លួន​ទៅ​ដើរ​លេង

ទុក​ទារក​អាយុ​ប្រាំ​ខែ​ចោល រហូត​អត់​ឃ្លាន​ស្លាប់​ ឯ​ខ្លួន​ទៅ​ដើរ​លេង

បណ្ដាញផ្សព្វផ្សាយ នៅប្រទេសរ៉ូស្សី បានហៅស្ត្រីវ័យក្មេងនោះ ថាជា«ម្ដាយបីសាច»។ នាង អាលីយ៉ូណា អ៊ីប៉ាតូវ៉ា (Alyona Ipatova) អាយុ១៩ឆ្នាំ ត្រូវបានតុលាការនៃទីក្រុង ស៊ាំង-ប៉េធើស្បួរ (Saint-Pétersbourg) ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ និងបង្ខំឲ្យធ្វើការជាទម្ងន់ ពីបទបានទុក ទារិកាអាយុ៥ខែរបស់ខ្លួនចោល រហូតស្លាប់នឹងភាពអត់ឃ្លាន។

ស្ត្រីជាប់ចោទរូបនេះ បានទទួលស្គាល់ពីទង្វើរបស់ខ្លួន ដែលបានទុកកូនស្រីរបស់ខ្លួនចោល តែម្នាក់ឯងនៅ​ក្នុងផ្ទះ អស់រយៈពេល... ១៤ថ្ងៃ។ រីឯខ្លួនបានចេញទៅដើរលេង នៅក្នុងពិធីបុណ្យសប្បាយមួយ។ ពីរសប្ដាហ៍​ក្រោយ នាងបានវិលត្រឡប់មកផ្ទះវិញ ដើម្បីមកជួបកូនស្រីកំសត់របស់នាង។

តែវាហួសពេលទៅហើយ។ ១៤ថ្ងៃ ដោយអត់ឃ្លាន តើមនុស្សណាមួយអាចអត់ទ្រាំបាន កុំថាឡើយដល់ទៅ​​ទារិកា ដែលទើបនឹងមានអាយុ៥ខែនោះ? នេះគេនៅមិនទាន់គិតដល់ផងទេថា តើទារិកាដ៏តូចល្អិត បាន​ស្រែក​យំទារយកចំណីយ៉ាងណា មុននឹងគ្នាលែងដឹងខ្លួន [...]

សង់​រោង​សិប្បកម្ម​ដ៏​ធំ ដោយ​ចំណាយ​ពេល​តែ​១០​ម៉ោង​ប៉ុណ្ណោះ (vdo)

វីដេអូនេះ ត្រូវបានថត និងដាក់ផ្សាយតាំងពីខែឧសភា តែវាទើបតែបង្អើលអ្នកទស្សនា ឲ្យចុចចូលមើល​យ៉ាង​សម្បើមដៃ នៅចុងសប្ដាហ៍កន្លងមកនេះ។ រហូតមកដល់ថ្ងៃនេះ មនុស្សដែលចុចចូលទៅទស្សនា មានចំនួន​ច្រើនជាង៦សែនដងទៅហើយ។

ម្ចាស់វីដេអូបានពន្យល់ថា លោកបានដាក់ម៉ាស៊ីនថតរូប ឲ្យចាប់យករូបភាពជារៀងរាល់២០វិនាទីម្ដង ហើយ​បានដំណើរការ ចាប់តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច ក្នុងការសាងសង់រោងសិប្បកម្មមួយ ក្នុងរដ្ឋ អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក។

អ្នកទាំងអស់ ដែលជាតួអង្គនៅក្នុងវីដេអូ មិនមែនជាកម្មករអាជីព ជាអ្នកជំនាញពីក្រុមហ៊ុនណាមួយនោះ​ឡើយ តែជាសមាជិកសមញ្ញៗក្នុងសហគមន៍សាសនាដ៏ស្ងាត់ស្ងៀមមួយ និងសុទ្ធតែជាអ្នកដែលមិនសូវ​ខ្វល់នឹងបច្ចេកវិទ្យាទំនើប។ ពួកគេ​មានការចាត់តាំងគ្នាយ៉ាងល្អ ដើម្បីឈានទៅបំបែកឯកត្តកម្ម ខាងការ​សាងសង់រោងសិប្បកម្ម ដែលមានទំហំដ៏ធំមួយ ដោយប្រើរយៈពេលតិចបំផុត។

ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច មានរយៈពេល១០ម៉ោង [...]

ផ្ទាំង​ថ្ម​អាវកាស​មួយ​ដុំ​ធំ នឹង​ហោះ​មក​ជិត​ផែនដី នៅ​ថ្ងៃ​នេះ

នៅវេលាយប់ម៉ោង៧ល្ងាច ម៉ោងនៅបារាំង ត្រូវជាម៉ោង១២ រំលងអាធ្រាតនៅកម្ពុជា ផ្ទាំងថ្មអាវកាសនោះ នឹង​ហោះនៅចម្ងាយប្រមាណជា ៤០ ពាន់គីឡូម៉ែត្រប៉ុណ្ណោះពីផែនដី ឬបើប្រៀបទៅនឹងចម្ងាយរវាងផែនដី និងភពព្រះចន្ទ មានចម្ងាយលើសគ្នាប្រមាណជា១០ដង។ បើគិតពីទីតាំងនៅពេលវាហោះ មកកៀក​នឹង​ផែនដីជាងគេ ផ្ទាំងដុំថ្មនេះ នឹងហោះមកដល់ពេលយប់ នៅពីលើប្រទេស ញ៉ូហ្សេឡេន នៅយប់ថ្ងៃ​អាទិត្យ​នេះ​ ដែលត្រូវនឹងវេលាថ្ងៃត្រង់ នៅប្រទេសកម្ពុជា។

អ្នកវិទ្យាសាស្ត្របានហៅដុំថ្មអាវកាសនោះថា 2014 RC តែគេបានហៅឈ្មោះវាជាទូទៅ ថាជា «ភិតប៊ូល (Pitbull)»។ នៅអំឡុងពេលវាមកជិតផែនដីនេះ យើងនឹងមិនអាចមើលវាឃើញ ដោយប្រើភ្នែក​ផ្ទាល់​នោះ​ឡើយ។ ផ្ទុយទៅវិញ ដោយសារតែផ្ទាំងដុំថ្ម មានទំហំធំគួរសម (11,5គីឡូម៉ែត្រ ជាអង្កត់ផ្ចិត) អ្នកដែលមាន​កែវយិតវិទ្យាសាស្ត្រធុនមធ្យម នឹងអាចមើលដុំថ្មនេះបាន មិនពិបាកអ្វីទេ។

ដូចជាផ្ទាំងដុំថ្មអាវកាសផ្សេងទៀតដែរ ដុំថ្មអាវកាស 2014 RC [...]

បារាំង៖ ផ្ទុះ​គ្រាប់​ពី​សម័យ​សង្គ្រោម​លោក សម្លាប់​យុវជន​ម្នាក់ និង​របួស​៩​នាក់

បារាំង៖ ផ្ទុះ​គ្រាប់​ពី​សម័យ​សង្គ្រោម​លោក សម្លាប់​យុវជន​ម្នាក់ និង​របួស​៩​នាក់

មិនថាតែនៅក្នុងប្រទេសកម្ពុជា ដែលទើបនឹងងើបពីសង្គ្រាមហែកហួរនោះទេ តែបើសូម្បីប្រទេសបារាំង ដែល​បានចេញផុតពីសង្គ្រាមលោកលើកទីពីរ ប្រមាណជា ៧០ឆ្នាំទៅហើយ តែគ្រាប់មិនទាន់ផ្ទុះ នៅតែ​បន្ត​លងប្រទេសនេះនៅឡើយ។ បន្ទាប់ពីការស៊ើបអង្កេត លើសំនុំរឿង«ឃាតកម្មដោយ​អចេតនា»​ត្រូវបាន​បើក​ធ្វើភ្លាមៗ នៅព្រឹកថ្ងៃអាទិត្យនេះ បានបង្ហាញលទ្ធផលជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃដដែលថា នោះទំនង​ច្បាស់ជាគ្រាប់បែក ដែលមិនទាន់ផ្ទុះ ហើយត្រូវបានបន្សល់ទុកតាំងពីសង្គ្រាមលោកលើកទី២។

គ្រាប់បែកនេះ បានកម្រើកឡើងវិញ និងបន្ទាប់មកបានផ្ទុះ ដោយសារតែភ្លើងភ្នក់ ដែលដុតបំភ្លឺនៅពេល​យប់​ដោយក្រុមយុវជន ដែលបានទៅបោះជំរុំ ធ្វើវិសមកាលនៅតំបន់ឆ្នេរសមុទ្រ លើកោះហ្គ្រ័រ។ គ្រាប់បែក ទំនង​ជាបានងើបឡើង មកនៅក្នុងស្រទាប់ខាងលើនៃឆ្នេរខ្សាច់ ដោយសារទឹកជោរ។ នគរបាលដែលទទួល​បន្ទុក​ស៊ើបអង្កេត បាននិយាយថា៖ «ចំនុចសំខាន់ក្នុងពេលនេះ បានចាត់ទុកហេតុការណ៍ត្រឹមជា​"ឧប្បត្តិហេតុ" [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...