Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

រូប​ថត​ស្រី​ស្អាត​ម្នាក់ ត្រូវ​បាន​កែឆ្នៃ​ដោយ​អ្នក​ជំនាញ​មក​ពី​ច្រើន​ប្រទេស

រូប​ថត​ស្រី​ស្អាត​ម្នាក់ ត្រូវ​បាន​កែឆ្នៃ​ដោយ​អ្នក​ជំនាញ​មក​ពី​ច្រើន​ប្រទេស

«សុំជួយធ្វើឲ្យខ្ញុំ ក្លាយជាស្រីស្អាត» ជាឃ្លាមួយដែលនារីវ័យក្មេងមួយរូប បាននិយាយទៅកាន់អ្នកជំនាញ​ខាង​កែខៃរូបថត នៅលើពិភពលោក ដើម្បីធ្វើយ៉ាងណាឲ្យរូបថតរបស់នាង ក្លាយជានារីម្នាក់ដែល​ស្អាត​បំផុត។ ជាលទ្ធផលមកវិញ រូបថតដែលបានកែខៃរួច មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ហើយយើងក៏ដឹង​កាន់​តែច្បាស់ដែរថា សោភ័ណភាពរបស់នារី បានប្រែប្រួលទៅតាមទឹកដៃ ឬតាមការឆ្នៃប្រឌិតរបស់​អ្នក​ជំនាញ​ទាំងនោះ ឬអាចនិយាយថា ប្រែប្រួលទៅតាមវប្បធម៌ប្រពៃណី នៃប្រទេសដែលអ្នកជំនាញរស់នៅ។

ដូចកូនកាត់ជាច្រើនក្នុងលោកនេះដែរ នាង ព្រីស៊ីឡា​ យូគី វីលសុន (Priscilla Yuki Wilson) ជាជនជាតិ​អាមេរិកាំង ដែលមានម្ដាយជាជនជាតិជប៉ុន និងឪពុកស្បែកខ្មៅ តែងតែបានដណ្ដឹងសួរខ្លួនឯងថា «ខ្ញុំជា​នរណា?»។ នាងបានសរសេរ នៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់នាងថា «ខ្ញុំស្ថិតនៅចន្លោះវប្បធម៌ពីរផ្សេងគ្នា ម្ខាងជាម្ដាយខ្ញុំដែលប្រាប់ឲ្យខ្ញុំ កុំឲ្យខ្ញុំមានសម្បុរខ្មៅ [...]

ឆ្កែ​ដែល​ធំ​ជាង​គេក្នុង​លោក​ បាន​ស្លាប់​ហើយ... (vdo)

សារព័ត៌មាន Kalamazoo Gazette ក្នុងរដ្ឋ មីឈីហ្គែន (ភាគខាងជើងអាមេរិក) បានរាយការណ៍កាលពីថ្ងៃ​សុក្រទី១២ ខែកញ្ញានេះថា ពូជឆ្កែដែលធំជាងគេក្នុងពិភពលោក មានទំងន់៧៩គីឡូក្រាម សម្បុងពណ៌​ត្នោតចាស់ កំពស់១,១០ម៉ែត្រ បើវាឈរជើងបួន ឬកំពស់នឹងឡើងទ្វេជាពីរ បើវាឈរជើងពីរខាងក្រោយ បានស្លាប់់ដោយភាព«ជរា»ខ្លាំង របស់វា។

ម្ចាស់របស់វា បានថ្លែងរៀបរាប់ថា ហ្សីស (Zeus) បានស្លាប់កាលពីសប្ដាហ៍កន្លងទៅ ដោយបន្សល់ទុក​នូវ​ភាពសោកសោយ ដល់លោកយ៉ាងខ្លាំងក្រៃលែង។ លោកថា បើសិនជា ហ្សីស មិនមានរឿងអ្វីកើតឡើងទេ វានឹងត្រូវធ្វើខួបអាយុ៦ឆ្នាំ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែជីវិតនៅលើលោកយើងនេះ មិនទៀងឡើយ ...

ម្ចាស់របស់ ហ្សីស បានរំលឹកប្រាប់អ្នកសារព័ត៌មាន ពីអនុស្សាវរីយ៍របស់លោក ជាមួយ ហ្សីស ជាពិសេស​នៅពេលដែលលោកបណ្ដើរ ហ្សីស នៅតាមដងផ្លូវ ហើយអ្នកផងតែងដណ្ដឹងសួរលោក របៀបចំអន់ដាក់ ហ្សីស ថា «តើវាជាឆ្កែ ឬវាជាសេះ?»៕