Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

កាណាដា៖ ម្ចាស់​ធនាគារ​ដើម​កំណើត​ខ្មែរ​ពីរ​នាក់ ជាប់​ចោទ​ថា​បាន​លាង​លុយ​កខ្វក់ ១០០​លាន​ដុល្លារ

កាណាដា៖ ម្ចាស់​ធនាគារ​ដើម​កំណើត​ខ្មែរ​ពីរ​នាក់ ជាប់​ចោទ​ថា​បាន​លាង​លុយ​កខ្វក់ ១០០​លាន​ដុល្លារ

ករណីនេះ ត្រូវបានប្រព័ន្ធយុត្តិធម៌នៃទីក្រុងកេប៊ិច (Québec) ប្រទេសកាណាដា តាមដាននិងស៊ើបអង្កេត ដោយប្រើ​រយៈ​ពេលជិត១០ឆ្នាំមកហើយ។ ទីបំផុតទៅ នៅថ្ងៃចន្ទទី១៥ ខែកញ្ញាកន្លងទៅនេះ ចៅក្រម​សាលា​ក្ដីនៃទីក្រុង កេប៊ិច បានប្រកាសចោទប្រកាន់ អ្នកស្រី ឡេច ឡេងគី និងស្វាមី លោក ឈុន ស៊ីវ៉េង ថាមាន​ទោសនៅក្នុងបទប្រព្រឹត្តិ​ជា​ច្រើន។ ចៅក្រម ប៉ាទ្រិក ហេលី (Patrick Healy) បានសង្ខេបនៅក្នុងសាល​ក្រម​សម្រេចនោះថា៖ «ជនជាប់ចោទ បាន​ទទួលនូវផលិតផលឧក្រិដ្ឋ នៃជំនួញគ្រឿងញៀន ដោយមិនត្រឹម​តែ​ស្ដុកទុក នូវផលិតផលទាំងនោះទេ តែថែមទាំង​បាន​លាងសំអាត នូវប្រាក់កខ្វក់ ដែលចេញពីផលិតផល​ទាំង​នោះ ជាបន្តបន្ទាប់មកផង»។

អ្នកស៊ើបអង្កេត បានរកឃើញថា ការផ្ទេរលាងសំអាតប្រាក់កខ្វក់ទាំងនោះ ត្រូវបានធ្វើនៅក្នុងក្រុង កេប៊ិច នៅ​ក្នុង​ប្រទេស​កូឡំប៊ី ម៉ិចស៊ិច គុយបា បាហាម៉ាស ចាម៉ែអ៊ិក ផ្លរីដ អ៊ីស្ត្រាអែល ប៊ែលហ្សិក [...]

សុខ សោមាវត្តី ប្រកែក​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ថាអ្នក​ការសែត​គ្មាន​វិជ្ជា​ជីវះ

សុខ សោមាវត្តី ប្រកែក​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ថាអ្នក​ការសែត​គ្មាន​វិជ្ជា​ជីវះ

«មិនមែនត្រឹមតែរកប្រាក់ ឬចង់បាននៅព័ត៌មាន ដែលជាទីចាប់អារម្មណ៍ ហើយក៏សរសេរបំផ្លើស ដោយមិន​បានសំភាសន៍ខ្ញុំ ហើយក៏ចេះតែសរសេរអត្ថបទពាសវាលពាសកាល បំផ្លាញកិត្តិយសខ្ញុំ» នេះជាប្រតិកម្ម​របស់ពីធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី នៅលើទំព័រហ្វេសប៊ុករបស់នាង ដើម្បីវាយ​បកទៅនឹងការផ្សាយទាំងឡាយ របស់សារព័ត៌មានក្នុងស្រុក ដែលបានធ្វើសេចក្ដីរាយការណ៍ ពីគ្រោះថ្នាក់​ចរាចរណ៍ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៤។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង លើកំណាត់ ផ្លូវជាតិលេខ៤ មុខវត្តជម្ពូរវន្ត ភូមិជម្ពូរវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយរថយន្តមួយគ្រឿង ម៉ាកអេស្កាឡែត ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AB-2112 ដែលបើកបរដោយ អ្នកនាង សុខ សោម៉ាវត្តី ខ្លួនឯង បានប៉ះគ្នាជាមួយម៉ូតូ ស្មាសវី​ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-6785 ជិះគ្នា២នាក់ មានសណ្តោង រ៉ឺម៉កពីក្រោយ។

[...]
អាជ្ញាធរ​អប្សរា​តប​នឹង​ការ​រិះគន់ ដែល​បណ្តោយ​ឱ្យ​ជន​បរទេស សរសេរ​លើ​ជញ្ជាំង​អង្គរវត្ត

អាជ្ញាធរ​អប្សរា​តប​នឹង​ការ​រិះគន់ ដែល​បណ្តោយ​ឱ្យ​ជន​បរទេស សរសេរ​លើ​ជញ្ជាំង​អង្គរវត្ត

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានព័ត៌មានព្រោងព្រាត បានរិះគន់ទៅអាជ្ញាធរអប្សរា ដែល​មិន​យក​ចិត្តទុកដាក់ចំពោះភ្ញៀវបរទេស ដែលបានឆ្លាក់អក្សរ ជប៉ុន ថៃ ចិន និងវៀតណាមជាដើម នៅលើផ្ទាំង​ចំលាក់​នៃជញ្ជាំងប្រាសាទអង្គរវត្ត។ ក្រុមអ្នករិះគន់ ដែលថតទាំងរូបភាព បង្ហោះនៅបណ្តាញ​ហ្វេសប៊ុក​ផង​នោះ បាន​លើកឡើងថា ភាសារបរទេសដែលសរសេរ និងចារនៅលើប្រសាទអង្គរវត្ត បានធ្វើឱ្យខូច​សោភ័ណភាព ជាពិសេសរូបចំលាក់ដែលនៅជញ្ជាំងប្រសាទមួយនេះ។

ឆ្លើយនឹងការរិះគន់នេះ អាជ្ញាធរអប្សរា បានចេញលិខិតបំភ្លឺមួយនៅថ្ងៃទី១៧ ខែកញ្ញា ដោយបកស្រាយថា អក្សរបរទេស ដែលមានចារនៅលើជញ្ជាំង នៃប្រាសាទអង្គវត្តនោះ ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវ នៃ​អាជ្ញាធរអប្សរាបានចុះបញ្ជី និងសិក្សាតាំងពីឆ្នាំ២០០២មកម្លេះ ហើយអក្សរប្រភេទនេះ ត្រូវបានអ្នក​ស្រាវជ្រាវ​ចាត់ទុកថា Graffiti តាមនិយាមអន្តរជាតិ ដែលមិនមែនជាប្រភេទសិលាចរិក គំនូរឬចម្លាក់​នោះទេ។

[...]
កម្មវត្ថុ ៥ចំនុច របស់​ក្រុម​កម្មករ​រោងចក្រ CWKH

កម្មវត្ថុ ៥ចំនុច របស់​ក្រុម​កម្មករ​រោងចក្រ CWKH

ក្រុមកម្មករ បាននិយាយថា ក្រុមសហជីពចំនួន ១៥នាក់ ត្រូវបានរោងចក្រ បញ្ឈប់ពីការងារកាលពីថ្ងៃទី ០៩ កញ្ញា ឆ្នាំ២០១៤ កន្លងមក​ ដោយពុំដឹងមូលហេតុ។ ការបញ្ឈប់នេះ បង្កឲ្យមានការកើតទុក្ខមិនសុខចិត្ត ពី​សំណាក់កម្មករកម្មការិនីជា​ទូទៅ រហូតមានការផ្តុំគ្នាទាមទារតវ៉ា ហើយបានដាក់លិខិតពឹងពាក់ និងផ្ទេរសិទ្ធ ទៅលោក​ប្រធាន​សហព័ន្ធ​សហជីពស្មារតី​កម្មករ​ខ្មែរ និងលោកប្រធានសហព័ន្ធសហជីពការងារដើម្បីកម្ពុជា ឲ្យជួយដោះស្រាយ សម្រប​សម្រួលជាមួយក្រុមហ៊ុនរោងចក្រ ក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល តុលាការ អជ្ញាធរ និង​ស្ថាប័នគ្រប់ជាន់ថ្នាក់ ដែលបានពាក់ព័ន្ធក្នុងវិវាទការងាររបស់ក្រុមកម្មករ។

នៅក្នុងការទាមទារនោះ មានប្រាំចំនុចដូចខាងក្រោម៖

១. សូមអោយក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំ និងគណៈកម្មការសហជីពស្មារតីកម្មករខ្មែរ ព្រមទាំងកម្មករ​និយោជិតចំនួន ១៥ដូចជា៖ ១- ទូច ពៅមាស មានតួនាទីជាប្រធាន, ២- ឈន រ៉ាស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...