Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ ស្រែក​តវ៉ា​ទ្រហឹង​ជិត​ត្រជៀក ហ៊ុន សែន

ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ ស្រែក​តវ៉ា​ទ្រហឹង​ជិត​ត្រជៀក ហ៊ុន សែន

ការជួបជុំរបស់ប្រជាពលរដ្ឋ ជា​បាតុករ​ដែល​មាន​ជម្លោះ​ដី​ធ្លី ក្នុង​ខេត្ត​ព្រះ​វិហារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ  ត្រូវ​បាន​រារាំង​ដោយ​កង​កម្លាំង​អាជ្ញាធរ​ជា​ច្រើន​នាក់ ក្នុង​បំណង​ទប់​មិន​ឲ្យ​ក្រុម​ពលរដ្ឋ​សម្រុក​ចូល ទៅ​ជិត​បរិវេណ​ផ្ទះ​លោក ហ៊ុន សែន។ ប៉ុន្តែ​នៅ​ពេល​កំដៅ​ថ្ងៃ កាន់​តែ​ក្តៅ​ឡើង​ខ្លាំង ការ​អត់​ធ្មត់​ទំនង​ជា​បាន​ស្រុត​ចុះ ធ្វើ​ឲ្យ​ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង រវាង​ពលរដ្ឋ​ នឹង​កង​កម្លាំង​អាជ្ញាធរ​ទាំង​នោះ បណ្តាយ​ឲ្យ​ពលរដ្ឋ​ជាង ១០នាក់​រង​របួស។

ហេតុការណ៍បានកើតឡើង​នៅ​លើ មហា​វិថី​ព្រះ​សុរាម្រិត ត្រង់​ចំណុច​នាគ​បាញ់​ទឹក។ បាតុករ​បាន​ស្រែក​ខ្លាំងៗ តាម​ឧឃ្ឃោសនស័ព្ទ តម្រង់​ត្រង់​ទៅ​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី ទំនង​ជា​ចង់​ឲ្យ លោក ហ៊ុន សែន បាន​លឺ​ថា ពួក​ខ្លួន​ជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដី​ធ្លី មក​ពី​ខេត្ត​ព្រះ​វិហារ ហើយ​មក​តវ៉ា​នៅ​ទី​នេះ មិន​មាន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ [...]

ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ស្នើ​ឲ្យ ADB ប្រជុំ​«ចតុភាគី»

ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ស្នើ​ឲ្យ ADB ប្រជុំ​«ចតុភាគី»

នៅក្នុងសេចក្តីថ្លែងការណ៍ របស់​ប្រជា​សហគមន៍ រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ បាន​បញ្ជាក់​ថា ប្រជា​សហគមន៍ រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ក្នុង​រាជធានី​ភ្នំពេញ មាន​កង្វល់​ជា​ខ្លាំង ចំពោះ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ក្នុង​ប្រទេស​កម្ពុជា។ កន្លង​មក ប្រជា​ពលរដ្ឋ​បាន​ខិតខំ​ធ្វើ​សកម្មភាព ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​ទាម​ទារ​ឲ្យ ADB ផ្តល់​ព័ត៌មាន​លំអិត ពី​គំរោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​នៅ​កម្ពុជា ជា​ពិសេស នៅ​តំបន់​រាជធានី​ភ្នំពេញ និង​ធានា​ពី​សិទ្ធិ​លំនៅដ្ឋាន របស់​ប្រជា​ពលរដ្ឋ រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង។ ប៉ុន្តែ ADB ប្រចាំ​កម្ពុជា មិន​បាន​ឆ្លើយ​តប​ចំពោះ​អ្វី ដែល​ប្រជា​ពលរដ្ឋ​បាន​ទាមទារ និង​ស្នើ​សុំ​នោះ​ឡើយ។

តំណាងប្រជាពលរដ្ឋម្នាក់លោក ឡុង ចាន់ឌី បានឱ្យដឹងថា ប្រជាពលរដ្ឋចង់បានព័ត៌មានលម្អិតពីADB អំពី​ទំហំនៃគម្រោងអភិវឌ្ឍនេះ [...]

ADB ច្រាន​​ចោល​​ការ​​ទទួល​​ខុស​​ត្រូវ លើ​​គម្រោង​ស្ដារ​​ផ្លូវ​​ដែក​​កម្ពុជា

ADB ច្រាន​​ចោល​​ការ​​ទទួល​​ខុស​​ត្រូវ លើ​​គម្រោង​ស្ដារ​​ផ្លូវ​​ដែក​​កម្ពុជា

«យើង​នៅ​អេឌីប៊ី យើង​យល់​អំពី​សំនួរ​​ដែល​បង​ប្អូន​ទាំង​អស់​គ្នាបាន​សួរ យើង​យល់​ពី​ក្តី​បារម្ភ​ទាំង​ឡាយ ដែល​បង​ប្អូន​ទាំង​អស់​គ្នា​បាន​លើក​ឡើង។ យើង​នៅ អេឌីប៊ី ពិត​ជា​ចង់​ជួយ​បង​ប្អូន​ទាំង​អស់​គ្នា​ណាស់។ (...) ធនាគា អេឌីប៊ី មិន​មាន​លទ្ធភាព​ក្នុង​ការ​បង្ខំ​នរណា​ម្នាក់​ដូច​ជា​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ថូល​នោះ​ឡើយ ប្រសិន​បើ​ពួក​គេ​មិន​ចង់​មក​ជួប។»

នេះជាការលើកឡើងរបស់ តំណាងធនាគា​អភិវឌ្ឍន៍​អាស៊ី និង​ជាអ្នកសេដ្ឋកិច្ចវិទូ នៃធានាគារអភិវឌ្ឍន៍អាស៊ី លោក អេរិច សិដវីក ( Eric Sidgwick) តាមរយៈអ្នកបកប្រែ​ជា​ភាសា​ខ្មែរ​របស់​លោក ឆ្លើយតបទៅនឹងការ​ស្នើ​សុំ របស់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់ ពី​គម្រោង​ស្តារ​ឡើង​វិញ​​នូវ​ផ្លូវ​​រថភ្លើងកម្ពុជា។

ពលរដ្ឋប្រមាណជាងមួយរយនាក់ មកពីប្រាំបីសហគមន៍ ដែលបានបានមកជួបជុំគ្នា នៅមុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ប្រចាំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែតុលា [...]

សាយ សំអាល់៖ នយោបាយ​ថ្មី ដក​ដី​ជាង​ប្រាំ​ម៉ឺន​ហិកតា​ពី​ក្រុមហ៊ុន

សាយ សំអាល់៖ នយោបាយ​ថ្មី ដក​ដី​ជាង​ប្រាំ​ម៉ឺន​ហិកតា​ពី​ក្រុមហ៊ុន

នៅក្នុងសន្និសីទកាសែត នា​រសៀល​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១៤ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន លោក​រដ្ឋមន្ត្រី សាយ សំអាល់ បាន​«ឈរ»​អាន​តាម ស.ជ.ណ របស់​ទីស្តីការ​គណរដ្ឋមន្រ្តី ដែល​បាន​​សម្រេច​លុប និង​កាត់​យក​ដី​សម្បាទាន​សេដ្ឋកិច្ច នៅ​តាម​បណ្តា​ខេត្ត​សំខាន់ៗ នៃ​ប្រទេស​កម្ពុជា​​រួម​​មាន នៅ​​ខេត្ត​​មណ្ឌលគីរី, ខេត្ត​កំពង់ស្ពឺ, ខេត្ត​ព្រះសីហនុ, ខេត្ត​បន្ទាយមានជ័យ, ខេត្ត​ព្រះវិហារ, ខេត្ត​កំពង់ធំ, ខេត្ត​​ឧត្តរមានជ័យ, ខេត្ត​បាត់បង និង​ខេត្ត​ក្រចេះ សរុប​មាន​ចំនួន​១១ក្រុមហ៊ុន។

ជាមួយនឹងសំនួរថា ពេល​សម្រេច​ផ្តល់​ដី​សម្បទាន​ទាំង​នោះ ដល់​ក្រុមហ៊ុន តើ​រាជរដ្ឋាភិបាល​បាន​ត្រួត​ពិនិត្យ​មុន​​ពេល​​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​លើ​លទ្ធភាព​របស់​ក្រុមហ៊ុន​នោះ​ដែរ​ឬ​ទេ?

លោករដ្ឋមន្រ្តីក្រសួងបរិដ្ឋាន បានឆ្លើយថា៖ «យើងក៏បានចុះទៅមើលដែរ។ ហើយតំបន់យើង​ភាគច្រើន​មិន​មានប្រជាជនទេពីមុនមក។ [...]

ពីងពាង​មួយ​ក្បាល រស់​ក្នុង​ខ្លួន​ទេសចរណ៍​មួយ​រូប អស់​​៣ថ្ងៃ

ពីងពាង​មួយ​ក្បាល រស់​ក្នុង​ខ្លួន​ទេសចរណ៍​មួយ​រូប អស់​​៣ថ្ងៃ

យុវជន ឌីឡេន ថូម៉ាស (Dylan Thomas) អាយុ២១ឆ្នាំ មិន​បាន​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ដំណើរ​កំសាន្ដ​សប្បាយ ក្នុង​ពេល​វិស្សមកាល​នោះ​ទេ ប៉ុន្តែ​យុវជន​ទេសចរណ៍​ជាតិ​អូស្ត្រាលី​ម្នាក់​នេះ បែរ​ជា​ត្រូវ​ចូល​ដេក​ពេទ្យ​នៅ​ទី​នោះ ជា​ច្រើន​ថ្ងៃ។ ហេតុការណ៍​ដ៏​ហួស​ចិត្ត​មួយ បាន​កើត​ឡើង​ទៅ​លើ​យុវជន ព្រោះ​សត្វ​ពីងពាង​មួយ​ក្បាល បាន​ចូល​ទៅ​សំងំ​រស់​នៅ ក្នុង​ពោះ​របស់​ថូម៉ាស​ជា​ច្រើន​ថ្ងៃ។ សត្វ​ពីងពាង​ស្រុក​មួយ​នេះ បាន​សម្រេច​ចូល​ទៅ​ក្នុង​ខ្លួន​យុវជន​បាន តាម​រយៈ​ស្នាម​វះកាត់​មួយ ដែល​ថូម៉ាស​បាន​ឆ្លង​កាត់​ធ្វើ កាល​ពី​មាន​ជំងឺ​ពោះ​វៀន​ពី​ពេល​ថ្មីៗ​មក​នេះ។

ហេតុការណ៍ដំបូងបាន​កើត​ឡើង កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ យុវជន ថូម៉ាស បាន​ភ្ញាក់​ពី​ដំណេក​ជា​មួយ​ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង នៅ​នឹង​ពោះ​របស់​ខ្លួន។ ស្នាម​ក្រហម​មួយ​បាន​ដៅឡើង នៅ​ទី​នោះ ជា​មួយ​នឹង​ស្នាម​វះ​កាត់។ ថូម៉ាស បាន​និយាយ​ថា៖ «វា​ឈឺ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...