Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ផៃ ស៊ីផាន៖ កឹម សុខា បាន​ធ្វើ​អនុ​ប្រធាន​សភា ព្រោះ​ការ​លះ​បង់​របស់​បក្ស​ប្រជាជន

ផៃ ស៊ីផាន៖ កឹម សុខា បាន​ធ្វើ​អនុ​ប្រធាន​សភា ព្រោះ​ការ​លះ​បង់​របស់​បក្ស​ប្រជាជន

ជាប្រតិកម្មតប ទៅ​នឹង​ការ​ថ្លែង​ជា​ហូរហែរ​របស់​លោក កឹម សុខា អនុ​ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណ​រដ្ឋ​មន្រ្តី បាន​ធ្វើការ​វាយ​បក​វិញ​ថា តំណែង​ជា​អនុ​ប្រធាន​រដ្ឋ​សភា​ជាតិ របស់​លោក កឹម សុខា ក្នុង​ពេល​នេះ ជា​ការ​លះ​បង់​ដ៏​ធំ​ធេង របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ការថ្លែងរបស់លោក ផៃ ស៊ីផាន នៅ​ក្នុង​លិខិត​ចំហរ​មួយ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពាក្យ​វាយ​ប្រហារ រិះ​គន់​ធ្ងន់ៗ ពីសំណាក់​អនុ​ប្រធាន​រដ្ឋសភា លោក កឹម សុខា បាន​ព្រមាន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​ជា​គណបក្ស​ប្រឆាំង​វិញ ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​មួយ​នេះ មាន​ចេតនា និង​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ការ​លុប​បំបាត់​ស្មារតី​បង្រួប​បង្រួម​ជាតិ ដែល​ជា​ស្មារតី នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១។

លោក កឹម សុខា [...]

ថ្ងៃ​រំលឹក​ខួប​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ថ្ងៃ​បុណ្យ​ដែល​គួរ​ឲ្យ​ស្អប់?

ថ្ងៃ​រំលឹក​ខួប​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ថ្ងៃ​បុណ្យ​ដែល​គួរ​ឲ្យ​ស្អប់?

ស្ទើររាល់ឆ្នាំ ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច និង​ជា​ភាគី​មួយ នៃ​ភាគី​ហត្ថលេខី លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នេះ ហាក់​មិន​ចាប់​អារម្មណ៍ (ឬ​ធ្វើ​ភ្លេច) ជា​មួយ​នឹង​ការ​ចូល​រួម​ប្រារព្ធ​ខួប​នេះ​ទេ ដែល​ផ្ទុយ​ស្រឡះ​ពី​ថ្ងៃ​ខួប ៧មករា ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្ងៃ​បុណ្យ​ជាតិ មាន​ការ​ប្រារព្ធ​យ៉ាង​គគ្រឹក​គគ្រេង និង​មាន​​ការ​​ឈប់​​សម្រាក សម្រាប់​មន្ត្រី​រាជការ​ទូ​ទាំង​ប្រទេស។ គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​ព្យាយាម​ពន្យល់​បក​ស្រាយ​ជា​ច្រើន និង​គ្រប់​បែប ចំពោះ​ការ​មិន​ប្រារព្វ​ខួប កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ តុលា​នេះ។

កាលពីថ្មីៗនេះ លោក ជាម យៀប សមាជិកសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់បានបញ្ជាក់ថា កិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ ២៣ ខែ​តុលា ឆ្នាំ​១៩៩១​នេះ ជា​ប្អូន​បង្កើត​របស់​ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ និង​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ [...]

«វិញ្ញាណ​លោក​ម្ចាស់​គ្រញូង» ​ភាពយន្ត​ដែល​និយាយ​ពី​ព្រៃ​ឈើ (vdo)

«វិញ្ញាណ​លោក​ម្ចាស់​គ្រញូង» ​ភាពយន្ត​ដែល​និយាយ​ពី​ព្រៃ​ឈើ (vdo)

ខ្សែភាពយន្តមួយទៀត ក្រោម​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី ពាន់ ភួងបុប្ផា ដែល​និយាយ​ពីទឹក​ភ្នែក​របស់​ឈើ​មួយ​ប្រភេទ ដែល​កំពុង​រង​ការ​ទន្រ្ទាន​ពី​ឈ្មួញ​ទាំង​ឡាយ គឺ​ដើម​ក្រញូង នឹង​ចាក់​បញ្ចាំង ក្នុង​ថ្ងៃទី២៣ ខែតុលា​នេះ​ត​ទៅ។ ក្រៅ​ពី​ចង់​ពញ្ញាក់​​អារម្មណ៍ ដល់​ទស្សនិកជន ជា​ពិសេស​អ្នក​ដែល​រក​ជំនួញ ឱ្យ​គិតគូរ​ថែរក្សា​ព្រៃ​ឈើ  ប៉ុន្តែ​រឿង​នេះ នៅ​មាន​លាយ​ឡំ ឈុត​ឆាក​ស្នេហា​ឈឺ​ចាប់​ព្រាត់​ប្រាស់ និង​កំប្លុក​កំប្លែង​ផង​ដែរ។

ចំណែក​ឯ​តួ​សម្ដែង​វិញ សុទ្ធ​ជា​តារា​ល្បីៗ​ និង​មាន​បទ​ពិសោធ ក្នុង​នោះ​លោក អ៊ុន សិទ្ធា និងកញ្ញា តូតា ជា​តួ​ឯក និង​មាន​តួ​សម្តែង​ល្បីៗ​មួយ​ចំនួន​ទៀត ដែល​ចូលរួម​សម្តែង​ដូច​ជា​លោក ស៊ឹម សុភ័ណ្ឌ លោក ដួង សុខគា អ្នក​នាង ទូច ស្រីលក្ខណ៍ ឌីជេ​ឃ្លាំង នេន ទុំ និង​តារា​មួយ​ចំនួន​ទៀត។

បើតាមការអះអាងពីអ្នកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធដ៏ល្បីឈ្មោះ បានឱ្យដឹងថា [...]

ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ស្រាយ​មន្ទិល ចន ច័ន្ទលក្ខណា

ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ស្រាយ​មន្ទិល ចន ច័ន្ទលក្ខណា

កាលពីថ្ងៃទី១៩ ខែតុលា ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹមសេង បាន​បង្ហាញ​សារ​រិះ​គន់​មួយ ទៅ​លើ​អាជីព​ជា​ពិធីករ​-​ពិធីការិនី​របស់​តារា​មួយ​ចំនួន ដោយ​ដាក់​អម​​​ដោយ​រូប​ថត​អ្នក​នាង ចន ច័ន្ទលក្ខណា ដែល​មាន​ន័យ​ថា៖ «បើក​ភ្នែក​ឃើញ និង​លឺ​សំភាសន៍ ។ សួរ​ដើម្បី​សួរ=និយាយ​ដូច​អត់​និយាយ។ គួរ​រៀន​របៀប​សំភាសន៍។ ត្រៀម​អ្វី​ខ្លះ ? សំណួរ​ផ្តើម​សេចក្តី សំណួរ​បិទ សំណួរ​បើក។» ខ្លឹមសារ​ក្នុង​ន័យ​ដាស់​តឿន និង​កែ​លម្អ ដោយ​មិន​សំដៅ​ទៅ​លើ​បុគ្គល​ណា​ម្នាក់​នេះ បាន​ធ្វើ​ឱ្យ​អ្នក​នាង ចន ច័ន្ទលក្ខណា ក្តៅ​ស្លឹក​ត្រចៀក​តែ​ម្តង។

ប្រតិកម្មរបស់អ្នកនាង ចន ច័ន្ទលក្ខណា ដែលគេហទំព័រ​ក្នុង​ស្រុក​មួយ​បាន​ធ្វើការ​ចុះ​ផ្សាយ បានឱ្យដឹងថា នេះ​ជាលើកទី១ហើយ ដែលនាងទទួលរង នូវការរិះគន់បែបនេះ ព្រោះថាកន្លងមកមាន ការរិះគន់​ពីទស្សនិក​ជន​មិត្តភក្តិ ក្នុងន័យស្ថាបនាទាក់ទង នឹងសំឡេងរបស់អ្នកនាង។ ម៉េម៉ាយសាច់ខ្ចីសម្តីស្អករូបនេះ [...]

កម្មករ​រោងចក្រ​ ស៊ីងតាយ ស្វែង​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​ការងារ

កម្មករ​រោងចក្រ​ ស៊ីងតាយ ស្វែង​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​ការងារ

រោងចក្រ ស៊ីងតាយ (Xine Tai) ដែល​មាន​ទីតាំង​ក្នុង សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ មិន​បាន​ទទួល​យក​តាម​សំណូម​ពរ និង​ដោះ​ស្រាយ​បញ្ហា​វិវាទ​ការងារ​ជូន​កម្មករ​ទេ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​បាតុកម្ម នៅ​មុខ​រោង​ចក្រ កាល​ពី​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៤​កន្លង​មក​នេះ​ទេ។

ក្នុងពេលចូលរួមធ្វើបាតុកម្មនាថ្ងៃទី២២ ខែតុលា មុខ​ក្រសួង​ការងារ​នេះ​ កម្មការិនី​ម្នាក់​​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ប្រាប់​ទស្សវដ្តី​មនោរម្យ.អាំងហ្វូ ថា ភាព​ស្ងៀម​ស្ងាត់​របស់​ថៅកែ​រោង​ចក្រ បាន​បង្ខំ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ប្រមូល​គ្នា ដើម្បី​ដង្ហែ​ក្បួន​មក​ដាក់​ញត្ដិ នៅ​ក្រសួង​ការងារ ទាម​ទារ​ស្វែង​រក​ដំណោះ​ស្រាយ និង​ល័ក្ខខ័ណ្ឌ​ការងារ​សម្រាប់​កម្មករ។

កញ្ញាបានបន្តថា ចំណុចដែលពួកគាត់ធ្វើការទាមទានោះ មានដូចជា សោយហ៊ុយថ្លៃធ្វើដំណើរ, លុយបាយ​បន្ថែមម៉ោងធ្វើការពេលល្ងាច, ផ្តល់លុយបាយថ្ងៃត្រង់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...