អ្នកសារព័ត៌មានកម្ពុជាធ្វើខ្លួនដូចម្តេច ក្នុងសមាគមន៍អាស៊ាន២០១៥? (vdo)
និពន្ធនាយកព័ត៌មានវិទ្យុបារំាងអន្តរជាតិ (RFI) លោក ប៉ែន បូណា និងជាប្រធានរដ្ឋបាលក្លឹបអ្នកកាសែត (ក.អ.ក) បានស្នើដល់ស្ថាប័នរដ្ឋ បើកទូលាយនូវព័ត៌មានស្តីពី«អាស៊ាន»ដល់អ្នកសារព័ត៌មានកម្ពុជា ដោយយកភាសាខ្មែរជាគោល។ ហើយលោក ក៏ស្នើឲ្យអ្នកសារព័ត៌មានខ្មែរទាំងអស់ ត្រូវបន្ថែមនូវចំណោះដឹងផ្នែកភាសាបន្ថែម ដើម្បីទទួលបានព័ត៌មានច្រើន គ្រប់ជ្រុងជ្រោយ និងតម្លាភាព។
ការថ្លែងរបស់លោក ប៉ែន បូណា បានធ្វើឡើងបន្ទាប់ពីវេទិកាសម្រាប់អ្នកសារព័ត៌មានទូទៅ លើប្រធានបទ «តើអ្នកសារព័ត៌មានកម្ពុជា រៀបចំខ្លួនហើយឬនៅ ចំពោះសមាហរណកម្មអាស៊ាន?» ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅសណ្ឋាគារកំាបូឌីយ៉ាណា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤នេះ។
លោក ប៉ែន បូណា បានបន្ថែមថា សម្រាប់បរិបទកម្ពុជាបច្ចុប្បន្ននេះ អ្នកសារព័ត៌មាន ក៏ដូចប្រជាពលរដ្ឋទូទៅ [...]