Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ក្រុម​តន្ត្រី​មួយ​នៅ​ទួល​សង្កែ បង្កើត​ឡើង​ពី​ជន​ពិការ​ទាំង​អស់

ក្រុម​តន្ត្រី​មួយ​នៅ​ទួល​សង្កែ បង្កើត​ឡើង​ពី​ជន​ពិការ​ទាំង​អស់

ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​យូរ​ឆ្នាំ​នៅ​វាល​វែង ត្រូវ​បាន​អាជ្ញាធរ​ហៅ​សួរ​នាំ

ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​យូរ​ឆ្នាំ​នៅ​វាល​វែង ត្រូវ​បាន​អាជ្ញាធរ​ហៅ​សួរ​នាំ

ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ដែល​​អះ​អាង​ថា​ខ្លួន​បាន​រង​​គ្រោះ ព្រោះ​ការ​រំលោភ​យក​ដី​ធ្លី ពី​ក្រុមហ៊ុន ទ្រីភាព ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា (MDF) ត្រូវ​បាន​អាជ្ញាធរ​ស្រុក​វាល​វែង កោះ​ហៅ​មក​សួរ​នាំ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា នេះ​នៅ​សាលា​ស្រុក។

ការសាកសួរអំពីបញ្ហាដីធ្លីនេះ មិន​ត្រូវ​បាន​អាជ្ញាធរ​សាក​សួរ​មាន​លក្ខណៈ​ជា​ក្រុម​ទាំង​អស់​ឡើយ តែ​បាន​ធ្វើការ​សាក​សួរ​ម្តង​មួយ​ម្តង​មួយ ដោយ​ឲ្យ​ប្រជា​ពលរដ្ឋ​អង្គុយ​ចាំ​នៅ​ខាង​ក្រៅ ធ្វើ​ដូច្នេះ​ទាល់​តែ​សួរ​អស់​គ្រប់​ចំនួន ២៣​គ្រួសារ។ សំនួរ​ដែល​អាជ្ញារធរ សួរ​ទៅ​ប្រជា​ពលរដ្ឋ​មាន​ដូច​ជា រយៈ​ពេល​ដែល​រស់​នៅ​ក្នុង​ដី ដែល​មាន​ជំលោះ​នោះ និង​សួរ​អំពី​ប្លង់​ដី​កម្មសិទ្ធិ​តែ​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​ភូមិ​សង្គម​ថ្មី តាម​រយៈ​ទូរស័ព្ទ​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​កាល​ពី​ថ្ងៃ​ដដែល។

[...]
ជន​បរទេស​ម្នាក់ មក​ដេក​នៅ​លើ​ថ្នល់​ជិត​ស្ពាន​៧មករា​មួយ​ថ្ងៃ​មិន​ទៅ​ណា

ជន​បរទេស​ម្នាក់ មក​ដេក​នៅ​លើ​ថ្នល់​ជិត​ស្ពាន​៧មករា​មួយ​ថ្ងៃ​មិន​ទៅ​ណា

តាមសាក្សីជាប្រជាពលរដ្ឋ នៅ​ផ្ទាល់​កន្លែង បាន​ឲ្យ​ដឹង​ថា មាន​ទុកទុក​កង់​បី​១គ្រឿង បាន​ដឹក​ជន​ជាតិ​បរទេស​នេះ មក​ដាក់​ចោល​នៅ​ទី​នេះ ដោយ​សារ​តែ​ជន​ជាតិ​បរទេស​ម្នាក់​នេះ ជក់​ថ្នាំ​វង្វេង​មិន​ដឹង​ទិស​តំបន់។ សាក្សី​ដដែល​បាន​និយាយ​ទៀត​ថា ​កង់​​បី​​នោះ បាន​​ដឹក​​ជន​​ជាតិ​បរទេស​រូប​នេះ ពី​ស្ទឹង​មាន​ជ័យ​មក ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត តែ​ដោយ​បុរស​នេះ​បាន​វាយ​ម្ចាស់​កង់​បី១ដៃ ទើប​បណ្តាល​ឲ្យ​អ្នក​បើក​កង់​បី​នោះ ទម្លាក់​ជន​បរទេស​ នៅ​ត្រង់​ខាង​ត្បូង​ស្ពាន​៧មករា ពេទ្យ​លោក​សង្ឃតែ​ម្ដង​ទៅ។

រហូត​មក​ដល់​ម៉ោង៦ល្ងាច ថ្ងៃ​ដដែល​នេះ ក៏​នៅ​មិន​ទាន់​មាន​មន្ត្រី​អាជ្ញាធរ​ណា​ម្នាក់ ចុះ​មក​អន្តរាគមន៍ ឬ​ដោះ​ស្រាយ​យក​បុរស​ដែល​ដេក​នៅ​លើ​ផ្លូវ​សាធារណៈ​រូប​នោះ ចេញ​នៅ​ឡើយដែរ។

លោក អិត ពិទូ ដែលជានគរបាលចរាចរណ៍ ដែលប្រចាំការនៅគោលដៅនោះ បានឲ្យដឹងថា លោកបានដឹង​រឿងនេះដែរ ហើយភ្លាមៗនោះ លោកបានដេញបុរសជនជាតិបរទេសនោះ [...]

កម្មករ​រោងចក្រ​និយាយ​ពី​ប្រាក់​ឈ្នួល ១២៣​ដុល្លា ថ្មី...

កម្មករ​រោងចក្រ​និយាយ​ពី​ប្រាក់​ឈ្នួល ១២៣​ដុល្លា ថ្មី...

កម្មកររោងចក្រជាច្រើន បាន​ត្អូញ​ត្អែរ​ថា ប្រាក់​ឈ្នួល ១២៣ដុល្លា មិន​អាច​ផ្គត់​ផ្គង់​ជីវភាព​ពួក​គេ​ផ្ទាល់ និង​គ្រួសារ ដែល​មាន​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ ដ៏​ថ្លៃ​នោះ​បាន​ឡើយ ព្រោះ​ថា​បច្ចុប្បន្ន​នេះ ទំនិញ​នៅ​តាម​ទីផ្សារ​បាន​ឡើង​ថ្លៃ មុន​ប្រាក់​ខែ​របស់​កម្មករ​រោង​ចក្រ​ទៅ​ទៀត។ ជា​ពិសេស មិន​ថា​តែ​ទំនិញ​ទេ ដែល​ឡើង​ថ្លៃ សូម្បី​តែ​ថ្លៃ​បន្ទប់​ជួល ក៍​ឡើង​ថ្លៃ​ជាង​មុន​ដែរ។ ពួក​គេ​ទាំង​នោះ បាន​និយាយ​ថា ប្រាក់​ឈ្នួល​ប៉ុណ្ណឹង​មិន​គ្រប់​គ្រាន់​នោះ​ទេ ថែម​ទាំង​សុំ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​នេះ និង​ចង់​ឲ្យ​នយោជក​បន្ថែម​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត ដល់​ពួក​គេ​ទៅ​តាម​តម្រូវការ​ជាក់​ស្តែង​ប្រចាំ​ថ្ងៃ។

កញ្ញា ក្រួច សោភ័ណ្ឌ ជាកម្មកររោងចក្រម្នាក់នៅរាជធានីភ្នំពេញ បានថ្លែងឡើងថា សំរាប់កញ្ញាផ្ទាល់ ប្រាក់​ឈ្នួល ១២៣ ដុល្លាគឺមិនគ្រប់គ្រាន់ទេ។ សព្វថ្ងៃនេះ ប្រាក់ឈ្នួលគោលរបស់កញ្ញាបាន ១០៥ ដុល្លា [...]

ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី តវ៉ា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា រឿង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ

ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី តវ៉ា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា រឿង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ

ប្រជាពលរដ្ឋច្រើនរយនាក់ មក​ពី​បណ្តា​សហគមន៍​រង​គ្រោះ​ដី​ធ្លី​នានា ពិសេស​សហគមន៍​បឹង​កក់ បាន​ជួប​ជុំ​គ្នា​តវ៉ា នៅ​មុខ​រដ្ឋសភា​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​នេះ ដោយ​ធ្វើ​ការ​ចោទ​ប្រកាន់​អាជ្ញាធរ និង​បុគ្គល​មាន​អំណាច​មួយ​ចំនួន ថា​រំលោភ​បំពាន​សិទ្ធិ​លំនៅ​ដ្ឋាន សេរីភាព​និង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន ហើយ​ថែម​ទាំង​បរិហា​ធ្ងន់ៗ​ទៀត​ថា ពួក​ខ្លួន​ធ្លាប់​ស្វែង​រក​អន្តរាគមន៍ តែ​គ្មាន​ដំណោះ​ស្រាយ​ជា​វិជ្ជមាន​ម្តង​ណា​ឡើយ ពី​អាជ្ញាធរ​ទាំង​នោះ។ ការ​ជួប​ជុំ​តវ៉ា​របស់​ពលរដ្ឋ ក៏​បាន​ធ្វើ​ជា​ញត្តិ​មួយ​ជូន​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន សំដៅ​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​ក្រុម​ខ្លួន ដែល​ត្រូវ​បាន​ចាប់​ចង​ដាក់​ពន្ធនាគារ​នោះ​ផង​ដែរ។

ញត្តិចុះថ្ងៃទី១៤ ខែវិច្ឆិកា តំណាងដោយប្រជាពលរដ្ឋចំនួន១០នាក់ បានស្នើឲ្យមានការកោះ​ហៅរដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ រួមទាំងប្រធានសាលាដំបូងរាជធានីភ្នំពេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...