Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ពលរដ្ឋ​នៅ​ក្រុង​សេរី​សោ​ភ័ណ្ឌ តវ៉ា​ដល់​សាលា​ខេត្ត រឿង​មេ​ទាហាន​មក​ឈូស​ដី​ខ្លួន

ពលរដ្ឋ​នៅ​ក្រុង​សេរី​សោ​ភ័ណ្ឌ តវ៉ា​ដល់​សាលា​ខេត្ត រឿង​មេ​ទាហាន​មក​ឈូស​ដី​ខ្លួន

ជម្លោះដីធ្លីមួយនេះ មានជាយូរណាស់មកហើយ ប៉ុន្តែមិនមានអ្នកណា ជាអ្នករងបញ្ហាធំដំនោះទេ ទើបតែមក​ដល់ថ្ងៃ​ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានក្រុមហ៊ុន បានបញ្ជាគ្រឿងចក្រ មកឈូសឆាយ ជីកដីពលរដ្ឋនៅភូមិពង្រ សង្កាត់​កំពង់​ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ចាប់តាំងពីថ្ងៃទី០៦ ខែកុម្ភៈ មកដល់ថ្ងៃទី២១ ខែកុម្ភៈនេះ ពលរដ្ឋបានដាក់ពាក្យបណ្តឹផ្សេងៗទៅសាលាឃុំ និងសាលាក្រុងខាងលើ តែនៅមិនមានដំណោះស្រាយ។ ពលរដ្ឋ​បានបន្តការតវ៉ារបស់ពួកគេ  រហូតមកដល់មុខសាលាខេត្ត បន្ទាយមានជ័យ ទៀត នៅព្រឹកថ្ងៃទី២១កុម្ភៈនេះ ដោយ​មាន​ការចូលរួម ពីអ្នកភូមិប្រមាណ ជាជាង១០០នាក់។

តំណាងអ្នកភូមិខាងលើលោក រាជ្យ កុសល បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកនិងអ្នកភូមិ បានមកដល់​សាលាខេត្ត តាំងពីពេលព្រឹក រហូតដល់ម៉ោង៩ហើយ តែនៅមិនទាន់មាន អ្នកធ្វើការណាម្នាក់ចេញមកទទួលពាក្យ ឬ​មានការសាកសួរអ្វីផ្សេងៗនោះទេ។ លោកបន្តថា ពលរដ្ឋទាំងអស់ [...]

តើ​តារា​ខ្មែរ​ណា​ខ្លះ ជាប់​សែ​ស្រឡាយ​ចិន? (Pic)

តើ​តារា​ខ្មែរ​ណា​ខ្លះ ជាប់​សែ​ស្រឡាយ​ចិន? (Pic)

មិនថាតែមន្រ្តីរាជការ នៅតាមក្រសួង មន្ទីរមួយចំនួន សិស្ស និងប្រជាពលរដ្ឋភាគច្រើននោះទេ ដែលផ្អាកសកម្មភាព មិនប្រកបរបស់រកស៊ីប្រចាំថ្ងៃ សូម្បីតែ សិល្បករ សិល្បការិនីល្បីៗរបស់ខ្មែរយើង ស្ទើរតែមួយចំនួនធំ ក៏បានផ្អាក​ការ​សម្តែង ដើម្បីចូលរួមអបអរ ពិធីបុណ្យប្រពៃណីជាតិចិន និងវៀតណាមមួយនេះដែរ។

វប្បធម៌ចិន-វៀតណាម កំពុងគ្របដណ្តប់ លើប្រជាជនខ្មែរយ៉ាងខ្លាំង នៅក្នុងសម័យបច្ចុប្បន្ននេះ គេមើលឃើញថា ប្រជាជនខ្មែរស្ទើតែ៧០% ទៅហើយ ដែលហៅខ្លួនឯងថា ជា«កូនកាត់ចិន» បើទោះបីជារូបគេ មានសម្បុរខ្មៅក៏​ដោយ។ ទម្លាប់ នៃការប្រារព្ធពិធីបុណ្យប្រពៃណី ចូលឆ្នាំចិន និងវៀតណាម នេះ បាននឹងក្លាយទៅជាប្រពៃណី ដែល​ដក់ជាប់ ក្នុងចិត្តកូនខ្មែរ ដោយមិនអាចកែឡើងវិញបាន។ គេបង្ហាញទង្វើថា គេជាកូនកាត់ចិននេះ តាមរយៈ​ការ​សែន​ព្រេន ឬអបអរដោយធ្វើឡើង តាមរយៈការចូលរួមសប្បាយ។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកចូលរូម សែនព្រេនពិធី​បុណ្យ​មួយ​នេះ នៅកម្ពុជា [...]

សម្ភាស​អាឡិច៖ លេស​របស់​រដ្ឋាភិបាល ដោយ​ក្រុម​មនុស្ស​មិន​ដឹង​ច្បាប់

សម្ភាស​អាឡិច៖ លេស​របស់​រដ្ឋាភិបាល ដោយ​ក្រុម​មនុស្ស​មិន​ដឹង​ច្បាប់

«គេថា ទាល់តែខ្ញុំចេញពីខ្មែរមួយរយៈសិន ទើបអាចចូលទឹកដីខ្មែរវិញបាន។ អាហ្នឹង វាអត់មានន័យទេ អាហ្នឹង​គ្រាន់​តែ​ជា​លេស​មួយ សម្រាប់​ហាមខ្ញុំ​មិន​ឱ្យ​ចូល​ទឹក​ដី​ខ្មែរ​វិញ។» នេះជាការលើកឡើង របស់សកម្មជនការពារ​ធន​ធាន​ធម្មជាតិ​តំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson)។ លោក​បាន​និយាយ​ជាខេមរភាសាច្បាស់ៗ​ទៀតថា ប្រសិនបើរដ្ឋាភិបាលខ្មែរ មានឆន្ទៈពិតប្រាកដ ក្នុងការផ្តល់សិទ្ធិឱ្យ​លោក​បន្ត​រស់នៅ និង​​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ខ្មែរ​មែន រដ្ឋាភិបាលមិនមែនឱ្យលោកចេញ មួយរយៈពេលខ្លីនោះទេ។

ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី១៩ ខែកុម្ភៈនេះ អនុប្រធាន​អង្គការ មាតាធម្មតាជាតិ រូបនេះបានប្តេជ្ញាថា លោកនឹងមិនចាកចេញ ពីប្រទេសកម្ពុជាដោយស្មគ្រ័ចិត្តឡើយ លុះត្រា​តែ​មាន​ការ​ចាប់​បង្ខំ ពីសំណាក់អាជ្ញាធរកម្ពុជា។ នេះ [...]

រដ្ឋាភិបាល​ប្រតិកម្ម​នឹង​របាយ​ការណ៍​វិបត្តិ​ដីធ្លី ដែល​ថា​មាន​ជន​រង​គ្រោះ​កើន​៣ដង

រដ្ឋាភិបាល​ប្រតិកម្ម​នឹង​របាយ​ការណ៍​វិបត្តិ​ដីធ្លី ដែល​ថា​មាន​ជន​រង​គ្រោះ​កើន​៣ដង

ផ្នែកទទួលបន្ទុក​បញ្ហាដីធ្លីរ​បស់​រដ្ឋាភិបាល ​បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ ២០០២ ដល់ ២០១៤ ក្រសួង​ទទួលបាន​ពាក្យបណ្តឹង​ ទាក់ទង​នឹង​ជម្លោះដីធ្លី​ បានចំនួន​ជាង ៦ ៥០០ ករណី​នៅ​ទូទាំងប្រទេស។​ ប៉ុន្តែ ​រហូតដល់​​ដំណាច់​​ឆ្នាំ ​២០១៤ ​តួលេខវិវាទនោះ នៅ​សល់​​​​តែ​៧៥០​ ករណី​​ប៉ុណ្ណោះ​​ ដែល​​កំពុង​​បន្ត​​ដោះស្រាយ​។ នេះបើ​តាម​សេចក្តី​ជូនដំណឹង​ របស់ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី២០ ខែ​កុម្ភៈ​​នេះ តបទៅនឹងរបាយការណ៍ថ្មីមួយ របស់អង្គការលីកាដូ ដែលលើកឡើងជាអវិជ្ជមាន ពី​វិបត្តិ​ដីធ្លី​នៅកម្ពុជា។

ដោយធ្វើលិខិតតវ៉ាមួយច្បាប់ ផ្ញើរត្រឡប់ទៅលោកស្រី ពុង ឈីវកេវ នាយិកាអង្គការលីកាដូ ដើម្បីពិនិត្យ​ឡើង​វិញ​ពី​របាយ​ការណ៍​​នោះផង សេចក្តីជូនដំណឹងនោះបានឲ្យដឹងទៀតថា ជម្លោះដីធ្លី​បាន​ថយចុះ​យ៉ាងច្រើន​ ដោយ​សារ​តែ​​ការខិតខំ​ដោះ​ស្រាយ​វិវាទដីធ្លីទាំងនោះ ពីសំណាក់ក្រសួង [...]

ញាក់ (ភ្នែក) ជា​មួយ​នឹង DJ វៀតណាម​ស៊ិច​ស៊ី​ម្ដង​មើល៍! (vdo)

ញាក់ (ភ្នែក) ជា​មួយ​នឹង DJ វៀតណាម​ស៊ិច​ស៊ី​ម្ដង​មើល៍! (vdo)

វីដេអូមួយ ដែលឌីជេស្ត្រី នាង ម៉ារីយ៉ា ង្វៀន (Mariah Nguyen) ទើបនឹងបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់នាង បានបង្កឲ្យមានជ្រួលជ្រើមមិនតិចឡើយ។ វីដេអូឯកជន ដែលនាងកំពុងតែសាកល្បងម៉ិច (Mix) ចម្រៀង​របស់​នាង នៅក្នុងបន្ទប់នោះ មានមនុស្សចុចចូលទៅមើល ច្រើនម៉ឺននាក់ និងអ្នកចែកចាយបន្តជា៥០០ដង។

ប៉ុន្តែទំព័រវៀតណាម DJ NONSTOP Music - DJ.So1VN.Vn ដ៏ធំមួយទៀត បានយកវីដេអូរបស់នាងនេះ ទៅ​បង្ហោះ​បន្ត ជំរុញឲ្យមានការចែកផ្សាយ យ៉ាងគគ្រឹកគគ្រេង រហូតដល់ជាង ៣ពាន់នាក់ និងអ្នកចុចចូលទៅមើល ជិត​កន្លះ​លាននាក់។

វីដេអូនេះ មិនត្រឹមតែបង្ហាញ ពីទេពកោសល្យ Mix ចម្រៀងរបស់នាងប៉ុណ្ណោះទេ តែបង្ហញពីកាយវិការរស់រវើក ក្នុងអាជីពជា ឌីជេ និងព្រមទាំងរូបរាងស៊ិចស៊ី របស់នាងដែរ។ តើនរណាមួយ ដែលឃើញនាងហើយ ទ្រាំមិនចូល​ទៅរាំ ជាមួយនឹងចង្វាក់ភ្លេងរបស់នាងនោះ? រាំ!ៗ!... រាំ គឺច្បាស់ជារាំងហើយ! តែភ្នែកអ្នករាំ ក៏រាំជាមួយដែរ ! :-)



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...