Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

មនុស្ស​ដើរ​តួ​ជា​គោ តូរ៉ូ គ្រវាត់​គូទ​មិន​ស្គាល់​ក្មេង!

នៅក្នុងពិធីបុណ្យជាប្រពៃណីមួយ របស់ប្រទេសប្រេស៊ីល គេបានយកមនុស្ស មកដើរតួជំនួសឲ្យគោឡើងក (Toro) ដើម្បីឲ្យអ្នកមិនធ្លាប់ស្គាល់ ពីល្បែងនេះ ជាពិសេសកុមារ អាចស្គាល់រស់ជាតិ និងសាកល្បងហ្វឹកហាត់ជាមួយ។

នៅក្នុងវីដេអូ បានបង្ហាញពីវគ្គ នៃការភ្លក្សរសជាតិ គោឡើងក នៅក្នុងពិធីបុណ្យ ហើយពេលនេះ ត្រូវដល់វេន កុមារ​តូច​ម្នាក់។ កុមារបានឡើងលើខ្នង បុរសម្នាក់ វាជើងពីរ ដៃពីរ ដែលត្រូវដើរតួ ជំនួសគោឡើងក។ បុរសនោះ មាន​បំពាក់​ដោយ​ខ្សែរទាញមួយ ដើម្បីឲ្យអ្នកជិះពីលើខ្នង អាចចាប់តោងបាន។

ប៉ុន្តែរឿង ដែលមិននឹកស្មានដល់ ជាពិសេស ពីសំណាក់ម្ដាយឪពុកកុមារនោះ គឺបុរសមិនបានគិតថា នេះជាកុមារតូច​ម្នាក់នោះទេ តែបានក្រឡុក និងគ្រវាត់ពេញមួយទំហឹង ដូចគោឡើងកមែនទែន រហូតលុះត្រាកុមារ បានធ្លាក់ពីខ្នងខ្លួន។

សូមបញ្ជាក់ដែរថា នៅក្នុងប្រទេសភាគច្រើន នៅទ្វីបអាមេរិកខាងត្បូង កុមារជាច្រើនតែងស្រម័យចង់ក្លាយ ជាអ្នក​គង្វាល នៃគោឡើងក [...]

ខួប​ថ្ងៃ​៣០​មីនា៖ «កម្ពុជា​ឃើញ​តែ​កាប់​សម្លាប់ និង​គ្មាន​យុត្តិធម៌»

ខួប​ថ្ងៃ​៣០​មីនា៖ «កម្ពុជា​ឃើញ​តែ​កាប់​សម្លាប់ និង​គ្មាន​យុត្តិធម៌»

ជនរងគ្រោះ ដោយសារការបោកគ្រាប់បែក កាលពីឆ្នាំ១៩៩៧ នៅមុខអតីតរដ្ឋសភា បានបង្ហាញថា ភាពអយុត្តិធម៌ នៅ​តាមព្យាបាទជាប់រហូត ក្នុងអារម្មណ៍របស់លោក ក្នុងរយៈកាលជាង១៨ឆ្នាំ កន្លងមក។ ក្តីយុត្តិធម៌ នៅនៅតែជាស្រមោល អន្ទោលតាមប្រាណ តែភាពយុត្តិធម៌ជាក់ស្តែងសម្រាប់រូបលោក ក៏ដូចជាជនរងគ្រោះផ្សេងទៀត នៅតែជា​អាថ៌កំបាំង​នៅ​ឡើយ។

យ៉ាងណាក៏ដោយ លោក សំ ជឿន ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ ដែលនៅរស់រានមានជីវិត ក្រោយការបោកគ្រាប់បែក នាឆ្នាំ១៩៩៧នោះ នៅតែមានក្តីសង្ឃឹមថា ពេលវេលានៃ«យុត្តិធម៌» មិនត្រូវបានបិទ ឬ​បញ្ចប់​ដោយងាយឡើយ។ ក្នុងការលាក់មុខលាក់មាត់ អស់រយៈពេល១៨ឆ្នាំកន្លងមក នេះជាលើកទីមួយហើយ ដែលលោក​បាន​ចូលរូម ថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិធីបុណ្យបង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយព្រឹត្តិការណ៍​គប់គ្រាប់​បែក នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ នៅមុខអតីតរដ្ឋសភា ។

បុរសរូបនេះបន្តថា [...]

ស្ត្រី​ម្នាក់​បង្ហាត់​កាយ​វិការ​«គ​ថ្លង់» ឲ្យ​សត្វ​ឆ្មារ (vdo)

ប៊ំប៊ី (Bambi) ជាឈ្មោះរបស់សត្វឆ្មារញី សម្បុរសស្គុសមួយក្បាល ដែលបានឆ្លងកាត់ នូវដំណើរផ្សងព្រេង ដ៏ពិបាកមួយ នៅក្នុងជីវិតរបស់វា៖ នោះគឺគ្មានគ្រួសារណាមួយ យកវាទៅចិញ្ចឹមទេ ដោយសារតែសត្វនេះ ថ្លង់ពីកំណើត។ ដោយ​សារ​តែធម្មជាតិបែបនេះ និងដោយមានក្ដីអាណិតមេត្តាផង ទើបជំរុញឲ្យស្ត្រី អតីតសាស្ត្រាចារ្យមួយរូប អ្នកស្រី គីម ស៊ីលវ៉ា (Kim Silva) ដែលរស់នៅក្នុងរដ្ឋ ខូណិទិកខាត់ (Connecticut សហរដ្ឋអាមេរិក) បានយកសត្វឆ្មារនេះ មក​ចិញ្ចឹម។

អ្នកស្រីសាស្ត្រាចារ្យ ដែលធ្លាប់បង្ហាត់ ខាងកាយវិការ របស់មនុស្សគថ្លង់ម្នាក់នេះ ក៏ជាអ្នកស្ដាប់អ្វីមិនឮដូចគ្នា។ ប៉ុន្តែ​អ្នកស្រី ជាមនុស្សចូលចិត្តសត្វឆ្មារ។ នៅក្នុងផ្ទះ អ្នកស្រីមានសត្វឆ្មារនេះ ចំនួនពីរក្បាលរួចហើយ។ចំពោះ ប៊ំប៊ី អ្នកស្រី​បាននិយាយថា អ្នកស្រីអាចបង្ហាត់កាយវិការមនុស្ស គថ្លង់ ឲ្យទៅឆ្មារទាំងនោះបាន។ អ្នកស្រីបានថ្លែងឡើងថា៖ «នៅ​ពេលខ្ញុំនឹកកូនចៅ ខ្ញុំបានយកការនឹកនោះ [...]

អភិបាល​ខេត្ត​សៀមរាប បដិសេធ​មិន​បាន​និយាយ ថា​ការ​ពុល​នេះ មក​ពី​ត្រសក់​ទេ

អភិបាល​ខេត្ត​សៀមរាប បដិសេធ​មិន​បាន​និយាយ ថា​ការ​ពុល​នេះ មក​ពី​ត្រសក់​ទេ

អភិបាលខេត្តសៀមរាប បានបដិសេធថា លោកមិនបានលើកឡើង ពីបញ្ហាពុលរបស់ពលរដ្ឋ មកពីបញ្ហាផ្លែត្រសក់​ឡើយ។ នេះជាការអះអាង របស់លោកអភិបាល ឃឹម ប៊ុន សុង តាមទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃទី២៩ ខែមីនា ម្សិលម៉ិញនេះ។ ដើម្បីជៀសវាង នូវការភាន់ច្រលំ របស់អ្នកសារព័ត៌មានមួយចំនួន លោកបានបញ្ជាក់តាម​ទូរទស្សន៍​នោះថា៖ «ដោយយោងការសាកសួរ នឹងការរៀបរាប់ប្រាប់ឲ្យដឹង ពីសំណាក់បងប្អូន ដែលរងគ្រោះជាច្រើននាក់ បាន​ប្រាប់ស្រដៀងៗគ្នាថា ពួកគេបានផ្ដោតការសង្ស័យ ទៅលើជ្រក់ត្រសក់ដែល ពួកគាត់បាននាំគ្នា បរិភោគជាមួយនំប៉័ង​នោះ។»

ជាមួយគ្នានេះ លោកបានស្នើ ដល់អ្នកសារព័ត៌មាន មេត្តាកុំយល់ច្រឡំ និងបញ្ឃប់នូវការលើកឡើងថា ការពុលនេះ មក​ពីផ្លែត្រសក់នោះទៀតអី ដ៍រាបណាមិនទាន់ចេញលទ្ធផល ពីការពិសោធន៍ជាផ្លូវការនោះ។

សាធារណៈមតិ បានយល់ច្រឡំថា «លោកអភិបាលខេត្ត ជាអ្នកអះអាងថា ពុលមកពីត្រសក់នោះ»! នេះបើតាមការ​អះអាងរបស់លោក ឡី វាសនា [...]

ប៉ែន សមិទ្ធិ អ្នក​​កាសែត​​ខ្មែរ​​ជើង​ចាស់​មួយ​​រូប ទទួល​​មរណភាព

ប៉ែន សមិទ្ធិ អ្នក​​កាសែត​​ខ្មែរ​​ជើង​ចាស់​មួយ​​រូប ទទួល​​មរណភាព

និពន្ធនាយកកាសែតរស្មីកម្ពុជា និងជានិពន្ធនាយក ឲ្យស្ថាប័នសារព័ត៌មាន ក្នុងស្រុកចំនួនពីរ លោក ប៉ែន សមិទ្ធិ បាន​ទទួលមរណភាព ដោយរោគាពាធហើយ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុង​ជន្មាយុ​៥៤ឆ្នាំ។

លោក គឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបង្ហោះព័ត៌មាន នៅលើគណនីហ្វេសប៊ុកផ្ទាល់ របស់លោក​ថា៖ «សូមចូលរួមទុក្ខក្រៀមក្រំ ជាមួយគ្រួសារបង សមិទ្ធិ និងក្រុមគ្រួសារអ្នកកាសែតខ្មែរ ដែលបាត់បង់ លោក ប៉ែន សមិទ្ធិ»។

ក្នុងគណនីហ្វសប៊ុក របស់លោក លោក ឆាយ សុផល ដែលជាសមាជិក នៃក្លឹបអ្នកការសែតកម្ពុជា បានសរសេរដូចគ្នា​នេះដែរថា៖ «ខ្ញុំគ្រាន់តែចង់ជូនដំណឹង ដ៏ក្រៀមក្រំមួយថា បង ប៉ែន សមិទ្ធិ បាន ស្លាប់ហើយ កាលពីព្រឹកមិញ វេលា​ម៉ោង​ប្រមាណ ៧:១០ នៅមន្ទីរពេទ្យ ដោយសាររោគាពាធ»។

ក្នុងអាយុ ៥៤ឆ្នាំ លោក ប៉ែន សមិទ្ធិ បានលាចាកលោកនេះទៅ តែប៉ុន្មានថ្ងៃ បន្ទាប់ពីលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...