Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ពុទ្ធោ! មនុស្ស​ខ្មោច វាយ​លុក​រថភ្លើង​ក្រោម​ដី កើតឡើង? (vdo)

ជាកម្មវិធីមួួយ ដែលរៀបចំឡើង នៅក្នុងឱកាស បុណ្យប្រពៃណី របស់អ្នកកាន់សាសនា គ្រឹស្ទ៍ ថ្ងៃទី០១ ខែមេសា (ឬ​ហៅ​ថា ថ្ងៃកុហក ទី០១ ខែមេសា) ប៉ុន្តែវាបានក្លាយ ជាហេតុការណ៍មួយ ដែលធ្វើឲ្យអ្នកចូលរួម ច្រើននាក់ ជួបនឹង​រឿង​ភ័យតក់ស្លុត ជាងអ្វីទាំងអស់ នៅក្នុងជីវិតរបស់ពួកគេ។ ទូរទស្សន៍ Santos Silvio ក្នុងប្រទេសប្រេស៊ីល បានរៀបចំ​កម្មវិធី​នេះឡើង ដែលមានឈ្មោះថា «ការវាយប្រហារ របស់ហ្វូងមនុស្សខ្មោច នៅក្នុងរថភ្លើងក្រោមដី»។

កាម៉េរ៉ាថតវីដេអូ ពីគ្រប់ជ្រុង ត្រូវបានគេដាក់ឲ្យលាក់ខ្លួន ដើម្បីថតយកទិដ្ឋភាព ហើយមនុស្សដែលចូល មកក្នុង​អន្ទាក់ នៃកម្មវិធីដំបូងគេ ធ្លាក់ទៅលើស្ត្រីម្នាក់ អាយុ៣០ឆ្នាំ។ បន្ទាប់ពីបានចូល ក្នុងរថភ្លើង ហើយជិះមកដល់​ស្ថានីយ៍ ដែល​កម្មវិធី បានត្រៀមបម្រុងនោះ ស្ត្រីរូបនោះ បានចាប់ផ្ដើមទទួលអារម្មណ៍ ហាក់ដូចជាចម្លែក ដូចជា ពីដំបូងឡើយ មាន​ភ្លើងភ្លិបភ្លែត សម្លេងស្រែករបស់នរណាម្នាក់ ហើយនាងចាប់ផ្ដើមភ័យបុកពោះ [...]

ឲ្យ​កូន​ស្រី​វ័យ ១១​ឆ្នាំ លក់​ខ្លួន​រាល់​ថ្ងៃ ដើម្បី​ខ្លួន​ដូរ​យក​ថ្នាំ​ញៀន

ឲ្យ​កូន​ស្រី​វ័យ ១១​ឆ្នាំ លក់​ខ្លួន​រាល់​ថ្ងៃ ដើម្បី​ខ្លួន​ដូរ​យក​ថ្នាំ​ញៀន

នៅពេលដែលការញៀនស្រវឹង បានលប់បាត់ ពីលើទឹកចិត្តជាម្ដាយ ...

នេះជាករណីដ៏ខ្លោចផ្សារមួយ ដែលបានកើតទៅលើកុមារី អាយុទើបនឹងបាន ១១ឆ្នាំ ព្រោះវាសនារបស់នាង ត្រូវបាន​ម្ដាយ អាយុ៣០ឆ្នាំរបស់នាង យកទៅប្រគល់ ឲ្យមេបណ្ដាញចែកចាយគ្រឿងញៀនម្នាក់ ដើម្បីទទួលបានម្សៅ គ្រឿង​ញៀន ហេរ៉ូអីន ពីបុរសនោះមកវិញ ជារៀងរាល់ថ្ងៃ។ ហេតុការណ៍ បានកើតឡើង នៅក្នុងរយៈពេលដ៏យូរ រាប់ចាប់​តាំង​ពីថ្ងៃទី ១៥ ខែកុម្ភៈ មកទល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ ដែលជាថ្ងៃចុងក្រោយ នៃការរកឃើញករណីនេះ ពីសំណាក់​អាជ្ញាធរ។

សឹងជារៀងរាល់ថ្ងៃ អ្នកស្រី អេប្រីល ខរឃរ៉េន (April Corcoran) បានយកកូនស្រីរបស់ខ្លួន ទៅទម្លាក់នៅផ្ទះ​របស់​លោក សេនដែល វៀលលីងហ្គាម (Sandell Willingham) ដែលស្ថិតក្នុងក្រុង Pleasant Hill នៃរដ្ឋអូហៃយ៉ូ (Ohio) សហរដ្ឋ​អាមេរិក ដើម្បីផ្ដល់ឱកាសឲ្យបុរសអាយុ ៤១ឆ្នាំម្នាក់នេះ បានសេពសន្ធវៈជាមួយកុមារី។ នៅក្នុងរយៈពេលនោះ មាន​ពេលខ្លះ [...]

បែក​ធ្លាយ​ឈ្មោះ​សមាជិក​ទាំង​៩ របស់ គ.ជ.ប ថ្មី

បែក​ធ្លាយ​ឈ្មោះ​សមាជិក​ទាំង​៩ របស់ គ.ជ.ប ថ្មី

មកទល់នឹងថ្ងៃទី៣ ខែមីនានេះ បេក្ខជនទី៩ របសប់ គ.ជ.ប ត្រូវបានគណបក្សសង្គ្រោះជាតិ បានទទួលយកបេក្ខភាព នាយកប្រតិបត្តិនៃអង្គការនិកហ្វិក លោក ហង្ស ពុទ្ធា ជាផ្លូវការហើយ ក្នុងកិច្ចប្រជុំបន្ទាន់ របស់គណកម្មការនាយក នៃ គណបក្សនេះ កាលពីរសៀលថ្ងៃទី២ ខែមេសា ម្សិលម៉ិញនេះ។

ការទទួលយកបេក្ខភាព លោក ហង្ស ពុទ្ធា ដោយគណបក្សសង្គ្រោះជាតិនេះ បន្ទាប់ពីមានការព្រមាន ដោយពាក្យសម្តី ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មុននេះមួយថ្ងៃ ពីខេត្តស្ទឹងត្រែង ថាគណបក្សប្រជាជនកម្ពុជា ទទួលយកបេក្ខភាព​ទី៩ របស់ គ.ជ.ប ដែលមកពីសង្គមស៊ីវិល តែម្នាក់គត់ គឺលោក ហង្ស ពុទ្ធា។ លោកនាយករដ្ឋមន្រ្តីថា បើគណបក្ស​សង្គ្រោះ​ជាតិ មិនទទួលយកបេក្ខភាព លោកហង្ស ពុទ្ធា ទេ មានន័យថា គណបក្សទាំងពីរ នឹង«មិនត្រូវរ៉ូវ»គ្នាឡើយ ហើយ​លោក​នឹង​ដាក់ គ.ជ.ប ចាស់ នៅបន្តដំណើរការរបស់ខ្លួន ទៅមុខទៀត។

ដូច្នេះ បេក្ខភាពទី៩ (១) ត្រូវបានដឹងហើយ ក្នុងពេលនេះ បន្ទាប់ពីលោក ហង្ស ពុទ្ធា [...]

អូជ្រៅ៖ អ្នក​ភូមិ​ថ្នល់​បត់ ថា​ចៅ​ហ្វាយ​ស្រុក​ហៅ​មេ​ភូមិ​ទៅ​«ជួប​ស្ងាត់ៗ»

អូជ្រៅ៖ អ្នក​ភូមិ​ថ្នល់​បត់ ថា​ចៅ​ហ្វាយ​ស្រុក​ហៅ​មេ​ភូមិ​ទៅ​«ជួប​ស្ងាត់ៗ»

មិនត្រឹមតែប្រឆាំង នឹងមេភូមិ ដែលតែងតែឆ្លៀតឱកាស រកផលចំណេញ ពីអ្នកភូមិដែលខំព្យាយាម រកដំណោះស្រាយ លើដីទំនាស់នោះទេ។ ក្រុមអ្នកភូមិ ក៏បានទាមទារ ឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ចេញមុខ​ដោះ​ស្រាយ ប្រគល់ប័ណ្ណកម្មសិទ្ធិ ដីធ្លីស្របច្បាប់ ឲ្យបានឆាប់ដល់ពួកគាត់ដែរ។ ម៉្យាងទៀត អ្នកភូមិបានឲ្យដឹងថា ថ្មីៗនេះ ចៅហ្វាយស្រុក បានហៅមេភូមិ ទៅជួបគ្នាស្ងាត់ៗ ដោយរំលងប្រជាពលរដ្ឋ ហើយមិនផ្តល់ព័ត៌មានថ្មី ពីការដោះ​ស្រាយ​ទេ ហើយមេភូមិនៅតែភ្ជូរដី មានទំនាស់ទៀត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥កន្លងទៅនេះ។

តំណាងអ្នកភូមិថ្នល់បត់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកស្រី ឡុង សុគន្ធី បានឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូដឹងនៅថ្ងៃទី០៣ ខែមេសានេះថា អ្នកស្រីមិនបានដឹងថា មានការណាត់ជួបស្ងាត់ៗ រវាងមេភូមិ ថា ទន ជាមួយលោកអភិបាលស្រុក សាន ស៊ានហូ នោះទេ ទើបតែនៅថ្ងៃ ដែលមេភូមិខាងលើ នាំបក្សពួក [...]

មើលដំរីទឹក បង្រៀនកូនវា ឲ្យចេះហែលទឹក (vdo)

បន្ទាប់ពីបានកើតចេញ ពីពោះម្ដាយបានប្រមាណ ជា២៤ម៉ោង នៅពេលនេះ គឺជាពេលដែលត្រូវងូតទឹក ដុស​សំអាត​ខ្លួន។ កូនដំរីទឹកមួយក្បាលនេះ បានកើតនៅថ្ងៃច័ន្ទសប្ដាហ៍មុន នៅក្នុងសួនសត្វ នៃទីក្រុង សាន ឌីជេហ្គោ (San Diego) ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក នាវេលាម៉ោងប្រមាណ ជា៦ និង៣០នាទីព្រឹក។

នៅក្នុងអាងទឹក គេឃើញ ដំរីទឹកញី ដែលមានឈ្មោះ ហ្វូណានី (Funani) អាយុ៣០ឆ្នាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្រៀនកូនខ្លួន ដែលទើបនឹងកើត ហើយមិនទាន់ស្គាល់ថា អ្វីជាទឹក ឬជាការហែលទឹកនោះ ឲ្យចេះធ្វើកាយវិការ នៅក្នុងទឹក ដើម្បីអាចយកមកប្រើប្រាស់ នៅក្នុងជីវិតតទៅមុខ។

វីដេអូនេះ ត្រូវបានបង្ហោះដាក់លើ យូធូប ដោយសួនសត្វខ្លួនឯង ដើម្បីប្រាប់ទៅអ្នកគាំទ្រ និងជាពិសេសអ្នកដែល​តាម​ដាន ការឆ្លងទន្លេរបស់ដំរីទឹកញី ឲ្យដឹងថា ទាំងម្ដាយទាំងកូន មានសុខភាពប្រសើរ ជាធម្មតាទេ។

រឿង ដែលគេចង់ដឹង តែមិនទាន់អាចដឹងបាននោះ គឺកូនដំរីទឹកមួយក្បាលនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...