Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

មាជ សុវណ្ណារ៉ា៖ «គុក»​អាច​ឃុំ​បាន​តែ​រូប​កាយ​ប៉ុណ្ណោះ

មាជ សុវណ្ណារ៉ា៖ «គុក»​អាច​ឃុំ​បាន​តែ​រូប​កាយ​ប៉ុណ្ណោះ

ក្នុងវេទិការ ជួបជាមួយនឹងសកម្មជន គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២១ ខែមេសា ម្សិលម៉ិញនេះ លោក មាជ សុវណ្ណារ៉ា បានធ្វើការប្តេជ្ញាចិត្តជាថ្មី បន្ទាប់ពីទទួលបានបទពិសោធ ក្នុងពន្ធគារ អស់រយៈពេលជិតប្រាំមួយខែ ក្រោម​បទ​ចោទ ពីការដឹកនាំការប្រើហិង្សា នៅស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក។

កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានដោះលែងលោកមាជ សុវណ្ណារ៉ា និងសកម្មជន​គណបក្សប្រឆាំង មួយចំនួនទៀត តាមការស្នើសុំរបស់មេធាវី និងស្របទៅតាមការធូរស្បើយ នៃភាពតានតឹង​ខាង​ផ្នែក​នយោបាយ។ សកម្មជនគណបក្សប្រឆាំងទាំងនោះ ត្រូវបានតុលាការសម្រេច ឲ្យដាក់ស្ថិតក្រោម ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

ប៉ុន្តែសម្រាប់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលទើបនឹង ត្រូវបានដោះលែងរូបនេះវិញ បាន​ចាត់ទុក ការសម្រេចរបស់តុលាការ ថាជាការ«គុកដាក់មនុស្ស តែដាក់ចិត្ត និងបញ្ញាមិនបានទេ»។ លោក [...]

រថភ្លើង​ថ្មី​របស់​ជប៉ុន មាន​ល្បឿន​ដូច​យន្ដហោះ! (vdo)

ការសាកល្បងដាក់ឲ្យរត់ ត្រូវបានធ្វើ កាលពីព្រឹកថ្ងៃអង្គារ (ពេលវេលាក្នុងស្រុក) ជាមួយនឹងបុគ្គលិកជំនាញ ជាច្រើន​នាក់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Central Japan Railways បានថ្លែងឲ្យដឹងថា៖ «ល្បឿងរហូតដល់ ៦០៣ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​នេះ ត្រូវបានដាក់ឲ្យរត់ ក្នុងរយៈពេល ១០,៨វិនាទី នៅពេលដែលរថភ្លើង បានរត់កាត់រូងក្រោមដីមួយ»។ បើ​តាម​ល្បឿន​ដែល​បង្ហាញនេះ បញ្ជាក់ថា រថភ្លើងនេះ នឹងមានល្បឿន លឿនជាងគេ នៅក្នុងពិភពលោក។

ការសាកល្បង ត្រូវបានដាក់ធ្វើ នៅលើផ្លូវដែក ដែលសង់ឡើងយ៉ាងពិសេស និងមានចំងាយ ៤២,៨ គីឡូម៉ែត្រ នៅក្នុង​ខេត្ត យ៉ាម៉ាណាស្សី (Yamanashi) ភាគកណ្ដាល នៃប្រទេសជប៉ុន។ រថភ្លើង «maglev» ត្រូវបានសិក្សាស្រាវជ្រាវ និង​ផលិត នៅក្នុងខេត្តនេះ តាំងពីច្រើនឆ្នាំមកហើយ។

កាលពីក្នុងពេលសាកល្បងលើកមុន ល្បឿនបានឡើង ខ្ពស់បំផុត ត្រឹមតែ ៥៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ចំណែកឯ​ការ​សាកល្បង នៅថ្ងៃអង្ការនេះ [...]

ភាពយន្ដ «ពិភព​យុគសម័យ Jurassic» ចេញ​ផ្សាយ​វីដេអូ​ស្ពត

ចេញជាផ្លូវការហើយ ស្ពតផ្សាយពាណិជ្ជកម្ម នៃភាពយន្ដ ដែលមានជំនាញខាងសត្វដាយណូស៊័រ មានកំណើតទាំងពី រាប់សិបលានឆ្នាំមុន។ នេះជាខ្សែរភាពយន្ដថ្មី ដែលនឹងហៀបចេញបញ្ចាំង បន្ទាប់ពីភាពយន្ដវគ្គមុន Jurassic Park III, បានចេញបញ្ចាំង តាំងពី១៤ឆ្នាំ កន្លងមកហើយ។ វគ្គថ្មី មានចំណងជើងថា «ពិភពយុគសម័យ Jurassic» ឬ «Jurassic World»។

រូបភាពដំបូង នៃភាពយន្ដថ្មី ត្រូវបានដាក់បង្ហាញឲ្យសាធារណៈជនដឹង តាំងពីខែកុម្ភៈមកម្លេះ ប៉ុន្តែនៅពេលនោះ នៅមិន​ទាន់​ចេញផ្សាយ វីដេអូស្ពត នៅឡើយ។

វគ្គថ្មីនេះ ដឹកនាំថតដោយសមិទ្ធិករ លោក Colin Trevorrow នឹងត្រូវបកស្រាយ ដោយតួអង្គដ៏ល្បី ពីរូប គឺលោក Chris Pratt និងលោក Bryce Dallas Howard។ ចំណែកឯផលិតករ លោក Steven Spielberg ដែលធ្លាប់ជាសមិទ្ធិករ ដឹកនាំ​ថត​ភាពយន្ដដាយណូស៊័រនេះ នៅក្នុងពីរវគ្គដំបូង នឹងចេញមុខប្រកាសជាផ្លូវការ នូវការដាក់បញ្ចាំង តាមរោងភាពយន្ដនានា ពាសពេញពិភពលោក នាថ្ងៃ​ទី១២ [...]

អនុប្រធានាធិបតី​ចិន ជួប​ជជែក​ជា​មួយ​ទ្រង់ រណឬទ្ធិ

អនុប្រធានាធិបតី​ចិន ជួប​ជជែក​ជា​មួយ​ទ្រង់ រណឬទ្ធិ

ប្រទេសចិន រក្សានូវចំណងទាក់ទង ដោយរឹងមាំ ជាមួយប្រទេសកម្ពុជា ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើតជា​សហគមន៍ នៃផលប្រយោជន៍ មួយឡើង សម្រាបវាសនា និងការទទួលខុសត្រូវរួម ជាមួយនឹងប្រទេសបងប្អូនជិតខាង តាមរង្វង់ផលប្រយោជន៍សេដ្ឋកិច្ច។ នេះជាការថ្លែងឡើង របស់លោក លី យ៉ានឆាវ អនុប្រធានាធិបតី នៃប្រទេសចិន នៅក្នុងជំនួប ជាមួយប្រធានគណបក្សហ្វុនស៊ីនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ កាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានី ប៉េកាំង ដកស្រង់ដោយ សារព័ត៌មានផ្លូវការ «China News»។

នៅក្នុងជំនួបនោះដែរ មេដឹកនាំទាំងពីរ បានរំលឹកឡើងវិញ ពីការបន្ដទំនាក់ទំនងជាន់ខ្ពស់ ប្រកបដោយនិរន្តរភាព និង​កាន់តែស្រួចស្រាវ រវាងគណបក្សរាជានិយម ហ្វុនស៊ីនប៉ិច កម្ពុជា និងគណបក្សកុម្មុយនីសចិន។ សារព័ត៌មានចិន បាន​បន្តរាយការណ៍ទៀតថា ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ វិញ បានមានបន្ទូលឆ្លើយតប នឹងលោកអនុប្រធានាធិបតីចិនវិញ ពីការគាំទ្រជានិច្ចជាកាស នូវទំនាក់ទំនង [...]

រថភ្លើង​បុក​រថយន្ដ​ដឹក​ត្រាក់ទ័រ នៅ​ក្បែរ​ប៉ារីស របួស​៣៧​នាក់

រថភ្លើង​បុក​រថយន្ដ​ដឹក​ត្រាក់ទ័រ នៅ​ក្បែរ​ប៉ារីស របួស​៣៧​នាក់

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង ៨ និង៧៤៦នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០១៥ ជិតស្ថានីយ៍ចំណត ក្រុង ណង់ហ្សីស (Nangis - Seine-et-Marne) ហើយបានធ្វើឲ្យទូរថភ្លើង ចំនួន៧ បានរត់ងាកចេញពីផ្លូវដែក ដែល​ភ្ជាប់​ទិសដៅ ពីក្រុងប៊ែលហ្វ័រ (Belfort) ទៅរដ្ឋធានីបារីស។ បើតាមប្រភពផ្លូវការពីអាជ្ញាធរ បានឲ្យដឹងថា រថភ្លើងបានផ្ទុក​មនុស្ស ចំនួន៣៥០ នាក់ បានងាកចេញពីផ្លូវ តែមិនបានក្រឡាប់ទេ។

រីឯក្រុមហ៊ុនជាតិ គ្រប់គ្រងផ្លូវដែក បារាំង (SNCF) បានប្រកាសថា អ្នកដំណើរដែលគ្មានរបួស នឹងត្រូវដឹកជញ្ជូនតាម​រថយន្ដក្រុង ឆ្ពោះទៅកាន់ទិសដៅចុងក្រោយ របស់ពួកគេ។ ចរាចរណ៍ផ្លូវដែក ដែលឆ្លងកាត់តាមទីនោះ ត្រូវបានកាត់​ផ្ដាច់ ទាំងទៅទាំងមក សម្រាប់រយៈពេលយ៉ាងហោច ២៤ម៉ោង។

អ្នកនាំពាក្យអាជ្ញាធរ បាននិយាយឲ្យដឹងទៀតថា មនុស្សជាង៣០នាក់ បានរងរបួសភាគច្រើន ដោយសាររថភ្លើង បាន​ចាប់ហ្វ្រាំងយ៉ាងគំហុក ហើយមានមនុស្សបីនាក់ បានរងរបួសធ្ងន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...