រថភ្លើង​បុក​រថយន្ដ​ដឹក​ត្រាក់ទ័រ នៅ​ក្បែរ​ប៉ារីស របួស​៣៧​នាក់

មនុស្ស៣៧នាក់ បានរងរបួស ក្នុងនោះបីនាក់របួសធ្ងន់ នៅក្នុងគ្រោះថ្នាក់រថភ្លើង ជាមួយនឹងរថយន្ដ សណ្ដោងរ៉ឺមកត្រាក់ទ័រ នៅថ្ងៃអង្គារ ក្បែររដ្ឋធានីប៉ារីស ប្រទេសបារាំង។ នេះ បើតាមតុល្យភាពចុងក្រោយ ចេញផ្សាយឲ្យដឹង ដោយអាជ្ញាធរ។
រថភ្លើង​បុក​រថយន្ដ​ដឹក​ត្រាក់ទ័រ នៅ​ក្បែរ​ប៉ារីស របួស​៣៧​នាក់
គ្រោះថ្នាក់រថភ្លើងបុកជាមួយរថយន្ដដឹកទំនិញ ដែលមានសណ្ដោងត្រាក់ទ័រមួយ ក្បែររដ្ឋធានី ប៉ារីស។ (រូបថត AFP)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២១ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 22, 2015
  • ប្រធានបទ: គ្រោះរថភ្លើង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង ៨ និង៧៤៦នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០១៥ ជិតស្ថានីយ៍ចំណត ក្រុង ណង់ហ្សីស (Nangis - Seine-et-Marne) ហើយបានធ្វើឲ្យទូរថភ្លើង ចំនួន៧ បានរត់ងាកចេញពីផ្លូវដែក ដែល​ភ្ជាប់​ទិសដៅ ពីក្រុងប៊ែលហ្វ័រ (Belfort) ទៅរដ្ឋធានីបារីស។ បើតាមប្រភពផ្លូវការពីអាជ្ញាធរ បានឲ្យដឹងថា រថភ្លើងបានផ្ទុក​មនុស្ស ចំនួន៣៥០ នាក់ បានងាកចេញពីផ្លូវ តែមិនបានក្រឡាប់ទេ។

រីឯក្រុមហ៊ុនជាតិ គ្រប់គ្រងផ្លូវដែក បារាំង (SNCF) បានប្រកាសថា អ្នកដំណើរដែលគ្មានរបួស នឹងត្រូវដឹកជញ្ជូនតាម​រថយន្ដក្រុង ឆ្ពោះទៅកាន់ទិសដៅចុងក្រោយ របស់ពួកគេ។ ចរាចរណ៍ផ្លូវដែក ដែលឆ្លងកាត់តាមទីនោះ ត្រូវបានកាត់​ផ្ដាច់ ទាំងទៅទាំងមក សម្រាប់រយៈពេលយ៉ាងហោច ២៤ម៉ោង។

អ្នកនាំពាក្យអាជ្ញាធរ បាននិយាយឲ្យដឹងទៀតថា មនុស្សជាង៣០នាក់ បានរងរបួសភាគច្រើន ដោយសាររថភ្លើង បាន​ចាប់ហ្វ្រាំងយ៉ាងគំហុក ហើយមានមនុស្សបីនាក់ បានរងរបួសធ្ងន់ ក្នុងនោះមានអ្នកបើកបរម្នាក់ផង។ ប៉ុន្តែស្ថានភាព​នៃ​អ្នករបួសធ្ងន់ ទាំងបីនាក់ មិនមានប៉ះពាល់ ដល់ជីវិតនោះទេ។

រថភ្លើងបានបុក ជាមួយរថយន្ដ ដែលសណ្ដោង ដោយរ៉ឺមក មានផ្ទុកត្រាក់ទ័រមួយ។ អ្នកសារព័ត៌មានរបស់​ទូរទស្សន៍​បារាំង បានរាយការណ៍ ពីកន្លែងកើតហេតុមកថា មូលហេតុសំខាន់បំផុត ដែលធ្វើឲ្យរថយន្ដដឹកទំនិញ បានជាប់គាំងនៅ​លើផ្លូវ ដែលមានរថភ្លើងឆ្លងកាត់នោះ ដោយសាររថយន្ដនោះបានរលត់ម៉ាស៊ីន។ អ្នកបើកបររថយន្ដ បានមាន​ពេល​ចុះ​ពី​រថយន្ដ ហើយរត់ទៅប្រកាសអាសន្ន ប៉ុន្តែទំនងជាហួសពេលទៅហើយ។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតមួយ ត្រូវ​បាន​អាជ្ញាធរ​ប្រកាសបើកធ្វើ ដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...