កាណាដា៖ អគ្គិភ័យ​ឆាប​ឆេះ​សន្ធោ​សន្ធៅ បន្ទាប់​ពី​ទូរ​រថភ្លើង​ដឹក​ប្រេង​ផ្ទុះ (VDO)

រថភ្លើងមួយដែលដឹកប្រេង បានងាកចេញពីផ្លូវដែករបស់ខ្លួន នៅក្នុងទីប្រជុំជនដ៏តូចមួយ ជាប់នឹងទីក្រុងកេប៊ិច (Québec) ប្រទេស​កាណាដា បង្កឲ្យមានអគ្គិភ័យបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រថភ្លើងមួយដែលដឹកប្រេង បានងាកចេញពីផ្លូវដែករបស់ខ្លួន នៅក្នុងទីប្រជុំជនដ៏តូចមួយ ជាប់នឹងទីក្រុងកេប៊ិច (Québec) ប្រទេស​កាណាដា បង្កឲ្យមានអគ្គិភ័យបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។


ភ្នក់ភ្លើងដ៏សន្ធោសន្ធៅ នៅពេលការផ្ទុះបានចាប់ផ្ដើមវាតអំណាចរបស់ខ្លួន។

យ៉ាងហោចណាស់ទូររថភ្លើងចំនួន៤ ដែលដឹកស៊ីទែនប្រេងឆៅ បានផ្ទុះឡើងនៅថ្ងៃសៅរ៍នេះ នៅចំកណ្ដាលទីប្រជុំជនតូច​មួយនៃទីក្រុងកេប៊ិច បន្ទាប់ពីរថភ្លើងនេះបានងាកចេញពីផ្លូវដែក ហើយបាននាំយកទៅជាមួយ នូវអាគារប្រមាណ​ជាជាង​៣០ខ្នងធ្វើជាចំណីព្រះអគ្គិ និងបង្កឲ្យមានភាពខ្វាយខ្វល់យ៉ាងខ្លាំងសម្បើម សម្រាប់បណ្ដាជនដែលនឹងអាច​ទទួលផល​ប៉ះពាល់ពីអគ្គិភ័យនេះ។

មន្ត្រីជាន់ខ្ពស់នៃទីក្រុងកេប៊ិចទទួលបន្ទុកខាងសុខភាព បានថ្លែងឲ្យដឹងថា «គេនៅមិនទាន់ដឹងអ្វីទាំងអស់ ស្ដីពីជនរងគ្រោះ និងថាមានចំនួនប៉ុន្មាននោះ»។ តែទូរទស្សន៍រដ្ឋរបស់ប្រទេសកាណាដា បានរាយការណ៍ពីជនរងគ្រោះ​ថាមាន​ចំនួនជាង​៦០នាក់ នៅក្នុងទីប្រជុំជន ឡាក់ម៉េហ្គង់ទីក (Lac-Mégantic) ស្ថិតនៅចំងាយ២៥០គីឡូម៉ែត្រ ខាងកើតនៃទីក្រុងម៉ុងរ៉េអាល់ (Montréal)។

បណ្ដាជនរស់នៅទីនោះ យ៉ាងហោច១០០០នាក់ ត្រូវបានជម្លៀសចេញ

តំបន់ជម្លៀសចេញដែលមានទំហំ១គីឡូម៉ែត្រជុំវិញ ត្រូវបានគេបង្កើតឡើង ហើយយ៉ាងហោចណាស់បណ្ដាជន​ពី​១ពាន់​ទៅ៦ពាន់នាក់ នៅទីប្រជុំជនឡាក់ ម៉េហ្គង់ទីក ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ។ ក្រុមអ្នកជួយសង្គ្រោះ​ដំបូងគេ នៅតែមិនអាចចូលទៅធ្វើអន្តរាគមន៍ នៅក្នុងតំបន់ដែលបង្កឲ្យមានការផ្ទុះដូចគ្នា នៅក្រោយពីព្រឹត្តិការណ៍ផ្ទុះមុន ដែលបានកើតឡើងនៅវេលាម៉ោងប្រមាណជា០១និង២០នាទី ដោយសារនឹងមានការផ្ទុះបន្ថែមថ្មីទៀត។

ក្បួនរថភ្លើងដឹកប្រេងរបស់ក្រុមហ៊ុន ឌឺម៉ុងរ៉េអាល់ មេនអេនអាត្លង់ទីក (The Montreal Maine & Atlantic) ដែលមានប្រាំ​ខ្សែរ និងចំនួនទូររថភ្លើងសរុប៧៧ទូរនេះ បានដឹកប្រេងមកពីរដ្ឋដាកូតា (Dakota) ផ្នែកខាងជើងនៃសហរដ្ឋអាមេរិក។ តែអ្វី​ដែលគេគិតស្មានមិនដល់ ក្បួនរថភ្លើងនេះមិនមានអ្នកបើកបរទេ ហើយមិនមានអ្នកបម្រើការណាម្នាក់​នៅលើទូរដឹក​ស៊ីទែន​ប្រេងទាំងនោះដែរ ព្រោះរថភ្លើងមានដំណើរការទៅមុខដោយការបញ្ជាជាលក្ខណៈស្វ័យប្រវត្តិ។ នេះបើតាមការថ្លែងឲ្យដឹង របស់អ្នកនាំពាក្យរបស់ក្រុមហ៊ុន លោក គ្រឹស្តូហ្វ ជួរនេត (Christophe Journet) ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

សូមទស្សនារូបភាព និងវីដេអូដូចខាងក្រោម៖

វីដេអូ៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...