អាមេរិក៖ រថភ្លើង​ដឹក​សារជាតិ​​គីមី​បើក​ខុស​ផ្លូវ «ផ្ទុះ»​នៅ​ក្រុង​ម៉ារីឡេន

រថភ្លើងដឹក​សារជាតិ​​គីមី​មួយខ្សែ បានបោលទៅបុករទេះដឹកសម្រាម មុននឹងជៀសចេញពីផ្លូវ កាលពីថ្ងៃអង្គារនេះ នៅជាយក្រុង​បាទីម័រ (Baltimore) នៃរដ្ឋម៉ារីឡេន (Maryland) សហរដ្ឋអាមេរិក។ គ្រោះថ្នាក់នេះបង្កឲ្យមានការផ្ទុះមួយដ៏ខ្លាំង ធ្វើឲ្យ​លំនៅដ្ឋាននៅជុំវិញមួយគីឡូម៉ែត្រ កក្រើករង្គើឡើង។ នេះជាការថ្លែងឲ្យដឹងរបស់អ្នកទទួលខុសត្រូវប្រចាំតំបន់ និងសាក្សី​នៅផ្ទាល់កន្លែងជាច្រើននាក់។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រថភ្លើងដឹក​សារជាតិ​​គីមី​មួយខ្សែ បានបោលទៅបុករទេះដឹកសម្រាម មុននឹងជៀសចេញពីផ្លូវ កាលពីថ្ងៃអង្គារនេះ នៅជាយ​ក្រុង​បាទីម័រ (Baltimore) នៃរដ្ឋម៉ារីឡេន (Maryland) សហរដ្ឋអាមេរិក។ គ្រោះថ្នាក់នេះបង្កឲ្យមានការផ្ទុះមួយដ៏ខ្លាំង ធ្វើឲ្យ​លំនៅដ្ឋាននៅជុំវិញមួយគីឡូម៉ែត្រ កក្រើករង្គើឡើង។ នេះជាការថ្លែងឲ្យដឹងរបស់អ្នកទទួលខុសត្រូវប្រចាំតំបន់ និងសាក្សី​នៅផ្ទាល់កន្លែងជាច្រើននាក់។


រូបភាពពីលើអាកាស នៃព្រឹត្តិការណ៍ផ្ទុះរថភ្លើងនេះ។ (រូបភាពថតពីអេក្រង់វីដេអូ)

រថភ្លើងបានបើកចេញខុសផ្លូវ នៅម៉ោងប្រមាណជា២រសៀល ក្នុងតំបន់រ៉ូសេដាល់ ផ្នែកខាងកើតនៅក្រុងបាទីម័រ។

បណ្ដុំផ្សែងខ្មួលខ្មាញ់ខ្មៅងងឹត បានបង្ហាញរូបរាងធ្វើឲ្យឃើញនៅលើផ្ទៃមេឃ ពីរាប់សិបគីឡូម៉ែត្រជុំវិញ។ បន្ទាប់មក​ផ្សែង​ខ្មៅនេះ បានគ្របដណ្ដប់ជិតឈឹងទាំងស្រុង ផ្ទៃមេឃនៃតំបន់នោះ នៅល្ងាចថ្ងៃដដែល។

អ្នកជំនាញខាងគ្រឿងជាតិផ្ទុះឬជាតិពុល ត្រូវបានពង្រាយនៅផ្ទាល់នឹងទីកន្លែង តែប្រធានផ្នែកលត់អគ្គិភ័យប្រចាំតំបន់ បាន​ប្រកាសក្នុងសន្និសិតកាសែតថា គ្មានជាតិពុលណាមួយ ត្រូវបានប៉ះពាល់ឆាបឆេះនោះឡើយ ហើយអាជ្ញាធរក៏មិនបាន​បង្គាប់ឲ្យមានការជម្លៀសប្រជាជន អ្នករស់នៅទីនោះចេញដែរ។

អ្នកបើករទេះដឹកសម្រាម ត្រូវបានដឹកជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ខណៈដែលរបួសរបស់គាត់មានសភាពធ្ងន់ធ្ងរ។ ចំណែក​ឯបុគ្គលិកពីរនាក់ដែលស្ថិតនៅលើរថភ្លើងដឹកទំនិញ មិនមានរបួសអ្វីទេ។

បុរសម្នាក់រស់នៅចម្ងាយ៨០០ម៉ែត្រពីទីនោះ បាននិយាយថា កម្លាំង«ផ្ទុះ» បានរញ្ជួយមកដល់ជញ្ជាំងផ្ទះរបស់គាត់ ហើយ​បានធ្វើឲ្យសម្ភារះមួយចំនួនដែលព្យួរលើជញ្ជាំងធ្លាក់។

នៅក្នុងវីដេអូជាច្រើនខ្សែ ដែលបានដាក់ផ្សាយនៅតាមបណ្ដាញហ្វេសប៊ុក គេឃើញមានអគ្គិភ័យដ៏ធំ និងផ្សែងហុយទៅ​លើ​មេឃយ៉ាងខ្លាំង តែនៅប៉ុន្មាននាទីបន្ទាប់មក ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើង។ ឃ្លាំងមួយដៃលស្ថិតនៅក្បែរនឹងផ្លូវរថភ្លើង បានរងការខូតខាតយ៉ាងធ្ងន់ធ្ងរ ពីការផ្ទុះនេះ។

អ្នកនាំពាក្យក្រុមហ៊ុនទទួលខុសត្រូវលើរថភ្លើង បានថ្លែងតាមទូរសារអេឡិចត្រូនិកថា ទូមួយនៃខ្សែរថភ្លើង មានផ្ទុកជាតិ​សូឌីយ៉ូមក្លរ៉ាត ដែលក្រសួងដឹកជញ្ញូនអាមេរិកចាត់ទុកថា ជាសារជាតិដ៏មានគ្រោះថ្នាក់ សម្រាប់ការដឹកជញ្ជូនតាមរថភ្លើង។ តែប្រធានផ្នៃកលត់អគ្គិភ័យ បានបញ្ជាក់ថា សារជាតិនេះ មិនមាននៅក្នុងទូដែលរងការឆេះ បំផ្លិចបំផ្លាញនោះទេ។ តែទោះ​ជាយ៉ាងណាក៏ដោយ ក៏ការស៊ើបអង្កេតមួយ ត្រូវបានគេបើកធ្វើឡើង ដើម្បីពិនិត្យឲ្យឃើញ ពីមូលហេតុពិតប្រាកដ​នៃការផ្ទុះ​នេះ៕

ខ្សែវីដេអូព័ត៌មាន ស្ដីពីព្រឹត្តិការណ៍៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...