អនុប្រធានាធិបតី​ចិន ជួប​ជជែក​ជា​មួយ​ទ្រង់ រណឬទ្ធិ

អនុប្រធានាធិបតីចិន លោក លី យ៉ានឆាវ (Li Yuanchao) បានជួបពិភាក្សា កាលពីថ្ងៃអង្គារ នៅរដ្ឋធានីប៉េកាំង ជាមួយព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ ប្រធានគណបក្សហ្វុនស៊ីនប៉ិច។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានផ្លូវការចិន «China News»។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២១ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 22, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសចិន រក្សានូវចំណងទាក់ទង ដោយរឹងមាំ ជាមួយប្រទេសកម្ពុជា ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើតជា​សហគមន៍ នៃផលប្រយោជន៍ មួយឡើង សម្រាបវាសនា និងការទទួលខុសត្រូវរួម ជាមួយនឹងប្រទេសបងប្អូនជិតខាង តាមរង្វង់ផលប្រយោជន៍សេដ្ឋកិច្ច។ នេះជាការថ្លែងឡើង របស់លោក លី យ៉ានឆាវ អនុប្រធានាធិបតី នៃប្រទេសចិន នៅក្នុងជំនួប ជាមួយប្រធានគណបក្សហ្វុនស៊ីនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ កាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានី ប៉េកាំង ដកស្រង់ដោយ សារព័ត៌មានផ្លូវការ «China News»។

នៅក្នុងជំនួបនោះដែរ មេដឹកនាំទាំងពីរ បានរំលឹកឡើងវិញ ពីការបន្ដទំនាក់ទំនងជាន់ខ្ពស់ ប្រកបដោយនិរន្តរភាព និង​កាន់តែស្រួចស្រាវ រវាងគណបក្សរាជានិយម ហ្វុនស៊ីនប៉ិច កម្ពុជា និងគណបក្សកុម្មុយនីសចិន។ សារព័ត៌មានចិន បាន​បន្តរាយការណ៍ទៀតថា ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ វិញ បានមានបន្ទូលឆ្លើយតប នឹងលោកអនុប្រធានាធិបតីចិនវិញ ពីការគាំទ្រជានិច្ចជាកាស នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសចិន ពី​សំណាក់ព្រះញាតិរង្សកម្ពុជា និងគណបក្ស ហ្វុនស៊ីនប៉ិច របស់ទ្រង់។

ជំនួបរវាងមេដឹកនាំទាំងពីរ បានធ្វើឲ្យគេនឹកឃើញទាំងវិញ ពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងអតីតព្រះមហាវីរក្សត្រ នរោត្ដម សីហនុ (សម្ដេចឪ) ដែលបានសោយទីវង្គត ហើយប្រទេសចិន ក៏ធ្លាប់បានគាំទ្រ ពីជំហរដឹកនាំនយោបាយ របស់​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បន្ទាប់ពីព្រះរាជបុត្រអង្គនេះ បានឈ្នះក្នុងការបោះឆ្នោតសកល ឆ្នាំ១៩៩៣ និង​ឡើង​ធ្វើជានាយករដ្ឋមន្ត្រីទីមួយ នាពេលនោះដែរ។ យ៉ាងណាក៏ដោយ ជំនួបរវាងមេដឹកនាំទាំងពីរ បានបញ្ជាក់ប្រាប់ ពីការខិតជិតរកគ្នាឡើងវិញ ក្រោយពីព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានត្រឡប់មកធ្វើ ជាប្រធានគណបក្ស ហ្វុនស៊ីនប៉ិច កាលពីខែមករា ឆ្នាំ២០១៥ កន្លងមកនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...