ខ្លាចនគរបាលយកឡានទៅខណ្ឌ ទើបចេញសំណង
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ ឡានដឹកអ្នកដំណើរទាំងពីរ បានវ៉ាជែងគ្នា នៅលើទ្រូងផ្លូវ ពីកើតទៅលិច តាមបណ្តោយផ្លូវ សព័ន្ធរុស្សី លុះមកដល់ខាងលិច រោងចក្រកាត់ដេមួយ ម្ចាស់ឡានទីមួយ បានបន្ថែមល្បឿន ដើម្បីវ៉ាអ្នកនៅខាងមុខខ្លួន។ ឡានវ៉ាបានសម្រេច តែបានបណ្តាលឲ្យម៉ូតូមួយគ្រឿង នៅបើកស្របគ្នា ដួលទៅប៉ះជាមួយឡានមួយទៀត ធ្វើឲ្យខូចខាតម៉ូតូ នៅផ្នែកខាងមុខ។
បន្ទាប់ពីមានហេតុការណ៍ គ្រោះថ្នាក់ចារចារណ៍ ចាប់ពីម៉ោង១១ និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ភាគីទាំងសងខាង មានម្ចាស់ឡាន និងម្ចាស់ម៉ូតូ បានប្រកែកគ្នា ប្រមាណជា១ម៉ោង នៅមិនទាន់មាន អ្នកណាយល់ព្រមទៀត។ ម្ចាស់ម៉ូតូ ជាយុវតីមួយរូប អាយុប្រមាណ២០ឆ្នាំ មិនប្រាប់ឈ្មោះ តែបានប្រាប់ថា ជាកូនមន្ត្រីយោធាម្នាក់។ រីឯម៉ូតូម៉ាក វេវ ពណ៍ក្រហម ស្លាកលេខ ខេមរៈភូមិន្ទ០២ ១-៧១៦៨ ត្រូវបានសមត្ថកិច្ចចររាចរណ៍សួររកពន្ធម៉ូតូ ពីម៉ូតូ តែយុវតីម្ចាស់ម៉ូតូ [...]