Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

សម្ភាស៖ ធ្វើ​យ៉ាង​ណា ដើម្បី​ដណ្ដើម​​អំណាច​ពី​ចៅ​សង្កាត់​ធំ?

សម្ភាស៖ ធ្វើ​យ៉ាង​ណា ដើម្បី​ដណ្ដើម​​អំណាច​ពី​ចៅ​សង្កាត់​ធំ?

ក្នុងការងារណាក៏ដោយ ចៅសង្កាត់មួយចំនួន ដែលមកពីគណបក្សកាន់អំណាច តែងតែអោបក្រសោប ឬ​ក្តោបការងារទាំងអស់ មកលើខ្លួនតែម្នាក់ ពិសេសបើចៅសង្កាត់រងទីមួយ ឬទីពីរ មកពីគណបក្សផ្សេង ឬមក​ពីបក្សប្រឆាំងវិញនោះ រិតតែមិនទម្លាក់ការងារ ឲ្យធ្វើតែម្តង។ ដូច្នេះ តោងចៅសង្កាត់រងទី១ និងចៅសង្កាត់​រងទីពីរទាំងនោះ គិតខ្លួនឯងរួចជាស្រេចថា តើខ្លួនចេះអ្វីខ្លះ? តើខ្លួនដឹងអ្វី ពីច្បាប់ខ្លះ? តើខ្លួន ជាចៅសង្កាត់​«រង»នោះ ត្រូវមាននាទីធ្វើអ្វី? តើខ្លួនចេះឬទេ? ហើយបំរើពលរដ្ឋ យ៉ាងដូចម្តេច? នេះជាការលើកឡើង របស់​លោក គ្រុយ ខេមរិទ្ធ ចៅសង្កាត់រងទីពីរ នៃសង្កាត់ទួលសង្កែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅក្នុងកិច្ច​សម្ភាស​ផ្ដាច់មុខមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ

ថ្លែងក្នុងកិច្ចសម្ភាស បន្ទាប់ពីបានឡើង មកទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីទទួលការងារថ្មី ក្នុងនាម​ជាចៅសង្កាត់រងនោះ លោក ខេមរិទ្ធ បានពន្យល់ថា មានមួយចំនួនធំ [...]

ឆេះ​ប្រព័ន្ធ​ត​ចរន្ដ​របស់​អគ្គិសនី​កម្ពុជា តែ​អត់​មាន​អ្នក​លត់​អគ្គិភ័យ

ឆេះ​ប្រព័ន្ធ​ត​ចរន្ដ​របស់​អគ្គិសនី​កម្ពុជា តែ​អត់​មាន​អ្នក​លត់​អគ្គិភ័យ

ហេតុការណ៍នេះ បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏រងការិះគន់ខ្លាំងដែរ ពីពលរដ្ឋ ដោយពួកគាត់​បាន​ត្អូញ​ត្អែរថា គ្មានមន្ត្រីជំនាញណា ជួយចុះអន្តរាគមន៍ទេ ទុកឲ្យពលរដ្ឋពន្លត់ភ្លើង ដោយខ្លួនឯងរលត់អស់ ទើបឃើញ​ស្រមោល ក្រុមមន្ត្រីលត់អគ្គិភ័យ បានមកដល់។ អ្នកនៅក្នុងហេតុការណ៍ ដ៏គួរឲ្យរន្ធត់នេះ បានប្រាប់ឲ្យដឹងថា មុនដំបូងឡើយ គេលឺសម្លេងផ្ទុះ (ផូងៗៗៗ) ជាច្រើនដង។ ពួកគាត់បានចេញមកមើល ក៏ឃើញមានផ្កាភ្លើង ផ្ទុះ​ចេញពីបង្គោលតូច មានខ្សែតចរន្តអគ្គិសនី ជាច្រើននៅពីមុខផ្ទះ។ បុរសខាងលើបន្តទៀតថា ក្នុង​ហេតុការណ៍​នេះ បានប្រជាពលរដ្ឋ សម្រុកជួយគ្នាពន្លត់ បានសម្រេច ដោយប្រើបំពង់ពន្លត់អគ្គីភ័យ ចំនួន៣០ទាំង​តូចទាំង​ធំ។

លោក អ៊ុង សុផាន អាយុ ៦៣ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦១K ក្នុងភូមិទី១០ សង្កាត់ផ្សារដេប៉ូទី១ បានរៀបរាប់ថា លោកមានការភ្ញាក់ផ្អើល និងលំបាក ក្នុងការចាកចេញណាស់ ព្រោះផ្ទុះឆេះនោះ នៅចំពីមុខផ្ទះលោកតែម្តង គ្មានផ្លូវក្រោយណា [...]

ក្រុម​​ក្មេង​​ស្ទាវ​ជិះ​ឡាន ទៅ​វាយ​ក្រុម​ក្មេង​មួួយ​ទៀត នៅ​មុខ​វត្ត​លង្កា

ក្រុម​​ក្មេង​​ស្ទាវ​ជិះ​ឡាន ទៅ​វាយ​ក្រុម​ក្មេង​មួួយ​ទៀត នៅ​មុខ​វត្ត​លង្កា

នៅម៉ោង ១០និង២០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥នេះ នៅចំណុចមុខវត្តលង្កា ក្នុងសង្កាត់បឹងកេង​កង​ទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានក្មេងស្ទាវពីរក្រុម បានវាយតប់គ្នាប្រតាយប្រតប់ បណ្តាលឲ្យមាន​អ្នក​របួស និងខូចខាតរបស់មួយចំនួន។

អ្នកឃើញហេតុការណ៍នេះ បានរៀបរាប់ថា ដំបូងក្មេងស្ទាវមួយក្រុមជិះរថយន្ត ទំនើបម៉ាក RANG ROVER ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ២AA-១៥៧៥ មានគ្នាប្រមាណ៨នាក់ បានធ្វើដំណើរមកដល់ ហើយបានចុះវាយ និង​គប់ដុំថ្ម មកលើក្មេងមួយក្រុមទៀត ដែលកំពុងអង្កុយលេង មុខវត្តលង្កា បណ្តាលឲ្យរងរបួស ជាច្រើន​កន្លែង។ ភ្លាមៗនោះ ក្រុមអ្នកជិះជិះឡានទំនើប បន្តវាយម៉ូតូ របស់ក្រុមអ្នកអង្កុយលេង លើសួនមុខ​វត្ត​លង្កា​នោះ​ទៀត ដោយប្រើដំបងវាយកូនហ្កោល។

ហេតុការណ៍វាយតប់គ្នានេះ បានធ្វើឲ្យខូចខាតសម្ភារៈ មួយចំនួនក្នុងនោះ មានម៉ូតូ Scoopy ពណ៌សមួយគ្រឿង បាក់ក្បាំងខាងឆ្វេងខាងមុខ និងពីរគ្រឿងផ្សេងទៀតម៉ាក Nex និងម៉ាក Finano [...]

«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»

«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»

បក្ខជន ដែលបានចូលរួមផ្ដួលរំលំ របបខ្មែរក្រហម នាឆ្នាំ១៩៧៩ ហើយត្រូវបានរបបថ្មី ហៅថា «សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា» លើកបន្តុបដោយវៀតណាម ឲ្យឡើងកាន់តំណែង មានអំណាចដើម្បីដឹកនាំប្រទេស​នោះ មួយភាគធំសុទ្ធសឹង ជាមនុស្សមិនចេះអក្សរ ឬមានចំណេះដឹងតិចតួច។ ពីក្នុងចំណោមនោះ មានមេ​ដឹកនាំ​«គ្រាក់ៗ» របស់គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ ដូចជាលោក ហេង សំរិន នេះជាដើម ដែលបើសូម្បី អាន​អក្សរ ក៏មិនត្រូវជ្រុងផងនោះ។ នេះ បើតាមការអះអាង របស់អតីតសាស្ត្រាចារ្យមួយរូប។

ពីរដ្ឋធានីប៉ារីស អ្នកស្រី វ.អ. អតីតសាស្ត្រចារ្យផ្នែកអក្សរសាស្ត្រ នៅវិទ្យាល័យបាក់ទូក ដែលបានចេញមក​រស់​នៅ ក្នុងប្រទេសបារាំង តាំងពីច្រើនឆ្នាំមកហើយ បានរំលឹករឿងនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា លោក ហេង សំរិន អតីតប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ និងជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តកម្ពុជា បានអាន​អក្សរ នៅ​ក្នុង​លិខិត​ដដែលៗ សរសេរដោយមនុស្សដដែល [...]

អ៊ុំ សំអាន ថា ឈាង វុន ត្រូវ​មើល​មាត្រា៨០ នៃ​រដ្ឋធម្មនុញ​សិន

អ៊ុំ សំអាន ថា ឈាង វុន ត្រូវ​មើល​មាត្រា៨០ នៃ​រដ្ឋធម្មនុញ​សិន

ការវាយប្រហារ ដោយពាក្យសំដី នៃអ្នកតំណាងរាស្រ្តពីរនាក់ មកពីគណបក្សផ្សេងគ្នា បានធ្វើឲ្យល្បីរន្ទឺរ កក្រើក​ពេញពិភពកម្ពុជា ព្រោះម្ខាង ចង់ការពារប្រធានរដ្ឋសភា និងម្ខាងទៀត ចោទប្រកាន់ប្រធានរដ្ឋសភា ថា​បាន​រំលោភរដ្ឋធម្មនុញ្ញ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៧ ខែកក្កដានេះ លោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្ស​ប្រជាជនកម្ពុជា អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃរដ្ឋសភា បានចោទប្រកាន់តំណាងរាស្រ្តមួយរូប មកពីគណបក្សសង្គ្រោះជាតិ ពីករណី«ថ្លើមធំ» ប៉ុនប៉ងប្តឹងប្រធានរដ្ឋសភា លោក ហេង សំរិន ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ លោកថា បើតំណាង​រាស្រ្ត អ៊ុំ សំអាន ដែលល្បីខាងបញ្ហាព្រំដែននោះ មិនដកចិត្ត មិនដកបណ្តឹង ប្តឹងប្រធានរដ្ឋសភានោះទេ គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើការជំនួសសភាពេញអង្គ ដើម្បីឈានទៅដកអភ័យឯកសិទ្ធិសភា ពីលោក អ៊ុំ សំអាន មុននឹងប្រគល់លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...