Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ហ៊ុន សែន បង្រៀន​ទ្រង់ រណឫទ្ធិ ឲ្យ​ចេះ​ធ្វើ​នយោបាយ​ខ្លួន​ឯង

ហ៊ុន សែន បង្រៀន​ទ្រង់ រណឫទ្ធិ ឲ្យ​ចេះ​ធ្វើ​នយោបាយ​ខ្លួន​ឯង

«ពីមុនតាមស៊ីកេរ្តិ៍ព្រះបិតា ឥឡូវមកតាមស៊ីកេរ្តិ៍ ព្រះរាជអានុជទៀត។ សុំប៉ុណ្នឹងបានទេ ឲ្យចេះឈរលើ ជំហរ​ខ្លួនឯងបានទេ។ ព្រះអង្គគួរតែចេះធ្វើនយោបាយ ដោយខ្លួនព្រះអង្គផ្ទាល់ កុំចាំតែព្រះបិតា និងព្រះរាជអនុជ ​អញ្ចឹង។» នេះការថ្លែងព្រមាន របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជា«ការស្រោចទឹក​មួយ​គ្រែ» ឲ្យទៅអតីតគូសត្រូវនយោបាយ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។

ប្រតិកម្មខ្លាំងៗ​របស់​លោកនាយករដ្ឋមន្រ្តី បានធ្វើឡើងជាការតបតរ ទៅនឹងបន្ទូលរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែល​កាលពីព្រឹក​ថ្ងៃ​សៅរ៍ ទី២៥ ខែកក្កដា នៅមជ្ឈមណ្ឌលកោះពេជ្រ បានអះអាងថា ព្រះអង្គម្ចាស់​បានឭថា ព្រះ​មហាក្សត្រកម្ពុជា ទ្រង់គ្រោងនឹង​កោះ​ហៅ​មេដឹកនាំ នៃគណបក្សទាំងបី ឲ្យចូលពិភាក្សាគ្នា ពី​បញ្ហា​ព្រំដែន​កម្ពុជា​។ ក្នុងជំនួបជា​មួយក្រុមយុវជន នាពេលនោះ ព្រះអង្គម្ចាស់ រណឫទ្ធិ ដែលជាប្រធាន​គណបក្ស​​ហ្វុនស៊ីនប៉ិច ថែមទាំងបាន [...]

​ព្រំដែន៖ រាជ​វាំង​បដិសេធ​ពត៌មាន នៃ​ការ​កោះ​មេ​ដឹក​នាំ​បក្ស​ទាំង​បី

​ព្រំដែន៖ រាជ​វាំង​បដិសេធ​ពត៌មាន នៃ​ការ​កោះ​មេ​ដឹក​នាំ​បក្ស​ទាំង​បី

សេចក្តីប្រកាសព័ត៌មាន របស់ព្រះបរមរាជវាំង ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួលបាន ក្នុងថ្ងៃទី២៧ ខែ​កក្កដា នេះ បានលើកឡើងថា មានសារព័ត៌មាន ក្នុងស្រុកមួយចំនួនធំ បានធ្វើការចុះផ្សាយ ដោយស្រង់យក​សម្តី របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានមានព្រះបន្ទូលថា «ព្រះមហាក្សត្រគ្រោង នឹងកោះ​ហៅ​មេ​ដឹកនាំ គណបក្សនយោបាយធំៗ ទាំងបី មកប្រជុំពិភាក្សា លើបញ្ហាព្រំដែន...។»

សេចក្តីប្រកាសព័ត៌មានដែល បានចេញក្នុងថ្ងៃទី២៧ ខែកក្កដា នេះបានបន្តទៀតថា៖ «បើមានកិច្ចពិភាក្សា ពី​បញ្ហាសំខាន់ៗ ទាក់ទងនឹងប្រទេសជាតិនោះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (...) ព្រះអង្គ​នឹង​ពិគ្រោះយោបល់ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុងនាមថ្នាក់ដឹកនាំកំពូល នៃអង្គនិតិប្រតិបត្តិ ហើយព្រះអង្គ ក៏មិនមានទម្លាប់ពិគ្រោះ​យោបល់ ជាមួយ​គណបក្សនយោបាយឡើយ។»

[...]
ស្ត្រី​តំណាង​រាស្ត្រ​វ័យ​ក្មេង​ម្នាក់ «បំបៅ​កូន»​ក្នុង​សម័យ​ប្រជុំ​សភា

ស្ត្រី​តំណាង​រាស្ត្រ​វ័យ​ក្មេង​ម្នាក់ «បំបៅ​កូន»​ក្នុង​សម័យ​ប្រជុំ​សភា

រូបភាពនេះ ត្រូវបានសារព័ត៌មានអង់គ្លេស «Daily Mail» ចាប់អារម្មណ៍ ហើយយកមកផ្សាយបន្ត កាលពីថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍មុន។ ស្ត្រីតំណាងរាស្ត្រឈ្មោះ Victoria Donda Perez របស់ប្រទេសអាហ្សង់ទីន កំពុងធ្វើ​ឲ្យគេឯងស្គាល់នាង ពេញមួយផែនដី ដោយកាយវិការមួយរបស់នាង៖ នោះគឺនាងបានបំបៅដោះធម្មជាតិ របស់នាង ឲ្យកូនខ្ចីទើបនឹងកើត របស់នាង។

សកម្មភាពនេះ មិនមែនជាការចៃដន្យនោះទេ តែអាចជាបំណង ដ៏ច្បាស់លាស់មួយ។ មិនត្រឹមតែជា​តំណាង​រាស្ត្រទេ អ្នកម្ដាយវ័យ ៣៨ឆ្នាំរូបនេះ ជាមេធាវីមួយរូប និងថែមទាំងជាសកម្មជនម្នាក់ របស់អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) នោះផង។ អ្នកស្រី Victoria Donda Perez ជាតំណាងរាស្ត្រភេទស្រី ដែល​ក្មេងជាងគេ រាប់ចាប់តាំង ពីចុងឆ្នាំ២០០៧មក នៅក្នុងរដ្ឋសភាជាតិ នៃប្រទេសអាហ្សង់ទីន។

ការយកកូនខ្ចី មកធ្វើការជាមួយ របៀបនេះ មិនមែនជាលើកទីមួយទេ នៅក្នុងពិភពលោក។ គេនៅចាំបានថា ស្ត្រីតំណាងរាស្ត្រអ៊ឺរ៉ុប [...]

បើក​ឡាន​ក្រុង​ចូល​ក្រោម​ស្ពាន​មិនផុត របើក​ដំបូល របួស​ច្រើន​នាក់

បើក​ឡាន​ក្រុង​ចូល​ក្រោម​ស្ពាន​មិនផុត របើក​ដំបូល របួស​ច្រើន​នាក់

ហេតុការណ៍ បានបង្កភាពតក់ស្លុត ខ្លាំងក្លាណាស់។ រថយន្ដក្រុង ដែលធ្វើដំណើរ មកពីក្រុង ប៊ីបាវ (Bilbao ភាគខាងជើង នៃប្រទេសអេស្ប៉ាញ) បានជ្រមុចខ្លួន ទៅមិនផុត នៅខាងក្រោមស្ពានមួយ កាលពីព្រឹកថ្ងៃ​អាទិត្យ នៅភាគខាងជើង នៃប្រទេសបារាំង។ រថយន្ដក្រុង ដែលមានកំពស់ ខ្ពស់ជាងកំពស់ ពីផ្លូវទៅស្ពាន​នោះ បានដឹកក្រុមយុវជនជាតិអេស្ប៉ាញ អាយុពី១៨ ទៅ២៩ឆ្នាំ ចំនួន៥៦នាក់ ដើម្បីធ្វើដំណើរ ឆ្ពោះទៅកាន់​រាជធានី អាំស្ទែដាម ប្រទេសហូឡង់។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មានបារាំង «La Voix du Nord»។

ដំបូលរថយន្ដក្រុង ត្រូវបានគាស់របើក ដោយហេតុបានទើសនឹងស្ពាន បង្កឲ្យយុវជន៦នាក់ បានរបួស​យ៉ាង​ធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបារាំងនៅក្រុង លីល ក្បែរនោះ។ ពីក្នុងចំណោមនោះ យុវជន​ពីរនាក់ មានស្ថានភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ជីវិត។ រីឯយុវជន៣៤នាក់ទៀត បានរង​របួស​ស្រាល ហើយ​កំពុងស្នាក់នៅ ក្នុងមជ្ឈមណ្ឌលទទួលភ្ញៀវមួយ។

[...]
មួយប៉ប្រិចភ្នែក... ថយ​រថយន្ដ​​កិន​​កូន​ឯង​​​ស្លាប់​​យ៉ាងអាណោចអធម

មួយប៉ប្រិចភ្នែក... ថយ​រថយន្ដ​​កិន​​កូន​ឯង​​​ស្លាប់​​យ៉ាងអាណោចអធម

ប្រសិនជាហេតុការណ៍នេះ ធ្លាប់ត្រូវបានឃើញ ជាញយដង នៅតាមវីដេអូនានា ដែលត្រូវបានបង្ហោះ ក្នុង​ប្រទេស​ចិន បង្ហាញពីការធ្វេសប្រហេស របស់ឪពុកម្ដាយ ធ្វើឲ្យកូនតូចៗរបស់ខ្លួន បានរងគ្រោះ រហូតដល់​អាយុ​ជីវិតនោះ ប៉ុន្តែឥឡូវនេះ ហេតុការណ៍បានកើតឡើង (ឬកើតឡើងជាថ្មី) នៅក្នុងរាជធានីភ្នំពេញ ប្រទេស​កម្ពុជា​ផ្ទាល់​តែម្ដង។ សម្រាប់ឪពុកម្ដាយ វាជាហេតុការណ៍ ដែលមិនអាចមានអ្វី មកជួសជុលវិញបានឡើយ មាន​តែ​ការ​ស្ដាយ​ក្រោយ អស់​មួយជីវិតប៉ុណ្ណោះ។

រឿងរ៉ាវដ៏តក់ស្លុត បានកើតឡើង​នៅវេលាម៉ោង ប្រមាណជា២០ យប់ថ្ងៃទី២៦ ខែកក្កដានេះ ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍សែនជ័យ ខណៈបុរសជាឪពុក លោក ជា ជុំ អាយុ៣៣ឆ្នាំ ហៀបនឹងនាំកូន ទាំង​ទ្វេ​របស់ខ្លួន ចេញទៅក្រៅ ​ជាមួយនឹងរថយន្ដ LUXUS RX300​ ពណ៌​ស្កររបស់ខ្លួន។ នេះបើតាមការអះអាង របស់​មន្ត្រីអាជ្ញាធរ ដែលបានចុះទៅដល់ទីកន្លែង បន្ទាប់ពីកើតហេតុរួច។

មន្ត្រីអាជ្ញាធរ បានថ្លែងទៀតថា នៅពេលនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...